ឃាត់ខ្លួនមុខសញ្ញាចែកចាយ ២នាក់ ជាមួយវត្ថុថ្នាំញៀនជាច្រើនទៀត

ថ្ងៃសុក្រ 6 ឧសភា 2022, 14:48

ខេត្តបាត់ដំបង៖ កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកបវេល បានចុះប្រតិបត្តិការបង្ក្រាបករណីជួញដូរថ្នាំញៀនមួយករណីក្នុងបទល្មើសជាក់ស្តែង។

 

កិច្ចប្រតិបត្តិការនេះធ្វើឡើងកាលពីវេលាម៉ោង ១០និង៥០នាទី ថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២២ នៅត្រង់ចំណុច​ភូមិព្រៃ​សង្ហា ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង ដែលជំហានដំបូងនោះកម្លាំងផ្នែកជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ខឿន ដៀវ ភេទប្រុ​ស អាយុ​ ២៣ឆ្នាំ រស់នៅភូមិកោះរាម ខ្នាចរមាស ស្រុកបវេលជាមួយវត្ថុតាងម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិចថ្លា ចំនួន០៣ថង់ សង្ស័យជាសាធាតុញៀន និងទូរស័ព្ទដៃចំនួន០១គ្រឿង។

 

ឆ្លងតាមការស្រាវជ្រាវនិងដោយមានការអនុញ្ញាតពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តផងនោះ នៅថ្ងៃដដែលសមត្ថកិច្ចបានបន្តឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ ឡាយ ច្រិប ភេទស្រី អាយុ​ ៣៦ឆ្នាំ រស់នៅភូមិកោះរាម ឃុំខ្នាចរមាស ស្រុកបវេល ជាមួយវត្ថុតាងម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិចថ្លាចំនួន ១៣ថង់, និងថ្នាំគ្រាប់សំប៉ែតពណ៌ផ្កាឈូកអក្សរ WY សរុបចំនួ​ន​ ៣០៦​គ្រាប់សង្ស័យមានសារធាតុញៀន , ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន០១គ្រឿង , ទូរស័ព្ទដៃចំនួន០៣គ្រឿង និងថង់សម្រាប់ច្រករំលែកថ្នាំញៀនមួយចំនួន។

 


ចំពោះករណីនេះដែរទាំងវត្ថុតាង ក៏ដូចជាជន​សង្ស័យ​ត្រូវបាននគរបាលស្រុកកសាងសំណុំរឿងបញ្ចូនបន្តទៅកាន់ការិយាល័យជំ​នាញស្នងការដ្ឋានខេត្តដើម្បីអនុវត្តតាមនីតិវិធី៕

ឃាត់ខ្លួនមុខសញ្ញាចែកចាយ ២នាក់ ជាមួយវត្ថុថ្នាំញៀនជាច្រើនទៀត
ឃាត់ខ្លួនមុខសញ្ញាចែកចាយ ២នាក់ ជាមួយវត្ថុថ្នាំញៀនជាច្រើនទៀត

PLB Banner on article detail

អត្ថបទពេញនិយម