សាប៊ូ Liby

ឪពុកស្លាប់ចោល ម្តាយចំណាកស្រុក ទុកកូននៅជាមួយជីដូន បណ្តាលអោយលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម

ថ្ងៃអង្គារ 17 ឧសភា 2022, 16:32

ខេត្តបាត់ដំបង៖ អាសូរក្មេងប្រុសអាយុ ០៣ឆ្នាំម្នាក់បានលង់ទឹកប្រឡាយខាងមុខផ្ទះស្លាប់យ៉ាងអាណោចអាធ័មខណៈដែលឪពុកស្លាប់ចោល ម្តាយចំណាកស្រុក ដោយទុកកូននៅជាមួយជីដូនចាស់ៗ។ 

 

សមត្ថកិច្ចបានអោយដឹងថា ហេតុការណ៍គួរអោយភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងនៅវេលាម៉ោង ០៧និង០០នាទី ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅចំណុចក្រុមទី០៦ ភូមិទំនប់តាកួន ឃុំឃ្លាំងមាស  ស្រុកបវេល ខេត្តបាត់ដំបង  ដែលសពក្មេងរងគ្រោះមានឈ្មោះ កែវ យូ ភេទប្រុស អាយុ ០៣ឆ្នាំ មានទីលំនៅចំណុចកើតហេតុខាងលើ។

 

ក្រោយពីទទួលបានព័ត៌មាននេះភ្លាមសមត្ថកិច្ចជំនាញបានចុះទៅដល់ទីកន្លែងកើតហេតុនិងបានសាកសួរទៅលើឈ្មោះ សាក់ អឿន ភេទស្រី អាយុ៥១ឆ្នាំ ដែលត្រូវជាយាយបង្កើតបានបំភ្លឺថា កាលពីវេលាម៉ោង ១៧និង០០នាទី ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ ខ្លួនបានទៅទិញម្ហូបនៅរង្វង់មូលចំងាយប្រហែល០២គីឡូម៉ែត្រដោយទុកចៅអោយនៅជាមួយយាយទួតបង្កើតម្នាក់ទៀតឈ្មោះ ចាប សម្បត្តិ អាយុ៨២ឆ្នាំ កន្លះម៉ោងក្រោយមកខ្លួនត្រឡប់មកដល់ផ្ទះវិញក៏បាត់ចៅ ហើយនាំគ្នាដើររកតែរកមិនឃើញ ក៏បន្តចុះរកក្នុងប្រឡាយខាងមុខផ្ទះទើបឃើញ តែចៅបានស្លាប់បាត់ទៅហើយ។

 

បន្ទាប់មកក្រុមការងារបានធ្វើការពិនិត្យកោសល្យវិច័យនិងបានសន្និដ្ឋានបានថា សពក្មេងរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកដោយខ្លួនឯងពិតប្រាកដ បន្ទាប់មកក៏បានប្រគល់ជូនសាច់ញាតិចាត់ចែងធ្វើបុណ្យតាមប្រពៃណី។

ឪពុកស្លាប់ចោល ម្តាយចំណាកស្រុក ទុកកូននៅជាមួយជីដូន បណ្តាលអោយលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម
ឪពុកស្លាប់ចោល ម្តាយចំណាកស្រុក ទុកកូននៅជាមួយជីដូន បណ្តាលអោយលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម
ឪពុកស្លាប់ចោល ម្តាយចំណាកស្រុក ទុកកូននៅជាមួយជីដូន បណ្តាលអោយលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម
ឪពុកស្លាប់ចោល ម្តាយចំណាកស្រុក ទុកកូននៅជាមួយជីដូន បណ្តាលអោយលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម

PLB Banner on article detail