ឯកឧត្តម វង្ស ពិសិដ្ឋ​៖ ក្នុង​មួយឆ្នាំ​ពលរដ្ឋ​ចំណាយ​ជាង​២៥០​លាន​ដុល្លារ សម្រាប់​ព្យាបាល​ជំងឺ​ប៉ះពាល់​ពី​ទឹក​មិន​ស្អាត​

ថ្ងៃព្រហស្បតិ៍ 21 មេសា 2022, 12:0

​ខេត្តបាត់ដំបង​! ឯកឧត្តម វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹក​ជ​ញ្ជ​ន​បាន​ថ្លែងថា ក្នុង​មួយឆ្នាំ​ប្រជាពលរដ្ឋ​ចំណាយ​ប្រមាណ​ជាង​២៥០​លាន​ដុល្លារ​ទៅលើ​សេវា​សុខភាព​ព្យាបាល​ជំងឺ​ដែល​ប៉ះពាល់​ក្នុងការ​រស់នៅ​ជាមួយ​ទឹក​មិន​ស្អាត នេះ​បើតាម​ការសិក្សា​របស់​ធ​នាគារ​អភិវឌ្ឍន៍អាស៊ី​។​

 

​ឯកឧត្តម​ថ្លែង​បែបនេះ​ក្នុង​កម្មវិធី​អប់រំ​ផ្សព្វផ្សាយ​អំពី​ប្រព័ន្ធ​លូ និង​ទឹក​កខ្វក់ នៅក្នុង​ក្រុង​បាត់ដំបង នា​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០២២ ដែលមាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម សឿ​ម ប៊ុន​រិ​ទ្ធិ អភិបាលរង នៃ​គណៈ​អភិបាលខេត្ត តំណាង ឯកឧត្តម សុខ លូ អភិបាល នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង  លោកស្រី តំណាង​កម្មវិធី​អង្គការសហប្រជាជាតិ​សម្រាប់​លំនៅឋាន​មនុស្សជាតិ (UN-Habitat) លោក លោកស្រី ប្រធាន អនុប្រធាន​មន្ទីរ លោក​អភិបាលក្រុង ប្អូនៗ​យុវជន សស​យក យុវជន​កាយ​រឹទ្ធ យុវជន​កាកបាទក្រហម​កម្ពុជា យុវជន​ស្រលាញ់​សន្តិភាព សិស្សានុសិស្ស និង​បងប្អូន​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​ទៀតផង​ដែរ​។ 

 

​ឯកឧត្តម វង្ស ពិសិដ្ឋ បាន​ថ្លែង​ទៀតថា ទឹក​ដែល​មិន​ស្អាត ទឹក​កខ្វក់​នេះ វា​បណ្តាលអោយ​កើតចេញ​ជា​មូស​ខ្លា និង​បង្កើតជា​ជំងឺ​រាប់រយ​ជំងឺ ដូច្នេះ​យើង​ត្រូវធ្វើ​យ៉ាងណា​អោយ​ទីក្រុង​យើង​ស្អាត និង​ឈានទៅ​ជាទី​ក្រុង​វ័យឆ្លាត អាច​ទាក់ទាញ​ទេសចរ ទាក់ទាញ​វិនិយោគ​តូចធំ និង​ខ្នាត​យក្ស​ជាដើម ព្រោះ​បើសិនជា​ទីក្រុង​របស់​យើង​អត់​មាន​ហេដ្ឋារចនាសម្ព័ន្ធ​រំដោះ​ទឹកភ្លៀង ទឹកជំនន់​លិច​ក្រុង អត់​មានការ​បង្ហូរទឹក​កខ្វក់​ចេញពី​ក្រុង អត់​មាន​ទីលាន​កប់​សំរាម គេ​អត់​មក​វិនិយោគ​នៅ​ក្រុង​យើង​ទេ នេះ​ជា​ចំណុច​សំខាន់​ដែល​យើង​អាច​ទាក់ទាញ​ទេសចរ ទាក់ទាញ​ការវិនិយោគ បង្កើន​មុខរបរ កាត់បន្ថយ​ភាពក្រីក្រ​។​

 

​ឯកឧត្តម​បានបញ្ជាក់​បន្ថែមថា កម្មវិធី​អប់រំ​ផ្សព្វផ្សាយ​នេះ រៀបចំឡើង​ក្នុង​គោលបំណង​ដើម្បី​លើកកម្ពស់​ការយល់ដឹង​អំពី​តម្រូវការ​គុណប្រយោជន៍ និង​ភាពចាំបាច់​នៃ​ប្រព័ន្ធ​លូ និង​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់ ប្រកបដោយ​ការយកចិត្តទុកដាក់ ពីព្រោះ​នេះ​ជា​កត្តា​ចម្បង​សម្រាប់​ការគ្រប់គ្រង​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់ និង​រក្សា​គុណភាព ហេ​ដ្ឋា​ច​នា​សម្ព័ន្ធ ដែល​បាន​សាងសង់​រួច​ប្រកបដោយ​និរន្ត​ភាព និង​សម្រាប់​អ្នកជំនាន់ក្រោយ ព្រោះថា​នេះ​ជា​របត់​ថ្មី​មួយ​ដែល​យើង​ត្រូវ​យល់ដឹង​អំពី​ការងារ​គ្រប់គ្រង​ប្រព័ន្ធ​លូ និង​ទឹក​កខ្វក់​នេះ​។​

ឯកឧត្តម វង្ស ពិសិដ្ឋ​៖ ក្នុង​មួយឆ្នាំ​ពលរដ្ឋ​ចំណាយ​ជាង​២៥០​លាន​ដុល្លារ សម្រាប់​ព្យាបាល​ជំងឺ​ប៉ះពាល់​ពី​ទឹក​មិន​ស្អាត​
ឯកឧត្តម វង្ស ពិសិដ្ឋ​៖ ក្នុង​មួយឆ្នាំ​ពលរដ្ឋ​ចំណាយ​ជាង​២៥០​លាន​ដុល្លារ សម្រាប់​ព្យាបាល​ជំងឺ​ប៉ះពាល់​ពី​ទឹក​មិន​ស្អាត​
ឯកឧត្តម វង្ស ពិសិដ្ឋ​៖ ក្នុង​មួយឆ្នាំ​ពលរដ្ឋ​ចំណាយ​ជាង​២៥០​លាន​ដុល្លារ សម្រាប់​ព្យាបាល​ជំងឺ​ប៉ះពាល់​ពី​ទឹក​មិន​ស្អាត​
ឯកឧត្តម វង្ស ពិសិដ្ឋ​៖ ក្នុង​មួយឆ្នាំ​ពលរដ្ឋ​ចំណាយ​ជាង​២៥០​លាន​ដុល្លារ សម្រាប់​ព្យាបាល​ជំងឺ​ប៉ះពាល់​ពី​ទឹក​មិន​ស្អាត​
ឯកឧត្តម វង្ស ពិសិដ្ឋ​៖ ក្នុង​មួយឆ្នាំ​ពលរដ្ឋ​ចំណាយ​ជាង​២៥០​លាន​ដុល្លារ សម្រាប់​ព្យាបាល​ជំងឺ​ប៉ះពាល់​ពី​ទឹក​មិន​ស្អាត​
ឯកឧត្តម វង្ស ពិសិដ្ឋ​៖ ក្នុង​មួយឆ្នាំ​ពលរដ្ឋ​ចំណាយ​ជាង​២៥០​លាន​ដុល្លារ សម្រាប់​ព្យាបាល​ជំងឺ​ប៉ះពាល់​ពី​ទឹក​មិន​ស្អាត​
ឯកឧត្តម វង្ស ពិសិដ្ឋ​៖ ក្នុង​មួយឆ្នាំ​ពលរដ្ឋ​ចំណាយ​ជាង​២៥០​លាន​ដុល្លារ សម្រាប់​ព្យាបាល​ជំងឺ​ប៉ះពាល់​ពី​ទឹក​មិន​ស្អាត​
ឯកឧត្តម វង្ស ពិសិដ្ឋ​៖ ក្នុង​មួយឆ្នាំ​ពលរដ្ឋ​ចំណាយ​ជាង​២៥០​លាន​ដុល្លារ សម្រាប់​ព្យាបាល​ជំងឺ​ប៉ះពាល់​ពី​ទឹក​មិន​ស្អាត​

PLB Banner on article detail

អត្ថបទពេញនិយម