សមត្ថកិច្ចបង្ក្រាបទីតាំងទទួលផល ចោរកម្ម០១ ករណី  ឃាត់ខ្លួនមនុស្ស០២នាក់ដកហូតម៉ូតូ ២៦គ្រឿង

ថ្ងៃព្រហស្បតិ៍ 28 មេសា 2022, 21:7

 ខេត្តបាត់ដំបង! កម្លាំងក្រុមអន្តរាគមន៍បង្ការបង្ក្រាប  ដែលដឹកនាំដោយលោក វរសេនីយ៍ឯក  ឈឿង  គឹមសុង  នាយការិយាល័យ នគរបាល ព្រហ្មទណ្ឌ កម្រិត ស្រាល សហការ ជាមួយ កម្លាំង ជំនាញ  រួម និង កម្លាំង អធិការដ្ឋាន នគរបាល ក្រុងបាត់ដំបង  បានចុះ ប្រតិបត្តិការ  បង្ក្រាបទីតាំងទទួលផល ចោរកម្ម    ០១ ករណី លើទីតាំង០២ផ្សេងគ្នា។

 

 លោក វរសេនីយ៍ឯក  ឈឿង  គឹមសុង  នាយការិយាល័យ នគរបាល ព្រហ្មទណ្ឌ កម្រិតស្រាលបានអោយដឹងថា ដោយអនុវត្ត តាម ការណែនាំ បញ្ជា ផ្ទាល់ ពី  ឯកឧត្ដម  ឧត្តមសេនីយ៍ ទោ  សាត  គឹមសាន  ស្នងការ  ក៏ដូចជា លោក វរសេនីយ៍ឯក  លឹម  ពុទ្ធីឡា  ស្នងការរង ផែនការងារនគរបាល ព្រហ្មទណ្ឌ  និង  មាន ការ សម្របសម្រួលទៅលេីនីតិវិធីពីឯកឧត្ដម  កែវ  សុជាតិ  ព្រះរាជអាជ្ញា នៃ អយ្យការ អម សាលាដំបូង ខេត្តបាត់ដំបង  នៅ ថ្ងៃទី  ២៧  ខែ  មេសា  ឆ្នាំ  ២០២២  លោកបានដឹកនាំកម្លាំងការិយាល័យជំនាញចុះនៅ ចំណុច ០២ គោលដៅផ្សេងគ្នាក្នុង ក្រុង បាត់ដំបង  និងបានធ្វើការបង្ក្រាប ករណីទទួលផល ចោចោរកម្ម ដោយបានដកហូតម៉ូតូចំនួន ២៦គ្រឿង និងឃាត់ខ្លួនមនុស្ស០២នាក់។

 

លោកបានបញ្ជាក់ថា កិច្ចប្រតិបត្តិការនេះដែរគោលដៅទី ១  នៅ ចំណុច បន្ទប់ ជួល ស្ថិត នៅ ក្នុង ភូមិ កម្មករ  សង្កាត់ ស្វាយ ប៉ោ  ក្រុង បាត់ ដំបង  ដោយបាន ធ្វេីការ នាំខ្លួន ជនសង្ស័យ  ០១  នាក់  ឈ្មោះ  ហ៊ួរ  សុង តុង  ភេទ ប្រុស  អាយុ  ៣៤ ឆ្នាំ  មានទី លំនៅ ភូមិ -សង្កាត់ ខាងលើ  និងគោលដៅទី ២  នៅ ចំណុច ភូមិ អូរខ្ជាយ  សង្កាត់ ព្រែក ព្រះស្តេច  ក្រុងបាត់ដំបង  ដោយបាន ធ្វេីការ នាំខ្លួន ជនសង្ស័យ  ០១  នាក់  ឈ្មោះ  សៀង  រី  ហៅ  វី  ភេទស្រី  អាយុ  ៣៦ ឆ្នាំ  មានទីលំនៅ  ភូមិ ប៉ាហ៊ី ខាង ជេីង  សង្កាត់ ប៉ាហ៊ី  ក្រុង ប៉ៃលិន  ខេត្ត ប៉ៃលិន  ។ 

 

ក្រោយពីឃាត់ខ្លួនយកមកសាកសួរបច្ចុប្បន្ន ការិយាល័យ ជំនាញ កំពុង ធ្វេីការ កសាង សំណុំរឿង ដេីម្បី បញ្ជូន ទៅ សាលា ដំបូង ខេត្ត បាត់ដំបង ចាត់ការ បន្ត តាម នីតិវិធី  ។

សមត្ថកិច្ចបង្ក្រាបទីតាំងទទួលផល ចោរកម្ម០១ ករណី  ឃាត់ខ្លួនមនុស្ស០២នាក់ដកហូតម៉ូតូ ២៦គ្រឿង
សមត្ថកិច្ចបង្ក្រាបទីតាំងទទួលផល ចោរកម្ម០១ ករណី  ឃាត់ខ្លួនមនុស្ស០២នាក់ដកហូតម៉ូតូ ២៦គ្រឿង
សមត្ថកិច្ចបង្ក្រាបទីតាំងទទួលផល ចោរកម្ម០១ ករណី  ឃាត់ខ្លួនមនុស្ស០២នាក់ដកហូតម៉ូតូ ២៦គ្រឿង

PLB Banner on article detail

អត្ថបទពេញនិយម