ពលរដ្ឋ​ជាង​៥០០​គ្រួសារ ក្នុងស្រុក​ចំនួន​២ នៅ​ខេត្តបាត់ដំបង ទទួលបាន​អំណោយ​មនុស្សធម៌​ពីសា​ខា​កាកបាទក្រហម​

ថ្ងៃពុធ 11 ឧសភា 2022, 9:4

​ខេត្តបាត់ដំបង​៖ ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​បំផុត​ដែលជា​មុខសញ្ញា​អាទិភាព​សរុប​ចំនួន ៥២០​គ្រួសារ​មកពី​១០០​ភូមិ​ក្នុងស្រុក​ពីរ​ផ្សេងគ្នា​មានស្រុក​ឯក​ភ្នំ និង​ស្រុក​បាណន់ បានទទួល​អំណោយ​មនុស្សធម៌ ពីសា​ខា​កាកបាទក្រហមកម្ពុជា​ខេត្តបាត់ដំបង​។​

​ពិធី​នាំយក​អំណោយ​របស់​សាខា​ខេត្ត​ចែកជូន​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​បំផុត​នា​ថ្ងៃទី ១០ ខែឧសភា ឆ្នាំ​២០២២​នេះដែរ​បានរៀបចំ​ធ្វើឡើង​នៅ​២​ទីតាំង​ផ្សេងគ្នា ដែល​ទី​តាំងទី​១​នៅ​សាលាស្រុក​ឯក​ភ្នំ សរុប​ចំនួន​៣២០​គ្រួសារ ,​និង​ទី​តាំងទី​២ នៅ​សាលាស្រុក​បាណន់​សរុប ចំនួន​២០០​គ្រួសារ ក្រោម​អធិបតីភាព​ឯកឧត្តម សុខ លូ អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង និង​លោកជំទាវ ដោយមាន​ការចូលរួម​ពី​ឯកឧត្តម លោកជំទាវ លោក លោកស្រី គណៈ​កិត្តិយស​សាខា គណៈកម្មាធិការ​សាខា  អនុសាខា សប្បុរសជន យុវជន​អ្នក​ស្ម​គ្រ័​ចិត្ត​កាកបាទក្រហមកម្ពុជា​ផងដែរ​។​

​នាឱកាស​នោះ ឯកឧត្តម សុខ លូ  បាន​ពាំ​នាំនូវ​ការ​ផ្តាំផ្ញើ​ពីស​ម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន  ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​ផ្តាំផ្ញើ​សួរសុខទុក្ខ ក្តី​អាណិត​ស្រឡាញ់ ការគិតគូរ​ពី​សុខទុក្ខ​និង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់លោក​យាយ​លោកតា បងប្អូន​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​ទាំងអស់​ដោយ​ក្តី​នឹករលឹក​ជាទីបំផុត​។​

​ទន្ទឹមនេះ ឯកឧត្តម​ប្រធាន​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ខេត្តបាត់ដំបង    ព្រមទាំង​សប្បុរសជន​នានា​ដែល​បាន​ចូលរួម​បរិច្ចាគ​ធនធាន​ថវិកា​ប្រកបដោយ​ទឹកចិត្ត​ជ្រះថ្លា​ជូន​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត ក្នុងឱកាស​ទិវា​ពិភពលោក​កាកបាទក្រហម និង​អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ដើម្បីឱ្យ​សាខា​ខេត្ត​អាច​បន្ត​ចុះ​បំពេញ​សកម្មភាព​មនុស្សធម៌​បាន​ដូច​នាពេលនេះ​និង​បន្តបន្ទាប់​ទៀត​។​

​ជាមួយគ្នានេះដែរ ឯកឧត្តម​ប្រធាន​គណៈកម្មាធិការ​សាខា​ខេត្ត ក៏បាន​ពាំនាំ​នូវ​សារ​អំពាវនាវ​ពី​សំណាក់  សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី  ហ៊ុនសែន ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ សូម​ថែទាំ​សុខភាព​ឱ្យបាន​ល្អ ពិសា​ទឹក​ដាំ​ឆ្អិន​ល្អ មាន​អនាម័យ​ក្នុងការ​រស់នៅ និង​ប្រុងប្រយ័ត្ន​ចំពោះ​ការប្រែប្រួល​អាកាសធាតុ ដូចជា​គ្រោះមហន្តរាយ​ដោយ​ធម្មជាតិ ខ្យល់ព្យុះ ខ្យល់​កន្ត្រាក់ ជាពិសេស​ការពារ​កុំឱ្យ​មូស​ខ្លាខាំ ត្រូវ​គេង​ក្នុង​មុង​ជានិច្ច និង​សូម​បន្ត​ចូលរួម​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ ថ្វីបើ​រាជរដ្ឋាភិបាល​ទុកឱ្យ​ប្រជាពលរដ្ឋ​ជា​អ្នកសម្រេចចិត្ត​ពាក់​ម៉ាស់ ឬ​មិន​ពាក់​ម៉ាស់ តែ​ត្រូវ​ចូលរួម​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​៣ ឬ​ដូ​ស​ទី​៤ ឱ្យបាន​គ្រប់ៗ​គ្នា ព្រោះថា​ប្រសិទ្ធភាព​នៃ​វ៉ាក់សាំង​អាច​ការពារ​អាយុជីវិត ឬ​កាត់បន្ថយ​ការគ្រោះថ្នាក់​ធ្ងន់ធ្ងរ​។​

​សូមបញ្ជាក់ថា  អំណោយ ដែល សាខា​កាកបាទក្រហមកម្ពុជា ខេត្ត បានទទួល​ពី​សប្បុរស​ជន​ក្នុងឱកាស​ទិវា  ៨  ឧសភា ត្រូវបាន​ផ្តល់ ជូន​ដល់ គ្រួសារ នីមួយៗ​នូវ ៖ អង្ករ  ២៥​គីឡូក្រាម ,  មី​០១​កេស​,  ត្រីខ  ១០​កំប៉ុង ,  ទឹក​សុ​ី​អី​វ ០១​យួរ​,  ទឹកត្រី ០១​យួរ និង​ជែ​ល​លាងដៃ ០១​ដប​ផងដែរ ។​

PLB Banner on article detail

អត្ថបទពេញនិយម