រដ្ឋបាលខេត្ត​ប៉ៃលិន​ដឹកនាំ​ក្រុមការងារ រៀបចំ​តុបតែង ដើម្បី​ទទួល​ទេវតា​ឆ្នាំ​ថ្មី​ខាងមុខ​

ថ្ងៃសៅរ៍ 9 មេសា 2022, 9:22

​ខេត្ត​ប៉ៃលិន ៖ រហូតមកដល់​ព្រឹក​ថ្ងៃទី​០៩ ខែមេសា ឆ្នាំ​២០២២​នេះ គេ​សង្កេតឃើញ ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រ​មណ្ឌល​ប៉ៃលិន​, ឯកឧត្តម ហុក សុផល អភិបាលរង​ខេត្ត បាន​ដឹកនាំ​ក្រុម ការងារ រដ្ឋបាលខេត្ត និង​យុវជន ស​.​ស​.​យ​.​ក ខេត្ត ធ្វើការ​រៀបចំ​តុបតែង កែលម្អ​សួន​កុមារ នៅមុខ​សា លា​ខេត្ត​ប៉ៃលិន និង​តាម​ដងផ្លូវ​សាធារណ​:​ក្នុង​ក្រុង ដោយមាន​ច្នៃ​ម៉ូដ អំពូល​ភ្លើងអគ្គិសនី ទៅជា​ផ្កា​រំ​ដួ ល​ចម្រុះ​ពណ៌ ដាក់​បំភ្លឺ​តាម​របាំង​ពុះ​ចែក​ទ្រូងផ្លូវ ដើម្បី​រង់ចាំ​ទទួល​ទេវតា​ឆ្នាំ​ថ្មី និង​ទាក់ទាញ​ភ្ញៀវ​ទេស ចរ នា​ថ្ងៃបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ ដែល​កាន់តែ​ខិតជិត​ឈានចូល​មកដល់​ឆាប់ៗ​ខាងមុខនេះ​។

បើតាម​ប្រសាសន៍​ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រ​មណ្ឌល​ប៉ៃលិន បាន​ប្រាប់​អ្នកសារព័ត៌មាន​ឱ្យដឹងថា ៖ ដោយមាន​ការចង្អុលបង្ហាញ​ពី​លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន ឯកឧត្តម និង​ឯកឧត្តម ហុក សុផល​, លោកស្រី ឡូញ ឈាង អភិបាលរង​ខេត្ត បាន​ដឹកនាំ​ក្រុមការងារ​រដ្ឋបាលខេត្ត ក្រុមការងារ​យុវជន ស​.​ស​.​យ​.​ក ខេត្ត ញាប់ដៃ ញាប់ជើង ធ្វើការ​តុបតែង​កែលម្អ ត​ភ្ជាប់​ខ្សែភ្លើង​អគ្គិសនី ជា​ផ្កា​ចម្រុះ​ពណ៌ ក្រហម ខៀវ លឿង ស្វាយ ខណ​:​ដែល​ខេត្ត​ប៉ៃលិន នឹងធ្វើ​សង្ក្រាន្ត​សម្រាប់ នាំ​ប្រជាពលរដ្ឋ​លេង​កម្សាន្ត​សប្បាយ នាឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ​។​

 ឯកឧត្តម បន្តទៀតថា ក្រោយពី​មានការ​ថយចុះ​នៃ​ការឆ្លង​ជំងឺ​កូ​វីដ ១៩ ដោយ​ប្រជាពលរដ្ឋ​ទូទាំងប្រទេស បានទទួល​ការចាក់​វ៉ាក់សាំង​ទាំង​ក្មេង​ចាស់​ប្រុ​ស្រី ស្ទើរតែ​១០០​ភាគរយ ស្រប​ពេលដែល​រាជរដ្ឋាភិបាល​បើក​ប្រទេស​ឡើងវិញ ធ្វើឱ្យ​យើង​មានឱកាស​ជួបជុំ​ក្រុមគ្រួសារ មិត្តភក្តិ សាច់ញាតិ​បងប្អូន ដោយ​មិន​បារម្ភ​ពី​បញ្ហា​ជំងឺ​មួយ នេះ ទើប​រដ្ឋបាលខេត្ត​ប៉ៃលិន ចាប់ផ្តើម​រៀបចំ​កែច្នៃ​កន្លែង​ទេសចរ ឱ្យមាន​ការទាក់ទាញ​ដល់​ប្រជា​ពល រដ្ឋ ក៏ដូចជា​ភ្ញៀវទេសចរ ឱ្យចូល​មកលេង​កម្ស​ន្ត​កាន់តែច្រើន​កុះករ​។ 

ឯកឧត្តម​បញ្ជាក់ថា ទោះបីជា​យ៉ាងណា ក៏​សូមឱ្យ​ប្រជាពលរដ្ឋ ធ្វើដំណើរ​តាម​ដងផ្លូវ បើកបរ​ម៉ូតូ និង​រថយន្ត ដោយមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ព្រោះ​ករណី​គ្រោះថ្នាក់​ចរាចរណ៍ បានកើត​ឡើងជា​រៀងរាល់ថ្ងៃ បណ្តាលឱ្យ​រងរបួស ស្លាប់ អស់​ជាច្រើន​នាក់ ជាហេតុ​ធ្វើឱ្យ​ក្រុមគ្រួសារ​មាន​វិប្បដិសារី​ផងដែរ​។ 

 លើសពីនេះ ឯកឧត្តម អ្នកតំណាងរាស្ត្រ​ក៏​សូម​ជូនពរ​ដល់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច កិត្តិ​ព្រិ​ទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ថ្នាក់ដឹកនាំ​ប្រទេស​ដទៃទៀត ព្រមទាំង​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​រស់នៅក្នុង​ប្រទេស​កម្ពុជា ទទួលបាន​សុខភាព​ល្អ កម្លាំង​មាំមួន ប្រាជ្ញា ឈ្លាសវៃ នាឱកាស​ឆ្នាំ​ថ្មី​នេះ ជួបតែ​សេចក្តីសុខ​ចម្រើន​គ្រប់ប្រការ ៕​

PLB Banner on article detail