ឯកឧត្តម អ៊ី ឈាន អញ្ជើញ​សំណេះសំណាល​ជាមួយ​កងកំលាំង​ទាំងបី ក្រោយ​បញ្ចប់​បុណ្យចូលឆ្នាំ​ប្រពៃណីជាតិ​

ថ្ងៃច័ន្ទ 25 មេសា 2022, 10:8

​ប៉ៃលិន​៖ កាលពី​ចុង​សប្តាហ៍​នៅ​សាលាខេត្ត​ប៉ៃលិន ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការ​ក្រសួងការពារជាតិ និង​ជា​ប្រធាន ក្រុមការងារ រាជរដ្ឋាភិបាល​ចុះ​មូល ដ្ឋា​ន​ខេត្ត​ប៉ៃលិន បាន​អញ្ជើញ​ជួប​សំណេះសំណាល​សួរសុខទុក្ខ និង​ផ្តល់​អំណោយ​ដល់​កង​កំលាំងចម្រុះ​ទាំង ៣​ប្រភេទ ដែល​បាន​បំពេញបេសកកម្ម​ការពា​រ​សន្តិសុខ​សណ្ដាប់ធ្នាប់​ជូន​បងប្អូន​ប្រជាពលរដ្ឋ ក្នុងអំឡុងពេល​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​។​

​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ អ៊ី ឈាន បាន​ប្រសាសន៍​លើកឡើងថា​៖ រាជ​រដ្ឋា ភិ បាល  កម្ពុជា ក្រោម  ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បានធ្វើអោយ​ប្រទេសជាតិ មាន​សុខសន្តិភាព​ពេញលេញ និង​មានការ​អភិវឌ្ឍន៍​លើក​គ្រប់​វិស័យ ជាពិសេស​បាន​បង្កលក្ខណៈ ងាយ ស្រួល​ដល់​ប្រជាពលរដ្ឋ​ក្នុងការ​រស់​ប្រកបដោយ​ភាព​សុខដុម ហើយ​អាច​ប្រារព្ធ​ពិធីបុណ្យ​ធំៗ​បាន ដូចជា​៖ បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខ្មែរ និង​បុណ្យ​ភ្ជុំបិណ្ឌ ជាដើម​។​

​ឯកឧត្តម​រដ្ឋលេខាធិកា​រ បាន​មានប្រសាសន៍​បញ្ជាក់ថា​៖ ដោយសារ​ការចម្លង​រីក​រាលដាល​នៃ ជម្ងឺ កូ​វីដ​-១៩ យើង​ខកខាន​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ ចំនួន ២​ឆ្នាំ​មកហើយ ប៉ុន្តែ​នៅ​ឆ្នាំនេះ ដោយសារ​ការអនុវត្ត​ន៍​វិធាន​ទុបស្កាត់​ការចម្លង​រីក​រាល​នៃ​ជម្ងឺ​កូ​វីដ​-១៩ មាន​ប្រសិទ្ធភាព​ក្រោម​ការដឹកនាំ បញ្ជា​ផ្ទាល់ របស់​សម្តេច​តេ​ជោ សែន ទើប​ឆ្នាំនេះ​យើង​អាច​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ បាន​យ៉ាង​សប្បាយរីករាយ​នៅ​ទូទាំងប្រទេស ជាក់ស្តែង​នៅ​ខេត្ត​ប៉ៃលិន​ឆ្នាំនេះ រដ្ឋបាលខេត្ត​ប៉ៃលិន ក្រោម កិច្ចដឹកនាំ​របស់លោក​ជំទាវ បាន ស្រីមុំ អភិបាលខេត្ត បានរៀបចំ​សង្ក្រាន្ត​យ៉ាង​ល្អ សម្រាប់​បង្ក បរិយាកាស​សប្បាយរីករាយ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​កម្សាន្ត​សប្បាយ ក្រោម​កិច្ច​ថែរក្សា ការពារ​សណ្តាប់ធ្នាប់ សុខ​សុវត្ថិភាព ពី​សំណាក់​កងកំលាំង​មាន​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់​ចម្រុះ​។​

​នៅក្នុង​ឱកាស​នោះ​ផងដែរ ឯកឧត្តម អ៊ី ឈាន ក៍បាន​មានប្រសាសន៍​កោត​ស​សើរ និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​កង​ម្លាំ​ង​ចម្រុះ​ទាំង ៣​ប្រភេទ ដែល​បាន​លះបង់​ពេលវេលា​ជាមួយ​ក្រុម គ្រួសារ និង​ខិតខំ​បំពេញការងារ​ទាំង​កំលាំងកាយ​ចិត្ត ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់  ដើម្បី បំពេញ បេសកកម្ម​ថែរក្សា ការពារ​សណ្តាប់ធ្នាប់ សុខ​សុវត្ថិភាព ជូន​ដល់​ប្រជាពលរដ្ឋ ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​កន្លងមក​នេះ​។​

​សូមបញ្ជាក់ថា​៖ ក្នុង​ពិធី​សំណេះសំណាល​នាឱកាស​នោះ ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ អ៊ី ឈាន បាន​ឧបត្ថម្ភ​ដល់​កងកម្លាំង​ចម្រុះ​ទាំង ៣​ប្រភេទ រួមមាន​៖ ១-​ស្នងការដ្ឋាន​នគរបាល​ខេត្ត ទទួលបាន​ភេសជ្ជៈ ចំនួន ១០០​កេស និង​ថវិកា ២​លាន​រៀល  ២-​កងរាជអាវុធហត្ថ​ខេត្ត ទទួលបាន​ភេសជ្ជៈ ចំនួន ៦០​កេស និង​ថវិកា ២​លាន​រៀល ៣-​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត ទទួលបាន​ភេសជ្ជៈ ចំនួន ១០០​កេស និង​ថវិកា ២​លាន​រៀល ចំណែក​កងកម្លាំង​ចម្រុះ ក្នុង​ម្នាក់ៗ​ទទួលបាន​ថវិកា​ចំនួន ១០​ម៉ឺន​រៀល ផងដែរ​៕​

PLB Banner on article detail

អត្ថបទពេញនិយម