ពលរដ្ឋ​ងាយ​រងគ្រោះ​៤៤១​គ្រួសារ ក្នុងស្រុក​សំពៅ​លូន និង​ស្រុក​ភ្នំព្រឹក ទទួល​អំណោយ​មនុស្សធម៌​ពីសា​ខា​កាកបាទក្រហមកម្ពុជា​

ថ្ងៃព្រហស្បតិ៍ 21 មេសា 2022, 15:35

​ខេត្តបាត់ដំបង​៖ នា​ព្រឹក​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០២២​នេះ ឯកឧត្តម សុខ លូ ប្រធាន​គណៈកម្មាធិការ សាខា​កាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង និង​លោកជំទាវ  ដោយមាន​ការ​អ​ញ្ចើ​ញ​ចូលរួម​ពី ឯកឧត្តម លោកជំទាវ លោក លោកស្រី គណៈ​កិ​តិ្ត​យស​សាខា គណៈកម្មាធិការ​សាខា អនុសាខា សប្បុរសជន បាន​អញ្ជើញ​ចុះសួរសុខទុក្ខ​និង​នាំយក​អំណោយ​មនុស្សធម៌​របស់​សាខា​ខេត្ត​ផ្តល់ជូន​គ្រួសារ​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ ជន​ចាស់ជរា ដែលមាន​ជីវភាព​ក្រីក្រ​សរុប​ចំនួន ៤៤១​គ្រួសារ​មកពី​ភូមិ​ចំនួន​៨៤​នៃ​ឃុំ​ចំនួន​១១ ក្នុងស្រុក​ស្រុក​សំពៅ​លូន​និង​ស្រុក​ភ្នំព្រឹក នៃ​ខេត្តបាត់ដំបង​។​

 

​ពិធី​នេះដែរ​ប្រារព្វ​ធ្វើឡើង​នៅ​២​ទីតាំង​ផ្សេងគ្នា ដែល​ទី​តាំងទី​១ នៅ​បរិវេណ​វត្ត អូរ​ជុំ​ឧ​ត្ត​ម​សាមគ្គី ស្ថិតក្នុង​ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ចំនួន​២០០​គ្រួសារ និង​ទី​តាំងទី​២ នៅ​បរិវេណ​វត្ត​គី​រី​សង្វា​ពេជ្រ ហៅ​វត្តភ្នំ​តូច ស្ថិតក្នុង​ឃុំ​ពេជ្រ​ចិន្តា ស្រុក​ភ្នំព្រឹក ចំនួន​២៤១​គ្រួសារ​។​

 

​ថ្លែង​ក្នុង​នាឱកាស​នោះ ឯកឧត្តម សុខ លូ ប្រធាន​គណៈកម្មាធិការ​សាខា​ខេត្ត​បាន​ពាំ​នាំមក​នូវ​ប្រសាសន៍​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ជូន​ចំពោះ គ្រួសារ​ងាយ​រងគ្រោះ​ដោយ​ក្តី​នឹករឭក​បំផុត​ដែលជា​និច្ចកាល​សម្តេច​តែងតែ​គិតគូរ​ពី​សុខទុក្ខ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​អ្នកមាន​ជំងឺ ចាស់ជរា ស្ត្រី​មេម៉ាយ​កូន​ច្រើន​ក្នុងបន្ទុក ជន​ងាយ​រងគ្រោះ និង​ជនរងគ្រោះ​ដោយ​គ្រោះមហន្តរាយ​ផ្សេងៗ​ដោយ​មិន​ប្រកាន់​រើសអើង​វណ្ណៈ ជាតិ​សាសន៍​ពណ៌​សម្បុរ ឬ​និន្នាការ​នយោបាយ​អ្វី​ឡើយ ពោលគឺ​ទីណា​មានទុក្ខ​លំបាក ទីនោះ​មាន​កាកបាទក្រហមកម្ពុជា និង​ផ្តាំផ្ញើ​ដល់​បងប្អូន​ប្រជា ពលរដ្ឋ​ទាំងអស់​ប្រកាន់យក​នូវ អនាម័យ​ល្អ រស់នៅ​ស្អាត ហូប​ស្អាត ផឹក​ស្អាត និង​ខិតខំ​ប្រឹងប្រែង​ប្រកបមុខរបរ​បង្ក​រប​ង្កើ​ន​ផល​ដាំ ដំណាំ​រួមផ្សំ​ចិញ្ចឹមសត្វ​ដើម្បី​ទ្រទ្រង់​ជីវភាព​គ្រួសារ​ឱ្យបាន​ប្រសើរឡើង ។ 

 

​បន្ថែម​ពីនេះ​ឯកឧត្តម​ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុងការ​រាយការណ៍​ពេល​ជួបនឹង​សកម្មភាព​នានា​ពី​ការជួញដូរ ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​នៅតាម​សហគមន៍ ការ​ចំណាក់ស្រុក​ខុសច្បាប់​ដើម្បី​មានការ​អន្តរាគមន៍​ប​ង្ក្រា​ប​បាន​ទាន់ពេលវេលា ទី​២​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​នៅតែ​ជា​ហានិភ័យ​ខ្ពស់​សម្រាប់​ការរស់នៅ​ប្រចាំថ្ងៃ​របស់​យើងទាំងអស់គ្នា ហើយ​សូមឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​អប់រំ​ណែនាំ​កូនចៅ​របស់ខ្លួន​ឱ្យបាន​ជាប់​ជាប្រចាំ​ដើម្បីឱ្យ​ពួកគេ​គោរព​ច្បាប់​ចរាចរណ៍ ពិសេស​ក្នុង​ពេក​បើកបរ​សូមកុំ​សេព​គ្រឿង​ស្រវឹង ត្រូវ​ពាក់មួក​សុវត្ថិភាព​រាល់​ពេល​បើកបរ​ម៉ូតូ​ទោះ​ទៅ​ទីណា​ជិត​ឬ​ឆ្ងាយ និង​ពាក់​ខ្សែក្រវ៉ាត់​ឱ្យបាន​ត្រឹមត្រូវ​ពេល​បើកបរ​រថយន្ត​ដើម្បី​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​សម្រាប់​ខ្លួនឯង​និង​អ្នកដទៃ និង​ទី​៣​សូម​ទៅ​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩​ឱ្យបាន​គ្រប់ៗ​គ្នា ចាប់ពី​ដូ​ស​ទី​១ ដល់​ដូ​ស​ទី​៣​ឬ​ដូ​ស​ជំរុញ ដើម្បី​កាត់បន្ថយ​ការឆ្លង និង​ហានិភ័យ​នៃ​ការស្លាប់​ដោយ​មេរោគ​កូ​វីដ​១៩ ខណៈ​មេរោគ​បំប្លែង​ខ្លួន​ថ្មី​អូរ​មី​ក្រុង​កំពុង​ផ្ទុះ​ឆ្លង​និង​អាច​បន្ត​មក​តាម​បណ្តា​ខេត្ត បើ​មិនមាន​ការចូលរួម​អនុវត្តតាម​វិធានការ​សុវត្ថិភាព​របស់​ក្រសួងសុខាភិបាល និង​គោលការណ៍ ៣​កុំ ៣​ការពារ ឱ្យបាន​ត្រឹមត្រូវ​នោះទេ ។​

 

​គួរ​បញ្ជាក់ថា អំណោយ​ដែល​ផ្តល់ជូន​ក្នុង​មួយ​គ្រួសារៗ​រួមមាន​៖ ​ -​អង្ករ​២៥​គីឡូក្រាម -​ត្រីខ​១០​កំប៉ុង  -​ទឹកបរិសុទ្ធ ១​កេស​,​មី​១​កេស ទឹកត្រី ទឹកស៊ីអ៊ីវ ១​យួរ និង​ជែ​ល​ចំនួន​១​ដប​ផងដែរ​។​

ពលរដ្ឋ​ងាយ​រងគ្រោះ​៤៤១​គ្រួសារ ក្នុងស្រុក​សំពៅ​លូន និង​ស្រុក​ភ្នំព្រឹក ទទួល​អំណោយ​មនុស្សធម៌​ពីសា​ខា​កាកបាទក្រហមកម្ពុជា​
ពលរដ្ឋ​ងាយ​រងគ្រោះ​៤៤១​គ្រួសារ ក្នុងស្រុក​សំពៅ​លូន និង​ស្រុក​ភ្នំព្រឹក ទទួល​អំណោយ​មនុស្សធម៌​ពីសា​ខា​កាកបាទក្រហមកម្ពុជា​
ពលរដ្ឋ​ងាយ​រងគ្រោះ​៤៤១​គ្រួសារ ក្នុងស្រុក​សំពៅ​លូន និង​ស្រុក​ភ្នំព្រឹក ទទួល​អំណោយ​មនុស្សធម៌​ពីសា​ខា​កាកបាទក្រហមកម្ពុជា​
ពលរដ្ឋ​ងាយ​រងគ្រោះ​៤៤១​គ្រួសារ ក្នុងស្រុក​សំពៅ​លូន និង​ស្រុក​ភ្នំព្រឹក ទទួល​អំណោយ​មនុស្សធម៌​ពីសា​ខា​កាកបាទក្រហមកម្ពុជា​
ពលរដ្ឋ​ងាយ​រងគ្រោះ​៤៤១​គ្រួសារ ក្នុងស្រុក​សំពៅ​លូន និង​ស្រុក​ភ្នំព្រឹក ទទួល​អំណោយ​មនុស្សធម៌​ពីសា​ខា​កាកបាទក្រហមកម្ពុជា​
ពលរដ្ឋ​ងាយ​រងគ្រោះ​៤៤១​គ្រួសារ ក្នុងស្រុក​សំពៅ​លូន និង​ស្រុក​ភ្នំព្រឹក ទទួល​អំណោយ​មនុស្សធម៌​ពីសា​ខា​កាកបាទក្រហមកម្ពុជា​
ពលរដ្ឋ​ងាយ​រងគ្រោះ​៤៤១​គ្រួសារ ក្នុងស្រុក​សំពៅ​លូន និង​ស្រុក​ភ្នំព្រឹក ទទួល​អំណោយ​មនុស្សធម៌​ពីសា​ខា​កាកបាទក្រហមកម្ពុជា​

PLB Banner on article detail