ស្រីលង្កា ប្រឈម​នឹង​ការ​ដាច់​ចរន្តអគ្គិសនី​ទូទាំងប្រទេស ដោយសារ​អស់​ប្រេងម៉ាស៊ូត​

ថ្ងៃសៅរ៍ 2 មេសា 2022, 7:0

​ស្រីលង្ការ អាច​នឹង​ប្រឈម​ការ​ដាច់​ចរន្តអគ្គិសនី​ទូទាំងប្រទេស​រយៈពេល​យូរ ដោយសារ​លែងមាន​ប្រេង​ម៉ា​សូត​ផ្គត់ផ្គង់​នៅក្នុង​ស្រុក​។ 

 

​យោងតាម​ការចុះផ្សាយ​ដោយសារ​ព័ត៌មាន CNA នៅ​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០២២ បាន​ឲ្យ​ដឹងថា ប្រេងម៉ាស៊ូត លែងមាន​ដាក់លក់​នៅ​ទូទាំងប្រទេស​ស្រីលង្កា ដែល​ធ្វើឱ្យ​ការដឹកជញ្ជូន​រាំងស្ទះ ខណៈដែល​ប្រជាជន​ចំនួន ២២ លាន​នាក់​របស់​ប្រទេស​ដែល​រងគ្រោះ​ដោយ​វិបត្តិ បាន​តស៊ូ​នឹង​ការ​ដាច់ ចរន្តអគ្គិសនី​រយៈពេល​វែង​បំផុត​មិន​ធ្លាប់មាន​។​

 

​គួរ​បញ្ចា​ក់ថា ប្រជាជាតិ​អាស៊ី​ខាងត្បូង​មួយ​នេះ កំពុងស្ថិត​ក្នុងការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​ដ៏​អាក្រក់​បំផុត​របស់ខ្លួន ចាប់តាំងពី ទទួលបាន​ឯករាជ្យ ដែល​បង្កឡើង​ដោយ​ការខ្វះខាត​រូបិយ​បណ្ណ​បរទេស​យ៉ាងធ្ងន់ធ្ងរ ដើម្បី​ទូទាត់ សម្រាប់តែ​ការនាំ​ចូល​ដ៏​សំខាន់បំផុត​៕​

ស្រីលង្កា ប្រឈម​នឹង​ការ​ដាច់​ចរន្តអគ្គិសនី​ទូទាំងប្រទេស ដោយសារ​អស់​ប្រេងម៉ាស៊ូត​

PLB Banner on article detail