ស្ងាត់ៗ រុស្សី​បាញ់​មី​ស៊ី​ល​ចេញពី​នាវាមុជទឹក កម្ទេច​គោលដៅ​សំខាន់ៗ​របស់​អ៊ុយ​ក្រែ​ន​

ថ្ងៃសុក្រ 29 មេសា 2022, 18:40

​ក្រសួងការពារជាតិ​រុ​ស្ស៉ី បាន​បញ្ចេញ​វីដេអូ​ថ្មី​មួយ​បង្ហាញ​ពី​ការបាញ់​មី​ស៊ី​ល​គ្រូ​ស​កាលី​ប័​រ ចេញពី​នាវាមុជទឹក ដែល​អាច​វាយប្រហា​រលឿ​ន នឹង​ចំ​គោលដៅ ព្រមទាំង​អាចមាន​សមត្ថភាព​គេច​ចេញពី​ប្រ​ព័​ន្ឋ​រា​ដ៉ា​។  នេះ​បើតាម​ការចេញផ្សាយ ដោយ​ទីភ្នាក់ងារសារព័ត៌មាន Reuters នៅ​ថ្ងៃ​សុក្រ ទី​២៩ ខែមេសា ឆ្នាំ​២០២២​។​

 


​ក្រសួងការពារជាតិ​រុ​ស្ស៉ី បាន​អះអាងថា រុ​ស្ស៉ី​បាន​ប្រើប្រាស់​នាវាមុជទឹក​ដើរ​ដោយ​ថាមពល​ម៉ា​ស៊ូ​ត នៅក្នុង​តំបន់​សមុទ្រ​ខ្មៅ ដើម្បី​វាយប្រហារ​លើ​យោធា​អ៊ុយ​ក្រែ​ន ជាមួយ​មី​ស៊ី​ល​គ្រូ​ស កាលី​ប័​រ (Kalibr) ហើយ​នេះ​គឺជា​លើកដំបូង​បំផុត​ដែល​ទីក្រុង​មូ​ស្គូ ប្រកាស​ពី​ការប្រើ​នាវាមុជទឹក​នៅក្នុង​សង្គ្រាម​អ៊ុយ​ក្រែ​ន​។​

 

​នេះ​គឺជា​លើកដំបូង​បំផុត​ដែល​យោធា​រុ​ស្ស៉ី​ប្រើ​នាវាមុជទឹក ដើម្បី​វាយប្រហារ​លើ​គោលដៅ នៅលើ​ទឹក​អ៊ុយ​ក្រែ​ន ចាប់តាំងពី​សង្គ្រាម​ផ្ទុះ​ឡើងមក​៕​

ស្ងាត់ៗ រុស្សី​បាញ់​មី​ស៊ី​ល​ចេញពី​នាវាមុជទឹក កម្ទេច​គោលដៅ​សំខាន់ៗ​របស់​អ៊ុយ​ក្រែ​ន​

PLB Banner on article detail

អត្ថបទពេញនិយម