អគ្គិភ័យលេបត្របាក់ផ្ទះ០១ខ្នងទាំងស្រុង រួមជាមួយសម្ភារមានតំលៃមួយចំនួនធំ

ថ្ងៃព្រហស្បតិ៍ 28 មេសា 2022, 9:28

ខេត្តបាត់ដំបង! ផ្ទះ០១ខ្នងត្រូវបានអគ្គិភ័យឆាបឆេះទាំងស្រុងរួមជាមួយសម្ភារមានតំលៃមួយចំនួនធំផងដែរ ដែលហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ២១និង១០នាទី ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ នៅចំណុចក្រុមទី១១ ភូមិតាសាញជេីង ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង។

 

សមត្ថកិច្ចបានអោយដឹងថា ករណីអគ្គិភ័យកើតឡើងនេះដែរបណ្ដាលឱ្យឆេះផ្ទះចំនួន ០១ខ្នង ទំហំ ៩ម៉ែត្រ×១២ម៉ែត្រ សង់អំពីឈេឺ ដំបូលប្រក់ក្បឿង ជញ្ជាំងឈេឺ(ឆេះទាំងស្រុង) ដែលមានម្ចាស់ឈ្មោះ កង ប៉ុន ភេទប្រុស អាយុ ៦៣ឆ្នាំ មុខរបរកសិករ។

 

សម្ភារៈខូចខាតរួមមាន៖
-ឆេះមាស ២តំឡឹងកន្លះ(ខ្សែក ២ខ្សែ និងចិញ្ចៀន ២វង់)
-ឆេះលុយចំនួន ៣៥០០ដុល្លារ
-ឆេះស្រូវ ២៥ការ៉ុង
-ឆេះគោយន្តកន្ត្រៃ ០១គ្រឿង
-ឆេះធុងបាញ់ថ្នាំ ០១
-ឆេះដំបូលត្រាក់ទ័រ(ខូចខាត10%) និងសម្ភារៈមួយចំនួនទៀត ប៉ុន្តែមិនបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់មនុស្សនោះទេ។

 

ក្នុងករណីអគ្គិភ័យនេះដែរសមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គិភ័យចំនួន ០១គ្រឿង និងប្រើប្រាស់ទឹកអស់ចំនួន ០១ឡាន ចំណែកមូលហេតុគឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនីសូឡានៅលេីដំបូល។

អគ្គិភ័យលេបត្របាក់ផ្ទះ០១ខ្នងទាំងស្រុង រួមជាមួយសម្ភារមានតំលៃមួយចំនួនធំ
អគ្គិភ័យលេបត្របាក់ផ្ទះ០១ខ្នងទាំងស្រុង រួមជាមួយសម្ភារមានតំលៃមួយចំនួនធំ
អគ្គិភ័យលេបត្របាក់ផ្ទះ០១ខ្នងទាំងស្រុង រួមជាមួយសម្ភារមានតំលៃមួយចំនួនធំ
អគ្គិភ័យលេបត្របាក់ផ្ទះ០១ខ្នងទាំងស្រុង រួមជាមួយសម្ភារមានតំលៃមួយចំនួនធំ

PLB Banner on article detail