ខេត្តបាត់ដំបង! ដោយការធ្វេសប្រហែសពីឪពុកម្តាយបណ្តាលអោយក្មេងប្រុសអាយុ ១៨ខែម្នាក់លង់ទឹកស្រះខាងក្រោយផ្ទះស្លាប់យ៉ាងអាណោចអាធ័ម។
សមត្ថកិច្ចបានអោយដឹងថា ហេតុការណ៍គួរអោយភ្ញាក់ផ្អើលប្រទះឃើញក្មេងលង់ទឹកខាងលើនេះបានកើតឡើងនៅវេលាម៉ោង ១១និង៤០នាទី ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅចំណុចក្រុមទី១៦ ភូមិពាក់ស្បែក ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង ។
ក្មេងប្រុសរងគ្រោះឈ្មោះ ខុម ពន្លឺ អាយុ ១៨ខែ មានទីលំនៅកន្លែងកើតហេតុខាងលើ ហើយភ្លាមៗនោះដែរ ក្រោយពីទទួលបានព័ត៌មានសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យទីកន្លែងនិងសាកសព ព្រមទាំងសាកសួរបំភ្លឺសាក្សីជុំវិញកន្លែងកើតហេតុ ក្រុមការងារបានធ្វើការសន្និដ្ឋានបានថា សពក្មេងរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកដោយខ្លួនឯងពិតប្រាកដ បន្ទាប់មកក៏បានប្រគល់ជូនសាច់ញាតិចាត់ចែងធ្វើកិច្ចតាមបែបព្រះពុទ្ធសាសនា។