ម្ចាស់ចំការសប្បាយចិត្តនៅរដូវប្រមូលផលទុរេនផ្តល់ផលច្រើន និងមានតម្លៃល្អ

ថ្ងៃពុធ 15 មិថុនា 2022, 7:37

ខេត្តបាត់ដំបង៖​ ប្រជាកសិករដែលជាម្ចាស់ចំការបានសម្តែងការសប្បាយចិត្តយ៉ាងខ្លាំងនៅពេលចាប់ផ្តើមប្រមូលផលទុរេនដោយសារឆ្មាំនេះទុរេនផ្តល់ទិន្នផលច្រើននិងមានតម្លៃល្អ។

 

លោក ថាក់ លីលីន ម្ចាស់ចម្ការយ៉ីហោ ប៉ាម៉ាក់ខ្ញុំ  រស់នៅភូមិកន្ទួត ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង បានប្រាប់ឲ្យដឹងថា÷បច្ចុប្បន្នលោកបានចាប់យករបរដាំដំណាំទុរេនបានចំនួន០៧ហិកតា ស្មើរជិត ២០០០ដើម ហើយក្នុងនោះដើមទុរេនចំនួនជិត ២០០០ដើមកំពុងប្រមូលផលលក់បានកាក់កបល្អប្រសើរ ដែលក្នុងមួយឆ្នាំយើងអាចប្រមូលផលពីការលក់ទុរេនប្រមាណជាង ១០០លានរៀល ហើយលោកក៏មានមោទនភាពខ្លាំងណាស់ដែរព្រោះថាទុរេនដែលកសិករផលិតបានគឺកសិករជាអ្នកកំណត់តម្លៃខ្លួនឯង។

 

ម្ចាស់ចម្ការដដែលបានបន្តថា÷ហេតុផលដែលលោកជ្រើសរើសការដាំដុះរុក្ខជាតិទុរេននេះដោយសារតំបន់មួយភាគរបស់ស្រុកសំឡូតដីមានជីវជាតិ និងមានអំណោយផលល្អ ពិសេសគាត់សម្លឹងឃើញថាដំណាំទុរេនមានតម្លៃល្អអាចបង្កើនជីវភាពគ្រួសារបានធូរធារ ព្រោះទីផ្សារបច្ចុប្បន្នផ្លែទុរេនចាស់ជិតទុំលក់បានតម្លៃ ២០០០០រៀលក្នុងមួយគីឡូក្រាម រីឯទុរេនទុំលក់បានតម្លៃ ២២០០០រៀល  ខណៈកាលពីដើមរដូវលក់បានក្នុងតម្លៃ២៥០០០រៀលក្នុងមួយគីឡូក្រាម ដោយអតិថិជនជាឈ្មួញកណ្តាលមកបញ្ជាទិញ និងមានពេលខ្លះភ្ញៀវដើរលំហែរក្នុងស្រុកមួយចំនួនធំទៀតបានចុះមកទិញដល់ចម្ការផ្ទាល់ផង និងមួយវិញទៀតលោកក៏មានទីផ្សារចែកចាយ ២៥ខេត្តក្រុង តាមការបញ្ជាទិញតាមផេកហ្វេសប៊ុកជាច្រើនផងដែរ ពិសេសបណ្តាខេត្តបាត់ដំបង ក្រុងភ្នំពេញ បន្ទាយមានជ័យ និងខេត្តសៀមរាបជាដើម។

 

លោក ថាក់ លីលីន បញ្ជាក់បន្ថែមដែរថា÷ ដើម្បីជៀសវាងករណីយកទុរេនពីក្រៅប្រទេសបន្លំថាជាទុរេនស្រុកសំឡូត មន្ត្រីនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តបាត់ដំបង បានសហការយ៉ាងល្អជាមួយកសិករគ្រោងធ្វើ QR code បិតលើទងទុរេនដើម្បីបញ្ជាក់ដល់អតិថិជនឲ្យបានដឹងពីផលិតផលទុរេនសំឡូតពិតប្រាកដឬមិនមែន ម៉្យាងទៀតផ្លែទុរេនសំឡូតចាប់ផ្តើមទំនៅអំឡុងដើមខែ មិថុនា ដល់ចុងខែសីហា ជារៀងរាល់ឆ្នាំ ក្រៅពីនេះជាទុរេននាំចូលពីក្រៅប្រទេសទេ ទាំងគុណភាពក៏មិនដូចទុរេនក្នុងស្រុកដែរ  ហើយចំពោះសាច់ទុរេនខ្មែរវិញមានពណ៌ទឹកដោះគោ ចំណែកសាច់ទុរេននាំចូលពីក្រៅប្រទេសមានពណ៌លឿងមិនឈ្ងុយ និងរសជាតិមិនខ្ទឹះឡើយ៕

ម្ចាស់ចំការសប្បាយចិត្តនៅរដូវប្រមូលផលទុរេនផ្តល់ផលច្រើន និងមានតម្លៃល្អ
ម្ចាស់ចំការសប្បាយចិត្តនៅរដូវប្រមូលផលទុរេនផ្តល់ផលច្រើន និងមានតម្លៃល្អ
ម្ចាស់ចំការសប្បាយចិត្តនៅរដូវប្រមូលផលទុរេនផ្តល់ផលច្រើន និងមានតម្លៃល្អ
ម្ចាស់ចំការសប្បាយចិត្តនៅរដូវប្រមូលផលទុរេនផ្តល់ផលច្រើន និងមានតម្លៃល្អ

PLB Banner on article detail