មន្ត្រីជាន់ខ្ពស់​ក្រសួងបរិស្ថាន​​ អំពាវនាវ​ដល់​សាធារណៈជន​ទាំងអស់​បន្ត​ស្មារតី​ថែរក្សា​បរិស្ថាន និង​ភពផែនដី​

ថ្ងៃព្រហស្បតិ៍ 5 ឧសភា 2022, 13:23

​ខេត្តបាត់ដំបង ! លោកជំទាវ ព្រំ សុ​ភី អនុរដ្ឋលេខាធិការ​ក្រសួងបរិស្ថាន តាំង​នាម​អោយ​ក្រសួងបរិស្ថាន បាន​អំពាវនាវ​ដល់​សាធារណជន​ទាំងអស់ សូម​បន្ត​ស្មារតី​រួមគ្នា​ថែរក្សា​ស្រលាញ់ ការពារ​បរិស្ថាន​និង​ភពផែនដី​របស់​យើង​។​

 

លោកជំទាវ​អនុរដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​ថ្លែង​បែបនេះ​នៅក្នុង​ពិធី​អបអរសាទរ​ទិវា​បរិស្ថាន​ជាតិ បរិស្ថាន​ពិភពលោក ៥​មិថុនា ឆ្នាំ​២០២២ ដែល​ប្រព្រឹត្ត​ធ្វើឡើង​នា​ព្រឹក​ថ្ងៃទី ០៥ ខែឧសភា ឆ្នាំ​២០២២ នៅ​បរិវេណ​សួន​នាគ​សន្តិភាព ស្ថិតក្នុង​សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​​ឯកឧត្តម​អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង ឯកឧត្តម លោកជំទាវ លោក លោកស្រី យុវជន​កាយ​រឹទ្ធ យុវជន​កាកបាទក្រហម​កម្ពុជា លោកគ្រូ អ្នកគ្រូ ព្រមទាំង​ប្អូនៗ​សិស្សានុសិស្ស​ផងដែរ​។​

 

 បន្ថែម​ពីនេះ​លោកជំទាវ​បាន​ថ្លែងថា យើង​អាច​រៀបចំ​កម្មវិធី​នេះ​ឡើង​បាន​យើង​ក៏​មិន​ភ្លេច​អរគុណ​សន្តិភាព ដែល​ធ្វើអោយ​យើង​បាន​ជួបជុំ បាន​មាន​ភាព​រីកចំរើន​ដូច​ពេលនេះ ហើយ​សំរាប់​ឆ្នាំ​២០២២​នេះ​គឺជា​ខួប​លើក​ទី​២៩ ហើយ​ដែល​ប្រទេស​កម្ពុជា​របស់​យើង​បានរៀបចំ​ទិវា​បរិស្ថាន​ជាតិ បរិស្ថាន​ពិភពលោក ដែល​ពិភពលោក​គេ​បានរៀបចំ​យូរហើយ​តែ​យើង​បាន​ចូលរួមចំណែក​ជាមួយ​អង្គការសហប្រជាជាតិ អញ្ចឹងទេ​សូម​ធ្វើយ៉ាងណា​យើង​ផ្សព្វផ្សាយ​បន្ថែមទៀត និង​ចូលរួម​ទាំងអស់គ្នា​ដើម្បី​ថែទាំ​ភពផែនដី​ដើម្បី​សុខភាព​យើងទាំងអស់គ្នា​។​

 

​លោកជំទាវ​បាន​បញ្ជាក់ថា បើ​មិនមាន​ការរៀបចំ​ទុកដាក់​សំរាម​អោយបាន​ត្រឹមត្រូវ​នោះទេ សំរាម​និង​ក្លាយជា​សារធាតុ​ដែល​អាច​បំពុល​ទាំង​ទឹក បំពុល​ទាំង​បរិយាកាស​របស់​យើង ពិសេស​ថង់​ប្លា​ស្ទិ​ច​ដូច្នេះ​យើង​ត្រូវ​ព្យាយាម​ធ្វើយ៉ាងណា​កាត់បន្ថយ​ការប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក ហើយ​បើ​មិន​ប្រើ​ទេ​គឺ​កាន់តែ​ល្អ​។​

មន្ត្រីជាន់ខ្ពស់​ក្រសួងបរិស្ថាន​​ អំពាវនាវ​ដល់​សាធារណៈជន​ទាំងអស់​បន្ត​ស្មារតី​ថែរក្សា​បរិស្ថាន និង​ភពផែនដី​
មន្ត្រីជាន់ខ្ពស់​ក្រសួងបរិស្ថាន​​ អំពាវនាវ​ដល់​សាធារណៈជន​ទាំងអស់​បន្ត​ស្មារតី​ថែរក្សា​បរិស្ថាន និង​ភពផែនដី​
មន្ត្រីជាន់ខ្ពស់​ក្រសួងបរិស្ថាន​​ អំពាវនាវ​ដល់​សាធារណៈជន​ទាំងអស់​បន្ត​ស្មារតី​ថែរក្សា​បរិស្ថាន និង​ភពផែនដី​
មន្ត្រីជាន់ខ្ពស់​ក្រសួងបរិស្ថាន​​ អំពាវនាវ​ដល់​សាធារណៈជន​ទាំងអស់​បន្ត​ស្មារតី​ថែរក្សា​បរិស្ថាន និង​ភពផែនដី​
មន្ត្រីជាន់ខ្ពស់​ក្រសួងបរិស្ថាន​​ អំពាវនាវ​ដល់​សាធារណៈជន​ទាំងអស់​បន្ត​ស្មារតី​ថែរក្សា​បរិស្ថាន និង​ភពផែនដី​
មន្ត្រីជាន់ខ្ពស់​ក្រសួងបរិស្ថាន​​ អំពាវនាវ​ដល់​សាធារណៈជន​ទាំងអស់​បន្ត​ស្មារតី​ថែរក្សា​បរិស្ថាន និង​ភពផែនដី​
មន្ត្រីជាន់ខ្ពស់​ក្រសួងបរិស្ថាន​​ អំពាវនាវ​ដល់​សាធារណៈជន​ទាំងអស់​បន្ត​ស្មារតី​ថែរក្សា​បរិស្ថាន និង​ភពផែនដី​

PLB Banner on article detail

អត្ថបទពេញនិយម