ទំពាំងស្អុយវ័យក្មេងទាំង០២នាក់ជាមុខសញ្ញាលួចយកម៉ូតូ

ថ្ងៃអង្គារ 10 ឧសភា 2022, 13:30

ខេត្តបាត់ដំបង៖ កម្លាំងនៃអធិការដ្ឋាននគរបាលស្រុករតនមណ្ឌលបានបើកការស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ដែលជាមុខសញ្ញាលួចយកម៉ូតូ។

 

លោកវរសេ នី  យ៍ ឯក  សន  និល  អធិការនគរ បាលស្រុករតនមណ្ឌល បានអោយដឹងថា កិច្ចប្រតិបត្តិការនេះធ្វើឡើងកាលពីថ្ងៃទី៩  ខែ  ឧសភា  ឆ្នាំ ២០ ២ ២  នៅចំណុចភូមិគីឡូ៣៨ ឃុំត្រែង  ស្រុករតនមណ្ឌល  ខេត្តបាត់ ដំបង  ដោ យបានធ្វេីការឃាត់ខ្លួនជនសង័្សយចំនួន០ ២នាក់
១-ឈ្មោះ  អុល  សុខឡេង  ភេទប្រុស អាយុ ២០ឆ្នាំ
២-ឈ្មោះ  ធា  ធាន  ភេទប្រុស  អាយុ ១៩ ឆ្នាំ ទាំងពីរនាក់មានទី លំនៅក្នុងភូមិគីឡូ៣៨ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង  ជាមួយវត្ថុតាងម៉ូតូចំនួន០២គ្រឿង  ម៉ាកអ៉ិចស៉ីទ័រ  ពណ៌ខ្មៅ  ស៊េ រី ឆ្នាំ២០១៧  លេខម៉ា ស៊ីន G3 D4E 410667  គ្មានស្លាក លេខ និងម៉ាកអ៉ិចស៉ីទ័រ  ពណ៌ ខ្មៅ  ស៊េរីឆ្នាំ២០១៨ លេខម៉ាស៉ីន  G3D4E 460464 គ្មានស្លាកលេខ។

 

លោកអធិការបានបញ្ជាក់ថា  មូលហេតុដែលឈានដល់ការឃាត់ខ្លួននេះគឺនៅវេលាម៉ោង០០និង៣០នាទីឈានចូលថ្ងៃទី៩ ខែ ឧសភា ឆ្នាំ២០២២ នៅក្នុងលំនៅដ្ឋានរបស់ជនរងគ្រោះជា ដើមបណ្តឹងឈ្មោះ វន  ផានិត ភេទប្រុស  អាយុ ២២ឆ្នាំ  រស់នៅភូមិគីឡូ៣៨  ឃុំត្រែង ស្រុករតនមណ្ឌល  ត្រូវជនសង័្សយ ធ្វេីសក ម្មភាពលួចយកម៉ូតូដូចភិនភាគខាងលេីក្នុងខណៈ ដែលជនរងគ្រោះទុកម៉ូតូនៅខាងមុខផ្ទះ លុះដឹងថាបាត់ម៉ូតូជនរងគ្រោះបានប្តឹងមកសមត្ថកិច្ចនគរបាលស្រុក  ហហេីយភ្លាមៗសមត្ថកិច្ចបានធ្វើការស្រាវជ្រាវ កំណត់មុខ សញ្ញា រួចឈានដល់ការបង្រ្កាបឃាត់ខ្លួននិងដក ហូតម៉ូតូប្រគល់ជូនជនរងគ្រោះវិញផងដែរ។

 

ក្រោយពីបានធ្វេីការសាកសួរជនសង្ស័យបានសារភាពថារូបគេទាំងពីរ នាក់ពិតជា បានធ្វេីសកម្មភាពលួច(ម៉ូតូ) ចំនួន ០២ គ្រឿងរបស់ជនរងគ្រោះដូច មានភិន ភាគខាងលេីប្រាកដមែន បច្ចុប្បន្នជនសង្ស័យត្រូវសមត្ថកិច្ចរៀបចំ សំ ណុំរឿងបញ្ជូនមកការិយា ល័យជំនាញអនុវត្តបន្តតាម នីតិវិធីច្បាប់៕

ទំពាំងស្អុយវ័យក្មេងទាំង០២នាក់ជាមុខសញ្ញាលួចយកម៉ូតូ
ទំពាំងស្អុយវ័យក្មេងទាំង០២នាក់ជាមុខសញ្ញាលួចយកម៉ូតូ
ទំពាំងស្អុយវ័យក្មេងទាំង០២នាក់ជាមុខសញ្ញាលួចយកម៉ូតូ
ទំពាំងស្អុយវ័យក្មេងទាំង០២នាក់ជាមុខសញ្ញាលួចយកម៉ូតូ
ទំពាំងស្អុយវ័យក្មេងទាំង០២នាក់ជាមុខសញ្ញាលួចយកម៉ូតូ
ទំពាំងស្អុយវ័យក្មេងទាំង០២នាក់ជាមុខសញ្ញាលួចយកម៉ូតូ

PLB Banner on article detail

អត្ថបទពេញនិយម