សមត្ថកិច្ចឃាត់បានរថយន្តល្មើសចំនួន១០គ្រឿងអនុវត្តតាមផ្លូវច្បាប់

ថ្ងៃពុធ 4 ឧសភា 2022, 14:48

ខេត្តបាត់ដំបង៖ កម្លាំងជំនាញការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ចុះអនុវត្តឃាត់បានរថយន្តចំនួន ១០គ្រឿង ក្នុងករណីល្មើសផ្លាកសញ្ញាហាមចូលក្រុង និងដឹកសំពីងសំពោង។

 

លោកវរសេនីយ៍ឯក ចាន់ សុធី នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកបានប្រាប់អោយដឹងនាថ្ងៃទី ០៤ ខែឧសភា ឆ្នាំ២០២២នេះថា ដោយអនុវត្តតាមបទបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ ក៏ដូចជាយោបល់របស់លោក វរសេនីយ៍ឯក ប៉ូវ វណ្ណឌី ស្នងការរងទទួលផែនការងារនគរបាលសណ្តាប់ធ្នាប់ លោកបានដឹកនាំកម្លាំងការិយាល័យជំនាញចុះជាប្រចាំនិងឃាត់បានរថយន្តល្មើសជាបន្តបន្ទាប់ ហើយជាក់ស្តែងនៅពេលនេះដែរក៏បានធ្វើការឃាត់រថយន្តល្មើសបានចំនួន ១០គ្រឿងបន្ថែមទៀត។

 

លោកនាយការិយាល័យដដែលបានបញ្ជាក់ថា ចំពោះរថយន្តទាំង១០គ្រឿងដែលឃាត់បាននាពេលនេះឃើញថា ក្នុងនោះមាន០៦គ្រឿងល្មើសផ្លាកសញ្ញាហាមចូលក្រុង និង០៤គ្រឿងដឹកសំពីងសំពោង។ ហើយចំពោះរថយន្តដឹកសំពីងសំពោង ផ្ទុកលើសចំណុះខុសលក្ខណៈបច្ចេកទេសតម្រូវអោយម្ចាស់រើសាងអីវ៉ាន់ចេញហើយធ្វើការពិន័យតាមច្បាប់ទៅតាមតម្លៃនៃការផាកពិន័យដែលមាននៅក្នុងបារ៉ែនអនុក្រឹត្យលេខ៣៩។

 

ហើយជាមួយគ្នានេះដែរ លោកក៏សំណូមពរទៅដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ សូមធ្វើការដឹកជញ្ជូនគោរពតាមច្បាប់កំណត់របស់ក្រសួងសាធារណការ ដោយដឹកអោយបានត្រឹមត្រូវ កុំដឹកសំពីងសំពោង ហើយរថយន្តកុំអោយកែច្នៃ ខុសលក្ខណៈបច្ចេកទេស ដែលវាអាចបណ្តាលអោយមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងធ្វើអោយខូចខាតទាំងសម្ភារនិងអាយុជីវិតរបស់ក្រុមហ៊ុន ក៏ដូចជាអ្នកបើកបរផងដែរ ដូច្នេះសូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។

សមត្ថកិច្ចឃាត់បានរថយន្តល្មើសចំនួន១០គ្រឿងអនុវត្តតាមផ្លូវច្បាប់
សមត្ថកិច្ចឃាត់បានរថយន្តល្មើសចំនួន១០គ្រឿងអនុវត្តតាមផ្លូវច្បាប់
សមត្ថកិច្ចឃាត់បានរថយន្តល្មើសចំនួន១០គ្រឿងអនុវត្តតាមផ្លូវច្បាប់
សមត្ថកិច្ចឃាត់បានរថយន្តល្មើសចំនួន១០គ្រឿងអនុវត្តតាមផ្លូវច្បាប់
សមត្ថកិច្ចឃាត់បានរថយន្តល្មើសចំនួន១០គ្រឿងអនុវត្តតាមផ្លូវច្បាប់
សមត្ថកិច្ចឃាត់បានរថយន្តល្មើសចំនួន១០គ្រឿងអនុវត្តតាមផ្លូវច្បាប់

PLB Banner on article detail

អត្ថបទពេញនិយម