សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ០៧នាក់ក្នុងករណីហិង្សា ដោយ ចេតនា មាន ស្ថានទម្ងន់ទោស

ថ្ងៃច័ន្ទ 9 ឧសភា 2022, 9:51

ខេត្តបាត់ដំបង! ដោយអនុវត្ត តាម ការណែនាំ បញ្ជា ផ្ទាល់ ពី  ឯកឧត្ដម  ឧត្តមសេនីយ៍ ទោ  សាត  គឹមសាន  ស្នងការ ក៏ដូចជាលោក វរសេនីយ៍ឯក  លឹម  ពុទ្ធីឡា  ស្នងការរងផែន ការងារ នគរបាល ព្រហ្មទណ្ឌ  និង មាន ការ សម្របសម្រួល ទៅ លេី នីតិវិធី ពីលោក កែវ  សុជាតិ  ព្រះរាជអាជ្ញានៃ អយ្យការ អម សាលាដំបូង ខេត្តបាត់ដំបង ផងនោះ កាលពីល្ងាចថ្ងៃចុងសប្ដាហ៍កន្លងទៅ លោក វរសេនីយ៍ឯក  ឈឿង  គឹមសុង  នាយការិយាល័យ  នគរបាល ព្រហ្មទណ្ឌ កម្រិត ស្រាល  បាន ដឹកនាំ កម្លាំង ក្រុម អន្តរាគមន៍  បង្ការបង្ក្រាប  ចុះនៅ ចំណុច ភូមិ វត្តតាមិម  ឃុំ វត្តតាមិម  ស្រុក សង្កែ  ខេត្តបាត់ដំបង និងបានធ្វើការបង្ក្រាបករណីហិង្សា ដោយ ចេតនា មាន ស្ថានទម្ងន់ទោស  ដោយប្រេីប្រាស់ កាំបិត  ពូថៅ  កាប់ និង គប់ ម៉ូតូ  ចំនួន  ០១ ករណី  និង បាន ធ្វេីការ នាំខ្លួន ជនសង្ស័យ  ចំនួន ០៧ នាក់ ។ 

 

លោក វរសេនីយ៍ឯក  ឈឿង  គឹមសុង  នាយការិយាល័យនគរបាល ព្រហ្មទណ្ឌ កម្រិត ស្រាលបានអោយដឹងថា ជនសង្ស័យត្រូវបានឃាត់ខ្លួន
1️⃣ ឈមោះ  សុវណ្ណ  តុលា  ភេទ ប្រុស  អាយុ  ២៧  ឆ្នាំ  មានទីលំនៅ ភូមិ កំពង់សីមា  សង្កាត់ វត្តគរ  ក្រុង បាត់ដំបង  
2️⃣ ឈមោះ  បឹង  ណេ  ភេទ ប្រុស  អាយុ  ២១  ឆ្នាំ  មានទីលំនៅ ភូមិ រំចេក៤  សង្កាត់  រតនៈ  ក្រុងបាត់ដំបង  
3️⃣ ឈមោះ  អ៊ុន  វាសនា  ភេទប្រុស  អាយុ  ២២  ឆ្នាំ  មានទីលំនៅ ភូមិ កំពង់សីមា  សង្កាត់ វត្តគរ  ក្រុង បាត់ដំបង  
4️⃣ ឈមោះ  គង់  លីហ៊ួរ  ភេទ ប្រុស  អាយុ  ២០  ឆ្នាំ  មានទីលំនៅ  ភូមិ វត្តគរ  សង្កាត់ វត្តគរ  ក្រុង បាត់ដំបង  
5️⃣ ឈមោះ  ភី  ផៃ កុម្ភៈ  ភេទ ប្រុស  អាយុ  ២៤  ឆ្នាំ  មានទីលំនៅ ភូមិ វត្តគរ  សង្កាត់ វត្តគរ  ក្រុង បាត់ដំបង  
6️⃣ ឈមោះ  វ៉ាង  ស៊ីហុង  ភេទប្រុស  អាយុ  ១៩  ឆ្នាំ  មានទីលំនៅ ភូមិ អូរតាគាំ១  សង្កាត់ ទួលតាឯក  ក្រុងបាត់ដំបង  
7️⃣ ឈមោះ  ប៊ូ  វីន  ភេទប្រុស  អាយុ  ១៧  ឆ្នាំ  មានទីលំនៅភូមិភ្នំសំពៅ  ឃុំ ភ្នំសំពៅ  ស្រុក បាណន់  ខេត្ត បាត់ ដំបង   ជាមួយវត្ថុតាង ដកហូត រួម មាន  ៖  កាំបិត ចំនួន  ០២ ដេីម  និងពូថៅ  ចំនួន  ០១  ។

 

លោក ឈឿង គឹមសុង បានបញ្ជាក់ថា កាលពី ថ្ងៃទី  ០៥  ខែ  ឧសភា  ឆ្នាំ  ២០២២  វេលាម៉ោង  ០៣ និង០៧  នាទីទៀបភ្លឺ  នៅ ចំណុច ភូមិ ដំណាក់ហ្លួង  សង្កាត់វត្តគរ  ក្រុង បាត់ដំបង   ក្រុម ជនសង្ស័យ ខាងលើ បាន ធ្វេី សកម្មភាពប្រេីប្រាស់ កាំបិត  និង  ពូថៅ  កាប់ ទៅ លេី ជនរងគ្រោះ  និង  ម៉ូតូ  របស់ ជនរងគ្រោះ  ឈ្មោះ  យ៉ាន  ហ្វាដេល  ភេទប្រុស  អាយុ  ១៥  ឆ្នាំ  មានទីលំនៅ ភូមិ ឡឥដ្ឋ  សង្កាត់ ព្រែកព្រះស្តេច  ក្រុងបាត់ដំបង   រួច ក៏បាន រត់គេចខ្លួនរហូត មក ដល់ ថ្ងៃបន្ទាប់ទេីប សមត្ថកិច្ច យេីង ធ្វេីការ ស្រាវជ្រាវ និង ឃាត់ខ្លួន បាន តែម្តង ។ 

 

ក្រោយពីឃាត់ខ្លួនសាកសួររួចមកបច្ចុប្បន្ន ជនសង្ស័យត្រូវបានការិយាល័យ ជំនាញ កំពុង ធ្វេីការ កសាង សំណុំរឿង ដេីម្បី បញ្ជូន ទៅ សាលា ដំបូង ខេត្ត បាត់ដំបង ចាត់ការ បន្ត តាម នីតិវិធី  ។

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ០៧នាក់ក្នុងករណីហិង្សា ដោយ ចេតនា មាន ស្ថានទម្ងន់ទោស

PLB Banner on article detail

អត្ថបទពេញនិយម