កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​ភូមិភាគ ថៃ​-​កម្ពុជា លើក​ទី​២៨ ត្រូវបាន​បិទ​បញ្ចប់​

ថ្ងៃព្រហស្បតិ៍ 12 ឧសភា 2022, 7:59

​ប្រទេស​ថៃ ! កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​ភូមិភាគ​ថៃ​-​កម្ពុជា លើក​ទី​២៨ រវាង​យោធភូមិភាគ​ទី​៥ (​កម្ពុជា​) និង​កងទ័ព​ភូមិភាគ​ទី​១(​ថៃ​) បាន​បិទ​បញ្ចប់​ហើយ​នៅ​ព្រឹក​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០២២​នេះ ក្រោយពី​បាន​ប្រព្រឹត្ត​ធ្វើឡើង​អស់​រយៈពេល​៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​៩ ដល់​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០២២ នៅ​កន្លែង​លំហែកាយ កងទ័ពជើងគោក​ថៃ ស្ថិតនៅ​សួន​សុន​ប្រា​ឌិ​ផាត់ ខេត្ត​ប្រាក់​ជួប​គី​រី​ខ័​ន្ធ ព្រះរាជាណាចក្រ​ថៃ​។​

​កិច្ច​ប្រជុំបាន​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ឯក សំ​អូន មេបញ្ជាការរង​កងទ័ព​ជើងគោក មេបញ្ជាការ​យោធភូមិភាគ​ទី​៥ (​ភាគី​កម្ពុជា​) ឯ​ភាគី​ថៃ ដឹកនាំ​ដោយ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ទោ ស៊ុប​សាន់ ណង​ប៊ួ​ឡាង មេបញ្ជាការ​កងទ័ព​ភូមិភាគ​ទី​១ ជា​សហប្រធាន​នៃ​អង្គប្រជុំ​រួម​។​

​ការប្រជុំ​នេះ​មាន​គោលបំណង​ដើម្បី​ពិភាក្សា​រក​ទិសដៅ​ដោះស្រាយ និង​រំលឹក​ឡើងវិញ​នូវ​ភាព​រីកចម្រើន​នៃ​ការអភិវឌ្ឍន៍​លើ​វិស័យ​ផ្សេងៗ ពាក់ព័ន្ធ​ទៅនឹង​សម្ព័ន្ធភាព​កងទ័ព និង​សន្តិសុខ​តាម​ព្រំដែន ដោយ​ពិចារណា​ក្នុងការ​កំណត់​ទស្សនវិស័យ​ក្នុង​ក្របខ័ណ្ឌ​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​ភូមិភាគ​។​

​អង្គប្រជុំ​បាន​រំលឹក​ឡើងវិញ អំពី​លទ្ធផល​នៃ​ការប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​ភូមិភាគ ថៃ​-​កម្ពុជា លើក​ទី​២៧ រវាង​យោធភូមិភាគ​ទី​៥ និង​កងទ័ព​ភូមិភាគ​ទី​១ ដោយ​នាំ​លទ្ធផល​នៃ​ការប្រជុំ​ដូច​បាន​ពោល​ខាងលើ​ដើម្បី​យកមក​ពិចារណា និង​រៀបចំ​ធ្វើ​កំណត់ហេតុ​រួម​ក្នុង​ការប្រជុំ​លើក​នេះ​។​

​ក្នុង​រយៈពេល​បី​ថ្ងៃនេះ​អង្គប្រជុំ​មានការ​ពិភាក្សា និង​ផ្លាស់ប្តូរ​យោបល់​គ្នា​ទៅវិញទៅមក​ពាក់ព័ន្ធ​និង​បញ្ហា​ផ្សេងៗ​ក្នុង​ក្របខ័ណ្ឌ​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​ភូមិភាគ​(RBC) ក្រៅពីនេះ​ភាគី​ទាំងពីរ​បាន​លើកស្ទួយ​ឲ្យ​មានការ​អនុវត្តន៍​ទៅតាម​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា​ស្តីអំពី​ការត្រួតពិនិត្យ និង​រៀបចំ​បោះបង្គោល​សីមា​ព្រំដែន ដែល​បាន​ចុះហត្ថលេខា​កាលពី​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០០០ មាន​ប្រសិទ្ធភាព​ខ្ពស់​។​

​ភាគី​ទាំង​ពីរបាន​ឯកភាព​រួមគ្នា​ឲ្យ​មានការ​ប្រជុំពិភាក្សា​ដើម្បី​កំណត់​ទិសដៅ​ក្នុងការ​ទប់ស្កាត់​ការ​លបលួច​កសាង​សំណង់​ខុសច្បាប់ និង​ការ​ចោល​សំណល់​រឹង បង្ហូរ​សំណល់​រាវ​ចូល​អូរ​ព្រំដែន កម្ពុជា​-​ថៃ  ភាគី​ទាំង​ពីរបាន​ឯកភាពគ្នា​ស្នើ​ឲ្យ​មានការ​ដើរល្បាត​ដោយមាន​ការទំនាក់ទំនង​គ្នា​តាម​បណ្ដោយ​ព្រំដែន កិច្ចសហប្រតិបត្តិការ​ល្បាត​ដើម្បី​ទប់ស្កាត់​ការ​លបលួច​កាប់​ឈើ​ខុសច្បាប់ និង​ការប្រយុទ្ធប្រឆាំង​ការជួញដូរ​គ្រឿងញៀន ការជួញដូរ​មនុស្ស និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន តាម​បរិវេណ​ព្រំដែន ទាំង​ការ​ល្បាតផ្លូវ​អាកាស តាម​បណ្តោយ​ព្រំដែន​ស្នើ​ឲ្យ​មានការ​ទំនាក់​ទំនងជា​មុន​សិន​មុននឹង​មានការ​ហោះហើរ និង​ទប់ស្កាត់​កា​រីក​រាលដាល​នូវ​ជំងឺ​កូ​វីដ​-១៩​។ 

​អង្គ​ប្រជុំបាន​ឯកភាព​រៀបចំ​ការប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​ភូមិភាគ កម្ពុជា​-​ថៃ លើក​ទី​២៩ នៅ​ព្រះរាជាណាចក្រ​កម្ពុជា សំរាប់​ការកំណត់​ពេល​វេលា​និង​ទីកន្លែង នឹងមាន​ការជូនដំណឹង​តាមរយៈ​ក្រុម​លេខា​ភាគី​ទាំងពីរ​។​

​កំណត់ហេតុ​រួមការ​ប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ភូមិភាគ ថៃ​-​កម្ពុជា លើក​ទី​២៨​នេះ បានរៀបចំ​និង​ចុះហត្ថលេខា​នៅ​កន្លែង​លំហែកាយ​កងទ័ពជើងគោក​ថៃ ស្ថិតនៅ​សួន​សុន​ប្រា​ឌិ​ផាត់ ខេត្ត​ប្រាក់​ជួប​គី​រី​ខ័​ន្ធ ព្រះរាជាណាចក្រ​ថៃ ហើយ​កិច្ចប្រជុំ​បានបញ្ចប់​ក្រោម​បរិយាកាស​ដ៏​សែន​រីករាយ​និង​ស្និទ្ធស្នាល​បំផុត និង​បាន​ជូន​កាដូ​អនុស្សាវរីយ៍​ទៅវិញទៅមក​ផងដែរ​៕​

PLB Banner on article detail

អត្ថបទពេញនិយម