នគរបាលស្រុកកំរៀងបង្រ្កាបករណីគ្រឿង ញៀនមួយករណីឃាត់ខ្លួនអ្នកប្រព្រឹត្តចំនួន០ ១ នាក់

ថ្ងៃអង្គារ 26 មេសា 2022, 10:3

ខេត្តបាត់ដំបង! កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកកំរៀង បានចុះធ្វើការបង្ក្រាបករណីរក្សាទុកដោ យ ខុសច្បាប់នូវសារធាតុញៀន០១ករ ណី ក្នុងបទ ល្មើសជាក់ស្តែង។

 

កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងនៅវេលាម៉ោង ១៧និង០០នាទី ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០ ២២ នៅចំណុចភូមិអូរចម្លង ឃុំតាសែន ស្រុកកំរៀង និងបានឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ឈ្មោះតាំង ចិន ភេទស្រី អាយុ៤៣ឆ្នាំ មានទីលំ នៅភូមិអូរចម្លង ឃុំតាសែន ស្រុកកំ រៀង ខេត្តបាត់ដំបង ជាមួយវត្ថុតាងចាប់យកបានរួមមាន៖
-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងប្លា្ទស្ទិក ចំនួន ២៥ ថង់សង្ស័យមានសារធាតុ ញៀន និងទូរស័ព្ទដៃចំនួន០១គ្រឿង

 

ជនសង្ស័យក្រោយពីឃាត់ខ្លួន រួមជាមួយនិងវត្ថុតាងរហូតមកដល់ពេលនេះត្រូវបាននគរបាលស្រុករៀបចំសំណុំ រឿង បញ្ជូនមកការិយាល័យជំ នាញ នៅ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងចាត់ការបន្តតាមនិតិវិធី ៕

នគរបាលស្រុកកំរៀងបង្រ្កាបករណីគ្រឿង ញៀនមួយករណីឃាត់ខ្លួនអ្នកប្រព្រឹត្តចំនួន០ ១ នាក់

PLB Banner on article detail