រើសគ្រាប់ផ្លែចន្ទីពេលមេឃកំពុងរលឹមត្រូវរន្ទះបាញ់ស្លាប់យ៉ាងអាណោចអាធ័ម                            

ថ្ងៃសុក្រ 29 មេសា 2022, 8:53

ខេត្តបាត់ដំបង! បុរសម្នាក់បានស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័មក្រោយជួយឧបទ្ទវហេតុគ្រោះធម្មជាតិរន្ទះបាញ់នៅពេលដើររើសគ្រាប់ផ្លែចន្ទីពេលមេឃកំពុងរលឹម។

 

សមត្ថកិច្ចបានអោយដឹងថា! ហេតុការណ៍គ្រោះធម្មជាតិរន្ទះបាញ់ខាងលើនេះបានកើតឡើងនៅវេលាម៉ោង ១៥និង៣៥នាទី ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ ត្រង់ចំណុចបឹងអំពិល ស្ថិតក្នុងក្រុមទី១ ភូមិព្រៃត្រទ្បាច ឃុំព្រៃត្រឡាច ស្រុករុក្ខគិរី ខេត្តបាត់ដំបង ។

 

ជនរងគ្រោះមានឈ្មោះ សុខ នឹង ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិទ្បបាក់ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានមកស៊ីឈ្នួលរើសគ្រាប់ផ្លែចន្ទីនៅចំណុចភូមិ ឃុំខាងលើ ហើយត្រូវបានរន្ទះបាញ់បណ្តាលអោយស្លាប់ខណៈពេលដែលជនរងគ្រោះកំពុងតែរើសគ្រាប់ផ្លែចន្ទីពេលមេឃកំពុងភ្លៀងរលឹម។

 

 សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយពេលដែលទទួលបានដំណឹងភ្លាម កម្លាំងផ្នែកជំនាញកោសល្យវិច្ច័យបានចុះទៅពិនិត្យសព ព្រមជាមួយនឹងការបំភ្លឺពីក្រុមគ្រួសារសាច់ញាតិនៃសពបញ្ជាក់ថា សពឈ្មោះ សុខ នឹង ពិតជាបានស្លាប់ដោយសាររន្ទះបាញ់ពិតប្រាកដមែន និងបានធ្វើកំណត់ហេតុប្រគល់សពជូនដល់ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

រើសគ្រាប់ផ្លែចន្ទីពេលមេឃកំពុងរលឹមត្រូវរន្ទះបាញ់ស្លាប់យ៉ាងអាណោចអាធ័ម                            

PLB Banner on article detail