ឯកឧត្ដម អ៊ី ឈាន ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះជួយ​មូលដ្ឋាន​ខេត្ត​ប៉ៃលិន សំណេះសំណាល​ជាមួយ សាសនិក ឥស្លាម ក្នុងឱកាស​ស្រាយ​បួស​ខែ​រ៉ា​ម៉ា​ដន ខេត្ត​ប៉ៃលិន​

ថ្ងៃសៅរ៍ 30 មេសា 2022, 17:58

ប៉ៃលិន ៖ នៅ​ព្រឹក​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០២២  ឯកឧត្ដម ឧ​ត្ត​ម​សេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការ​ក្រសួងការពារជាតិ និង​ជា​ប្រធាន​ក្រុមការងារ រាជរដ្ឋាភិបាល​ចុះជួយ​ខេត្ត​ប៉ៃលិន 
​ឯកឧត្ដម សៅ សារ៉ាត់ តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ប៉ៃលិន លោកជំទាវ បាន ស្រីមុំ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន បាន​អ​ញ្ជេ​ី​ញ​ជួប​សំណេះសំណាល ស្រាយ​បួស ខែ​រ៉ា​ម៉ា​ឌន ជាមួយ​បងប្អូន​ខ្មែរឥស្លាម សមាជិក​ក្រុម ប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត ប្រធាន អនុប្រធាន មន្ទីរ​អង្គភាព អភិបាល អភិបាលក្រុង​-​ស្រុក និង​បងប្អូន​ខ្មែរឥស្លាម ទូទាំង​ខេត្ត នៅ​វិហារ​ហា​យ៉ា​ទុល​អ៉ី​ស្លាម ស្ថិតក្នុង​ភូមិបរ​ឌិន​នៀវ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។

​ថ្លែង​ក្នុង​ពិធី​នេះ ឯកឧត្ដម អុ​ី ឈាន បាន​នាំ​បណ្តាំ​ផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែល​សម្តេច​ទាំង​ទ្វេរ តែងតែ​យកចិត្តទុកដាក់​ពី​ជីវភាព សុខុមាលភាព​គ្រប់​កាលៈទេសៈ ដោយ​មិន​បណ្តោយអោយ​បងប្អូន​ណា​ម្នាក់​ស្លាប់​ដោយសារ​ដាច់​ស្បៀងអាហារ ដោយ​សម្តេច​មិនបាន​ដឹង និង​មិនបាន​ដោះស្រាយ​នោះឡើយ ។ 

​ឯកឧត្តម​បន្ត​មានប្រសាសន៍ថា ពិធី​សំណេះសំណាល​នាពេលនេះ ធ្វើឡើង​ដើម្បី​បង្កើន ភាពស្និទ្ធស្នាល រវាង​ថ្នាក់ដឹកនាំ ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ដោយ​មិនមាន​ការប្រកាន់​ពូជសាសន៍ ពណ៌​សម្បុរ​ឡើយ​។ 

 ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា រាជរដ្ឋាភិបាល​កម្ពុជា ប្រទេសជាតិ​យើង មានការ​អភិវឌ្ឍ ជា​បន្តបន្ទាប់​ក្នុង​ល្បឿន គួរអោយ​មោទនភាព​បំផុត​។ ដោយឡែក ទឹកដី​ខេត្ត​ប៉ៃលិន របស់​យើង ក៏មាន​ឱកាស​ដ៏​ប្រពៃ ពី​សន្តិភាព ស្ថិរភាព​នយោបាយ ដោយបាន​ទទួល​នូវ​សមិទ្ធផល​ធំៗ ជា​បន្តបន្ទាប់ ។ ចំពោះ​ហេដ្ឋារចនាសម្ព័ន្ធ​ដទៃទៀត ត្រូវបាន​កសាង និង​កែលម្អ ជា​បន្តបន្ទាប់ រួមមាន​ផ្លូវ​ក្នុង​ទី​រួម​ខេត្ត និង​ផ្លូវ​ជនបទ សួនច្បារ សាលារៀន មន្ទីរពេទ្យ មណ្ឌល​សុខភាព អគារ​រដ្ឋបាល សោ​ភណ្ឌ​ភាព ទីប្រជុំជន ក្នុង​ក្រុងប៉ៃលិន ព្រមទាំង​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ និង​រមណីយដ្ឋាន​ធម្មជាតិ​នានា សំដៅ​ប្រែក្លាយ​ទឹកដី​ខេត្ត​ប៉ៃលិន ជា​ទឹកដី​នៃ​ការទាក់ទាញ​ភ្ញៀវ​ទេសចរណ៍ ប្រកបដោយ ភាពស្រស់​បំព្រង និង​ផាសុកភាព​។ 

​ហេតុដូចនេះ ដើម្បី​បន្ត​នូវ​សុខសន្តិភាព ស្ថិរភាព​នយោបាយ ដែល​កម្ពុជា​ទទួលបាន នាពេល​កន្លងមក ខ្ញុំ​សំណូមពរ​ដល់​បងប្អូន​មាន​វត្តមាន​នាពេលនេះ និង​ផ្សព្វផ្សាយ​ដល់​សមាជិក ក្នុង​គ្រួសារ សហគមន៍ ដែល​គ្រប់​អាយុ​បោះឆ្នោត ចូលរួម​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ​/​សង្កាត់ អាណត្តិ​ទី​៥ នា​ថ្ងៃទី​០៥ ខែមិថុនា ឆ្នាំ​២០២២ ខាងមុខនេះ ឱ្យបាន​គ្រប់ៗ​គ្នា​។ 

​ក្នុងឱកាស​សំណេះសំណាល​នាពេលនោះ​ឯកឧត្ដម បាន​នាំមក​នូវ​ស្បៀងអាហារ​មួយចំនួន សម្រាប់​ផ្តល់ជូន​ក្នុង​មួយ​គ្រួសារៗ អង្ករ មី ទឹកដោះគោ ទឹកក្រូច​ដប ដំណាប់​ល្មើ និង​ថវិកា​មួយចំនួន និង​បាន​ជូនពរ​ដល់​បងប្អូន​សាសនិក​ខ្មែរឥស្លាម​ទូទាំង​ខេត្ត សូម​ជួបប្រទះ​តែ​សេចក្តី​មេត្តា ករុណា សេចក្តីសុខ​សន្តិភាព សេចក្តី​ចម្រុងចម្រើន និង សុខ​ដម​រម្យ​នា ពី​ព្រះ​អាឡោះ​ជានិច្ច​និរន្តរ​រហូត​តរៀង​ទៅ​៕​

PLB Banner on article detail