ខឹង​ឪពុក​ស្តីបន្ទោស យក​កាំបិត​កាប់​ជញ្ជាំង​ផ្ទះ និង​ដុត​សម្ភារ​ខ្ទេច​ម៉ត់​

ថ្ងៃអង្គារ 29 មីនា 2022, 12:32

​ខេត្តបាត់ដំបង​! បុរស​ម្នាក់​ព្រោះតែ​ខឹង​ឪពុក​ជេរ​បន្ទោស​ពេក​បាន​យក​កាំបិត​កាប់​ជញ្ជាំង​ផ្ទះ​និង​ដុត​សម្ភារ​ក្នុងផ្ទះ​ឆេះ​ផ្អើល​ដល់​អ្នកជិតខាង​រត់​ចែក​ជើង​គ្នា​ចេញ​អន្តរាគមន៍​ជួយ​ពន្លត់​។​

 

​សមត្ថកិច្ច​បានអោយដឹង​ថា ករណី​អគ្គិភ័យ​ខាងលើនេះ​បានកើត​ឡើង​នៅវេលា​ម៉ោង​០៨​និង​០០​នាទី​​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ ២០២២ ស្ថិតនៅ​ចំណុច​ក្រុមទី​០៨ ភូមិ​និគម​កណ្តាល ឃុំ​ជ្រោយ​ស្តៅ ស្រុក​ថ្មគោល ខេត្តបាត់ដំបង ។​

 

​ករណី​អគ្គិភ័យ​កើតឡើង​នេះដែរ​បណ្តាល​ឲ្យ​ឆេះ​ផ្ទះ​០១​ខ្នង ទំហំ ៤​ម៉ែត្រ​x៥​ម៉ែត្រ សង់​អំពី​ឈើ​ផ្ទាល់​ដី ជញ្ជាំង​ស័ង្កសី និង​ដំបូល​ប្រក់​ស័ង្កសី (​ខូចខាត​២០%) ដែលមាន​ម្ចាស់​ឈ្មោះ យូ សឿង ភេទ​ប្រុស អាយុ​៥១​ឆ្នាំ រស់នៅ​ក្នុងភូមិ ឃុំ​កើតហេតុ​ខាងលើ  ហើយ​សម្ភារ​ខូ​ត​ខាត​ក្រៅពី​ផ្ទះ​ក្នុងនោះ​មាន​
-​ឧបករណ៍​បំពង​សម្លេង ០១​ឈុត​
- គ្រែ ០១ សរុប​គិត​ជា​ទឹកប្រាក់​អស់​ប្រហែល ១,១០០,០០០​រៀល ( មួយ​លាន​មួយរយ​ពាន់​រៀល​)​តែ​ពុំមាន​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ ។​

 

​សមត្ថកិច្ច​បានបញ្ជាក់​ថា មូលហេតុ​ដែល​ផ្តើម​អោយ​ឆេះ​ឡើង​នេះ​គឺ​បណ្តាលមកពី​ឈ្មោះ ទី រស់ ភេទ​ប្រុស អាយុ ២៤​ឆ្នាំ ត្រូវជា​កូនបង្កើត​ជនរងគ្រោះ បាន​ខឹង​ឪពុក​ជេរ​ពេក​ក៍​យក​កាំបិត​កាប់​ជញ្ជាំង​ផ្ទះ និង​ដុត​សម្ភារ​ក្នុងផ្ទះ​តែម្តង  ហើយ​ភ្លាមៗ​នោះដែរ​សមត្ថកិច្ច​បាន​ចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​០១​គ្រឿង​ដើម្បី​ជួយ​អន្តរាគមន៍​ពន្លត់​ប៉ុន្តែ​មិនបាន​ប្រើប្រាស់​ទឹក​ទេ​ដោយសារ​កើតហេតុ​ភ្លាម​អ្នកជិតខាង​បាន​យក​ទឹក​ទុយោ​ជួយ​បាញ់​ពន្លត់​ទាន់ពេលវេលា​។​

ខឹង​ឪពុក​ស្តីបន្ទោស យក​កាំបិត​កាប់​ជញ្ជាំង​ផ្ទះ និង​ដុត​សម្ភារ​ខ្ទេច​ម៉ត់​

PLB Banner on article detail

អត្ថបទពេញនិយម