ស្លាប់​០២​នាក់​ភ្លាមៗ​ក្រោយ​បើកបរ​មិន​ប្រកាន់​ស្តាំ ជ្រុល​ទៅបុក​រថយន្ត​

ថ្ងៃអាទិត្យ 1 ឧសភា 2022, 14:50

​ខេត្តបាត់ដំបង​! យោងតាម​របាយការណ៍​ពី​សមត្ថកិច្ច​បានអោយដឹង​ថា យ៉ាងហោចណាស់​មាន​បុរស​០២​នាក់​បាន​ស្លាប់​ភ្លាមៗ​ក្រោយ​បេ​ី​កបរ​មិន​ប្រកាន់​ស្តាំ បាន​ជ្រុល​ទៅបុក​រថយន្ត​មួយគ្រឿង​ក្នុងទិសដៅ​ច្រាស់ទិស​គ្នា​។​

 

 ហេតុការណ៍​គួរអោយ​រន្ធត់​ខាងលើនេះ​បាន​កើតឡើង​នៅវេលា​ម៉ោង  ២០​នឹង​១០​នាទី  ថ្ងៃទី​៣០  ខែមេសា  ឆ្នាំ​២០២២ នៅ​លេ​ី​កំណាត់​ផ្លូវជាតិ​លេខ​៥  ស្ថិត​ត្រង់ចំនុច​ក្រុមទី​១០ ភូមិ​ព្រៃ​ចែក ឃុំ​កំពង់ព្រះ  ស្រុក​សង្កែ ខេត្តបាត់ដំបង ។ 

 

​ប្រភពពី​អ្នកឃើញ​ហេតុការណ៍​បាន​ប្រាប់ថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ  រថយន្ត​ដឹកទំនិញ​ធុញ​ធ្ងន់​(​វ៉េ​អង​) ពណ៌​ទឹកប្រាក់​មួយគ្រឿង ពាក់​ស្លាក​លេខ  បាត់ដំបង  3A-4102   បេ​ី​កបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ  (​រត់គេចខ្លួន​បាត់​) បើកបរ​ក្នុងទិសដៅ​ពី​លិចទៅ​កើត លុះ​មកដល់​ចំណុចកើតហេតុ ក៏​ស្រាប់​តែមាន​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេរី​ឆ្នាំ​2017​ពណ៌​ខ្មៅ​មួយគ្រឿង ពាក់​ស្លាក​លេខ  បាត់ដំបង  1AA-8490 បេ​ី​កបរ​ដោយ ឈ្មោះ  ជឿន  ជា ភេទ​ប្រុស  អាយុ​25​ឆ្នាំ  រស់នៅ​ភូមិ​កំពង់ព្រះ  ឃុំ​កំពង់ព្រះ  ស្រុក​សង្កែ  ខេត្តបាត់ដំបង​,  និង​អ្នក​រួម​ដំណេ​ី​រ​ឈ្មោះ  ណុប  ផានិត ភេទ​ប្រុស  អាយុ​25​ឆ្នាំ  រស់នៅ​ភូមិ​ស្រះកែវ ឃុំ​កំពង់ព្រះ  ស្រុក​សង្កែ  ខេត្តបាត់ដំបង ទិសដៅ​ពី​កេ​ី​តទៅ​លិច មិន​ប្រកាន់​ស្តាំ​ទើប​បណ្តាលអោយ​ជ្រុល​ទៅបុក​រថយន្ត​ពេញទំហឹង​បណ្តាលអោយ​ម៉ូតូ​ចូល​ក្រោម​ឡាន​ស្លាប់​ទាំង​០២​នាក់​និង​ម៉ូតូ​ខូចខាត​តែម្តង​។

 

ក្រោយពេល​កើតហេតុ សមត្ថកិច្ច​ជំនាញ​បាន​ចុះទៅ​ធ្វើការ​វាស់វែង​ធ្វើ​កំណត់ហេតុ​យក​ម៉ូតូ​និង​រថយន្ត​មក​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ខេត្ត ចំណែក​សព​ប្រគល់អោយ​ខាង​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​

ស្លាប់​០២​នាក់​ភ្លាមៗ​ក្រោយ​បើកបរ​មិន​ប្រកាន់​ស្តាំ ជ្រុល​ទៅបុក​រថយន្ត​

PLB Banner on article detail