អភិបាល​ខេត្តបាត់ដំបង និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជាខេត្ត និង​លោកជំទាវ ទទួល​ថវិការ​ពី​សប្បុរសជន ក្នុងឱកាស​អបអរ​ខួប​ទី​១៥៩ ទិវា​ពិភពលោក​កាកបាទក្រហម

ថ្ងៃច័ន្ទ 9 ឧសភា 2022, 11:34

​ខេត្តបាត់ដំបង ៖ ក្នុងឱកាស​អបអរ​ខួប​ទី​១៥៩ ទិវា​ពិភពលោក​កាកបាទក្រហម និង​អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ២០២២ នៅ​ថ្ងៃអាទិត្យ ៨​កើត ខែ​ពិសាខ ឆ្នាំខាល ចត្វា​ស័ក ព​.​ស​. ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី ៨ ខែឧសភា ឆ្នាំ​២០២២ ឯកឧត្តម សុខ លូ អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង និង​លោកជំទាវ បាន​អ​ញ្ចើ​ញ​ជា​គណៈអធិបតី​ទទួល​អំណោយ​ជា​ថវិកា​តាម​មន្ទីរ អង្គភាព​និង​សប្បុរសជន​នានា​ជូន​សាខា​កាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង​តាមរយៈ​លិខិត​អំពាវនាវ​ដើម្បី​អបអរ​ខួប​ទី​១៥៩ ទិវា​ពិភពលោក​កាកបាទក្រហម និង​អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ២០២២ ក្រោម​ប្រធានបទ " ទាំងអស់គ្នា​រួមជាមួយ​កាកបាទក្រហមកម្ពុជា ដោះស្រាយ​បញ្ហា​ប្រឈម​នានា និង​បន្ត​ពង្រឹង​ភាព​ធន់​សហគមន៍ "​គិត​ជា​ថវិកា​សរុប​ប្រាក់រៀល​ចំនួន ១៤៥.៩៤៩.០០០​រៀល និង​ប្រាក់​ដុល្លារ​ចំនួន​១៨.៣០០​ដុល្លារ​អាមេរិក​។​

 

​ពិធី​នេះដែរ​ប្រព្រឹត្តទៅ​នៅ​ទីស្នាក់ការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ក្នុង​គោលបំណង​ដើម្បី​កៀរគរ​រក​មូលនិធិ​ពី​សប្បុរសជន​ទូទៅ​នៅ​គ្រប់​មជ្ឈដ្ឋាន​ត្រៀម​ឆ្លើយតប​ទៅកាន់​ប្រជាពលរដ្ឋ​ឲ្យ​បាន​ទាន់ពេលវេលា និង​អ្នក​ដែល​ត្រូវការ​ជំនួយ​ជា​ចាំបាច់ និង​រលឹក​ដល់​ថ្ងៃកំណើត​របស់លោក ហង់​រី ឌុយ​ណង់ ជា​ពាណិជ្ជករ​ជាតិ​ស្វី​ស ដែល​បាន​បង្កើត​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម ។​

 

​ឯកឧត្ដម​ប្រធាន​បាន​បញ្ចា​ក់ថា សកម្មភាព​ដ៏​ថ្លៃថ្លា​នេះ បង្ហាញ​ឲ្យ​ឃើញ​នូវ​វប្បធម៌​នៃ​ការចែករំលែក និង​ចូលរួមចំណែក​ក្នុង​វិស័យ​មនុស្សធម៌​យ៉ាង​ល្អប្រសើរ ក្នុង​ការជួយ​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ និង​ងាយ​រងគ្រោះ​បាន​ទាន់ពេលវេលា ។ 

 

​ឆ្លៀត​ក្នុងឱកាស​នេះដែរ ឯកឧត្តម សុខ លូ ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​វត្តមាន​របស់​សប្បុរស​ជន​ទាំងអស់​ដែល​តែងតែ​ចូលរួម​ឧបត្ថម្ភ​គាំទ្រ​ដល់​សកម្មភាព​មនុស្សធម៌​របស់​កាកបាទក្រហម​កម្ពុជា ដែលមាន​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជា​ប្រធាន មាន​ទឹកចិត្ត​សន្ដោស​ប្រណី ចែករំលែក​នូវ​ក្ដី​ស្រលាញ់​ជូន​ចំពោះ​ប្រជាពលរដ្ឋ​ទីទ័លក្រ ចាស់ជរា​គ្មាន​ទីពឹង ស្ត្រី​មេម៉ាយ ជនពិការ និង​កុមារកំព្រា ដោយ​មិន​ប្រកាន់​រើសអើង​វណ្ណៈ ជាតិ​សាសន៍ ពណ៌​សម្បុរ ឬ​និន្នាការ​នយោបាយ​អ្វី​ឡើយ​។ 

 

​ឯកឧត្តម​បាន​គូ​បញ្ជាក់​ថែមថា  គិត​ត្រឹម​ថ្ងៃទី ០៨ ខែឧសភា ឆ្នាំ​២០២២ នេះ​សាខា​ខេត្ត​បានទទួល​ថវិកា​ឧបត្ថម្ភ​ពី​សប្បុរសជន​ជាបឋម​ថវិកា​ប្រាក់រៀល​សរុប ២២៧,០៥៧.០០០​រៀល និង​ប្រាក់​ដុល្លារ​ចំនួន ៥៥.៩២៧.៥០​ដុល្លារ ជាមួយគ្នានេះ​ដែល​រយៈពេល​៥​ខែ​ដើមឆ្នាំ​សាខា​ខេត្ត​បានផ្តល់​អំណោយ​មនុស្សធម៌​ដល់​គ្រួសារ​ងាយ​រងគ្រោះ​ទូទាំង​ខេត្ត​សរុប​ចំនួន ៤១​លើក​ស្មើនឹង ២,៧០៣​គ្រួសារ​មនុស្ស​រាយ​ចំនួន ១១,១២៤​នាក់​ស្រី ៩២៥០​នាក់ លើ​ភូមិ​ចំនួន ៤៦២​ភូមិ នៃ​ឃុំ​ចំនួន ១១២ ក្រុង​ស្រុក​ទាំង​១៤​នៃ​ខេត្តបាត់ដំបង ក្នុងនោះ​អំណោយ​សាខា​ខេត្ត​ផ្ទាល់ ចំនួន ២,៥៥៤​គ្រួសារ និង​អំណោយ​របស់​អនុសាខា​ស្រុក​ផ្ទាល់​ចំនួន ១៤៩​គ្រួសារ​ផងដែរ​។​

 

​ទន្ទឹមនឹងនោះ សាខា​កាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង សូម​សន្យា នឹង​យក​ថវិកា​របស់​សប្បុរ​សជន​ទាំងអស់​ទៅ​ចាត់ចែង​ទៅតាម​គោលការណ៍​របស់​សាខា ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ​ខ្វះខាត និង​អ្នក​ដែល​ត្រូវការ​ជំនួយ​ចាំបាច់ ហើយ​សូម​គោរព​ជូនពរ​សប្បុរសជន​ទាំងអស់​សូម​រកស៊ី​ទទួលទាន​មានបាន សុខ​សុភមង្គល ឈ្នះ​អស់​មារ​សត្រូវ សម្រេចបាន​ជោគជ័យ​គ្រប់​ភារកិច្ច និង​ទទួល​បានតែ​នឹង​ពុទ្ធពរ​ទាំង ៤​ប្រការ គឺ អាយុ វណ្ណៈ សុ​ខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ ៕

 

​សូមជម្រាបថា សម្រាប់​សប្បុរសជន​គ្រប់​មជ្ឈដ្ឋាន ដែលមាន​សទ្ធា​ជ្រះថ្លា ចូលរួម​បរិច្ចាគ​ថវិកា​ជូន​កាកបាទក្រហមកម្ពុជា ក្នុងឱកាស​ខួប​លើក​ទី​១៥៩ ទិវា​ពិភពលោក​កាកបាទក្រហម និង​អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ២០២២ ដើម្បី​សមាគមជាតិ​មាន​ធនធាន បន្ត​ផ្តល់​សេវាកម្ម​មនុស្សធម៌ ដោះស្រាយ​បញ្ហា​ប្រឈម​នានា បន្ត​ពង្រឹង​ភាព​ធន់​សហគមន៍ និង​ជួយ​សម្រាល​ទុក្ខលំបាក​ប្រជាពលរដ្ឋ​រងគ្រោះ និង​ងាយ​រងគ្រោះ​បំផុត តាម​គោលការណ៍​គ្រឹះ​របស់​ចលនា​អន្តរជាតិ​កាកបាទក្រហម និង​អឌ្ឍចន្ទ​ក្រហម សូម​អញ្ជើញ​ទៅ​ទីស្នាក់ការ​សាខា​ខេត្ត​ឬ​វេរ​ចូល​គណនី​ធនាគារ​របស់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តបាត់ដំបង ។​

អភិបាល​ខេត្តបាត់ដំបង និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជាខេត្ត និង​លោកជំទាវ ទទួល​ថវិការ​ពី​សប្បុរសជន ក្នុងឱកាស​អបអរ​ខួប​ទី​១៥៩ ទិវា​ពិភពលោក​កាកបាទក្រហម
អភិបាល​ខេត្តបាត់ដំបង និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជាខេត្ត និង​លោកជំទាវ ទទួល​ថវិការ​ពី​សប្បុរសជន ក្នុងឱកាស​អបអរ​ខួប​ទី​១៥៩ ទិវា​ពិភពលោក​កាកបាទក្រហម
អភិបាល​ខេត្តបាត់ដំបង និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជាខេត្ត និង​លោកជំទាវ ទទួល​ថវិការ​ពី​សប្បុរសជន ក្នុងឱកាស​អបអរ​ខួប​ទី​១៥៩ ទិវា​ពិភពលោក​កាកបាទក្រហម
អភិបាល​ខេត្តបាត់ដំបង និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជាខេត្ត និង​លោកជំទាវ ទទួល​ថវិការ​ពី​សប្បុរសជន ក្នុងឱកាស​អបអរ​ខួប​ទី​១៥៩ ទិវា​ពិភពលោក​កាកបាទក្រហម
អភិបាល​ខេត្តបាត់ដំបង និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជាខេត្ត និង​លោកជំទាវ ទទួល​ថវិការ​ពី​សប្បុរសជន ក្នុងឱកាស​អបអរ​ខួប​ទី​១៥៩ ទិវា​ពិភពលោក​កាកបាទក្រហម
អភិបាល​ខេត្តបាត់ដំបង និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជាខេត្ត និង​លោកជំទាវ ទទួល​ថវិការ​ពី​សប្បុរសជន ក្នុងឱកាស​អបអរ​ខួប​ទី​១៥៩ ទិវា​ពិភពលោក​កាកបាទក្រហម
អភិបាល​ខេត្តបាត់ដំបង និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជាខេត្ត និង​លោកជំទាវ ទទួល​ថវិការ​ពី​សប្បុរសជន ក្នុងឱកាស​អបអរ​ខួប​ទី​១៥៩ ទិវា​ពិភពលោក​កាកបាទក្រហម
អភិបាល​ខេត្តបាត់ដំបង និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជាខេត្ត និង​លោកជំទាវ ទទួល​ថវិការ​ពី​សប្បុរសជន ក្នុងឱកាស​អបអរ​ខួប​ទី​១៥៩ ទិវា​ពិភពលោក​កាកបាទក្រហម

PLB Banner on article detail

អត្ថបទពេញនិយម