សមត្ថកិច្ចបង្ហាញមុខជនសង្ស័យ០៧នាក់ក្រោយឃាត់ខ្លួនពាក់ព័ន្ធករណីផលិត ឬធ្វើចរាចរណ៍អាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវគ្រប់ប្រភេទ

ថ្ងៃច័ន្ទ 9 ឧសភា 2022, 22:2

ខេត្តបាត់ដំបង៖ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២នេះ ទីបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង បានបង្ហាញមុខជនសង្ស័យចំនួន០៧នាក់ក្រោយបង្ក្រាបឃាត់ខ្លួនពាក់ព័ន្ធករណីផលិត ឬធ្វើចរាចរណ៍អាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវគ្រប់ប្រភេទ ។

 

ប្រភពពីអាវុធហត្ថខេត្ដបាត់ដំបង​ បានបញ្ជាក់ថា ក្នុងចំណោមជនសង្ស័យទាំង០៧នាក់ ក្នុងនោះមាន! ១-ឈ្មោះ ឆាន់ ស្រស់ ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរ បើកបរ អាស័យដ្ឋាន ភូមិយាង ឃុំយាង ស្រុកពួក ខេត្តសៀមរាប 
២-ឈ្មោះ ប៉ក់ ពៅ ហៅ ប៉យ ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរ បើកបរ អាស័យដ្ឋាន ភូមិអូរចម្លងលើ ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង ត្រូវបានឃាត់ខ្លួនកាលពីវេលាម៉ោង ១៩ និង ៣០ នាទី ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២២ នៅចំណុចស្នាក់ការដោះដូរអីវ៉ាន់ ស្ថិតក្នុងភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង  ជាមួយវត្ថុតាងដកហូតមាន -រថយន្តចំនួន០១គ្រឿង ម៉ាកសាំយ៉ុង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2V-4837 (សំរាប់ ដឹកទំនិញផ្ញើចេញចូលទៅប្រទេសថៃ) -ទូរស័ព្ទដៃចំនួន០២គ្រឿង ម៉ាកVIVO ពណ៌ខ្មៅ និង ម៉ាក OPPO ពណ៌ខៀវ ។


៣-ឈ្មោះ ហឺ ឡៃហៀក ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរអ្នកទទួលបញ្ញើអ៊ីវ៉ាន់ប្រចាំស្រុកបវេល មានអាស័យដ្ឋាន ភូមិល្វា ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង ត្រូវបានឃាត់ខ្លួននៅវេលាម៉ោង០៨និង០០នាទី ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២ នៅចំណុចភូមិល្វា ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង  ជាមួយវត្ថុតាងដកហូតមាន -រថយន្តចំនួន០១គ្រឿង ម៉ាកMorning ពណ៌ស ស្លាកលេខ បាត់ដំបង 2D-0257 (សំរាប់ដឹកទំនិញដែលផ្ញើពីស្រុកបវេលទៅស្រុកកំរៀង) -ទូរស័ព្ទដៃចំនួន០១គ្រឿង ម៉ាក OPPO ពណ៌ខៀវ  ហើយដោយមានការសម្របសម្រួលពីលោក ដួង សារ៉ន ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តបាត់ដំបង នៅវេលាម៉ោង០៩និង៤៥នាទី ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២ នៅចំណុចលំនៅដ្ឋានរបស់ឈ្មោះ ហ៊ី ឡៃហៀក ស្ថិតក្នុងភូមិល្វា ឃុំល្វា ស្រុកបវេល បានធ្វើការដកហូតវត្ថុតាងបន្ថែមមាន-រថយន្ត០១គ្រឿង ម៉ាក Starex ពណ៌ទឹកប្រាក់ ស្លាកលេខ ភ្នំពេញ 2BI-0257 និង-ប័ណ្ណសម្គាល់យានយន្ត០១សន្លឹកផងដែរ។
៤-ឈ្មោះ វើន វាសនា ហៅ លុន ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរ នគរបាល ស្នាក់នៅភូមិឃាំង ឃុំយាង ស្រុកពួក ខេត្តសៀមរាប ត្រូវបានឃាត់ខ្លួននៅវេលាម៉ោង ១២និង២៥នាទី ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២ នៅចំណុច ភូមិអូរដា ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង ជាមួយវត្ថុតាង-រថយន្ត០១គ្រឿងម៉ាក Lexus RX 330 ពណ៌ស ស្លាកលេខ ភ្នំពេញ 2BH-6099 -ទូរស័ព្ទដៃ ០១គ្រឿង ម៉ាក IPHONE ពណ៌ទឹកមាស -ចិញ្ចៀន០១វង់ និង-ប្រាក់ថៃចំនួន ៩០០០(ប្រាំបួនពាន់បាត) ។


៥-ឈ្មោះ សម្បត្តិ ស្រីលីន ភេទស្រី អាយុ៣០ឆ្នាំ មុខរបរអ្នកទទួលបញ្ញើអីវ៉ាន់ប្រចាំស្រុកមង្គលបូរី អាស័យដ្ឋាន ភូមិប្រឡាយលួងលើ ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ 
៦-ឈ្មោះ សោម ចាន់ណា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ សិស្ស មានអាស័យដ្ឋាន ភូមិតាដោក ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ 
៧-ឈ្មោះ ថន ម៉េងគង់ ហៅ វីន ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរលក់ត្រី អាស័យដ្ឋាន ភូមិឬស្សីក្រោក ឃុំ ឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ត្រូវបានឃាត់ខ្លួន
ដោយកម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង ១៣និង៣០នាទី ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២ នៅចំណុចរង្វង់មូលយាយជីច្រូតស្រូវ ស្ថិតក្នុងភូមិឬស្សីក្រោក ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
-វត្ថុតាងដកហូតរួមមាន!
-កាំភ្លើងខ្លីចំនួន០២ដើម ម៉ាក ROLO ពណ៌ទឹកប្រាក់ លេខ 21TH010037 និងម៉ាកGLOCK ពណ៌ខ្មៅ លេខ 2104859 
 -គ្រាប់កាំភ្លើង GLOCK ចំនួន ២១ គ្រាប់ និងបង់ចំនួន០២ 
-គ្រាប់កាំភ្លើង ROLO ចំនួន ១៤ គ្រាប់ 
 -គ្រាប់កាំភ្លើង AK 47 ចំនួន ១០០០ គ្រាប់ 
-សំបកគ្រាប់បែក ចំនួន ៥០ គ្រាប់ -គីបគ្រាប់បែកច្រកក្នុងកំប៉ុង ចំនួន ០៥កំប៉ុង ស្មើ ៥០គឺប និងនៅក្រៅកំប៉ុង ចំនួន០១គីប សរុបចំនួន ៥១ គីប 
 -សំបកកេសដែក (បើករួច) គ្រាប់កាំភ្លើង AK47 ចំនួន ០៣ កេស 
-សំបកកេសស្នោ ចំនួន ០៥ កេស -ទូរស័ព្ទដៃចំនួន០២គ្រឿង ម៉ាក OPPO ពណ៌ខ្មៅ ។

 

ប្រភពដដែលបានបញ្ជាក់ថា ក្រោយពីឃាត់ខ្លួនជនសង្ស័យរួមជាមួយវត្ថុតាង រហូតមកដល់ពេលនេះត្រូវបានការិយាល័យជំនាញអាវុធហត្ថខេត្តកំពុងរៀបចំសំណុំរឿងដើម្បីបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់។

សមត្ថកិច្ចបង្ហាញមុខជនសង្ស័យ០៧នាក់ក្រោយឃាត់ខ្លួនពាក់ព័ន្ធករណីផលិត ឬធ្វើចរាចរណ៍អាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវគ្រប់ប្រភេទ
សមត្ថកិច្ចបង្ហាញមុខជនសង្ស័យ០៧នាក់ក្រោយឃាត់ខ្លួនពាក់ព័ន្ធករណីផលិត ឬធ្វើចរាចរណ៍អាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវគ្រប់ប្រភេទ
សមត្ថកិច្ចបង្ហាញមុខជនសង្ស័យ០៧នាក់ក្រោយឃាត់ខ្លួនពាក់ព័ន្ធករណីផលិត ឬធ្វើចរាចរណ៍អាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវគ្រប់ប្រភេទ
សមត្ថកិច្ចបង្ហាញមុខជនសង្ស័យ០៧នាក់ក្រោយឃាត់ខ្លួនពាក់ព័ន្ធករណីផលិត ឬធ្វើចរាចរណ៍អាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវគ្រប់ប្រភេទ
សមត្ថកិច្ចបង្ហាញមុខជនសង្ស័យ០៧នាក់ក្រោយឃាត់ខ្លួនពាក់ព័ន្ធករណីផលិត ឬធ្វើចរាចរណ៍អាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវគ្រប់ប្រភេទ

PLB Banner on article detail

អត្ថបទពេញនិយម