ចុះលេងទឹកប្រឡាយប៉ះកន្លែងជ្រៅបណ្ដាលអោយលង់ស្លាប់

ថ្ងៃសុក្រ 22 មេសា 2022, 17:48

ខេត្តបាត់ដំបង! ក្មេងប្រុសអាយុ០៦ឆ្នាំម្នាក់បានលង់ទឹកស្លាប់យ៉ាងអាណោចអាធ័មបន្ទាប់ពីចុះលេងទឹកប្រឡាយប៉ះកន្លែងជង្ហុកជ្រៅ។

 

សមត្ថកិច្ចបានអោយដឹងថា ហេតុការណ៍គួរអោយភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងនៅវេលាម៉ោង១៦និង០០នាទី ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ នៅចំណុចក្រុមទី០៥ ភូមិជ្រោយស្ដៅ ឃុំជ្រោយស្ដៅ ស្រុកថ្មគោល ខេត្តបាត់ដំបង ដែលក្មេងប្រុសរងគ្រោះឈ្មោះ ធឿង ម៉េងសែ អាយុ០៦ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ។

 

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅធ្វើកោសល្យវិច័យនិងប្រគល់សពអោយខាងអាណាព្យាបាលយករៀបចំធ្វើបុណ្យទៅតាមប្រពៃណី។

ចុះលេងទឹកប្រឡាយប៉ះកន្លែងជ្រៅបណ្ដាលអោយលង់ស្លាប់

PLB Banner on article detail

អត្ថបទពេញនិយម