ពលរដ្ឋ​ងាយ​រងគ្រោះ​ចំនួន ១៩៨​គ្រួសារ​ នៅ​ស្រុក​ឯក​ភ្នំ ទទួល​អំណោយ​មនុស្សធម៌​ពីសា​ខា​កាកបាទក្រហមកម្ពុជា​

ថ្ងៃច័ន្ទ 28 មីនា 2022, 11:34

​ខេត្តបាត់ដំបង ÷​នៅ​រសៀល​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០២២​នេះ ឯកឧត្តម សុខ លូ ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តបាត់ដំបង និង​សហការី បាន​អញ្ជើញ​ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ​មនុស្សធម៌​របស់​សាខា​ខេត្ត​ផ្តល់ជូន​ដល់​ប្រជាពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត ងាយ​រងគ្រោះ ចាស់ជរា ជនពិការ និង​ស្ត្រី​មេម៉ាយ​ចំនួន ១៩៨​គ្រួសារ មកពី​ភូមិ​ចំនួន​១០ ក្នុង​ឃុំ​កោះ​ជី​វាំង និង​ឃុំ​ព្រៃ​ចាស់ នៃ​ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង​។ 

​ថ្លែង​ក្នុងឱកាស​នោះ​ផងដែរ ឯកឧត្តម សុខ លូ  ប្រធាន​គណៈកម្មាធិការ​សាខា​ខេត្ត​បាន​ពាំ​នាំមក​នូវ​ប្រសាសន៍​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ជូន​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​មក​ទទួល​អំណោយ​ទាំងអស់​ដោយ​ក្តី​នឹករឭក​បំផុត​ដែលជា​និច្ចកាល​សម្តេច​តែងតែ​គិតគូរ​ពី​សុខទុក្ខ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​អ្នកមាន​ជំងឺ ចាស់ជរា ស្ត្រី​មេម៉ាយ​កូន​ច្រើន​ក្នុងបន្ទុក ជន​ងាយ​រងគ្រោះ និង​ជនរងគ្រោះ​ដោយ​គ្រោះមហន្តរាយ​ផ្សេងៗ​ដោយ​មិន​ប្រកាន់​រើសអើង វណ្ណៈ ជាតិ​សាសន៍ ពណ៌​សម្បុរ ឬ​និន្នាការ​នយោបាយ​អ្វី​ឡើយ ពោលគឺ ទីណា​មានទុក្ខ​លំបាក ទីនោះ​មាន​កាកបាទក្រហមកម្ពុជា ។​

​ឯកឧត្តម​មានប្រសាសន៍​ផងដែរ​ថា អំណោយ​ទាំងអស់នេះ គឺ​បានមកពី​ការចូលរួម​របស់​សប្បុ​រស​ជន ជាពិសេស​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​លោ​ជំទាវ ដែល​សម្តេច និង​លោកជំទាវ តែងតែ​យកចិត្តទុកដាក់​ពី​សុខទុក្ខ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់គ្នា​។ 

​ឯកឧត្តម ក៏បាន​ផ្តាំផ្ញើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​ចូលរួម​ធ្វើការ​ផ្សព្វផ្សាយ និង​ជួយ​ទប់ស្កាត់​ការនេសាទ​ខុសច្បាប់ និង​ការធ្វើជំរឿន​ឧបករណ៍​នេសាទ​ក្នុងករណី​រកឃើញថា​មាន​ឧបករណ៍​នេសាទ​ដែល​ខុសច្បាប់ គឺ​សមត្ថកិច្ច​ត្រូវតែ​ដកហូត  ហើយក៏​សូម​សំណូមពរ​ឲ្យ​ប្រជាពលរដ្ឋ​បើ​បាន​ជួប​បទល្មើស​នេសាទ សូម​ទាក់ទង​និង​ផ្តល់ព័ត៌មាន​មក​អាជ្ញាធរ​ភូមិ ឃុំ និង​សមត្ថកិច្ច​ជំនាញ​ដើម្បី​អនុវត្ត​ទៅតាម​ច្បាប់​។ 

​ឯកឧត្តម​ក៏បាន​បន្ត​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​មិនទាន់បាន​ចាក់​វ៉ាក់សាំង ឬ​បាន​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​២​រួចហើយ សូម​រួសរាន់​ទៅ​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​៣​បន្តទៀត ព្រោះថា​ដើម្បី​កាត់បន្ថយ​ការឆ្លង និង​ហានិភ័យ​នៃ​ការស្លាប់​ដោយ​មេរោគ​កូ​វីដ​-១៩ ខណៈ​មេរោគ​បំប្លែង​ខ្លួន​ថ្មី​អូរ​មី​ក្រុង បាន​នឹង​កំពុង​ផ្ទុះ​ឆ្លង​បន្ត​មក​តាម​បណ្តា​ខេត្ត បើ​មិនមាន​ការចូលរួម​អនុវត្តតាម​វិធានការ​សុវត្ថិភាព​របស់​ក្រសួងសុខាភិបាល និង​គោលការណ៍ ៣​កុំ ៣​ការពារ ឱ្យបាន​ត្រឹមត្រូវ​នោះទេ ។​

​អំណោយ​ផ្តល់ជូន​ក្នុង​មួយ​គ្រួសារៗ​រួមមាន​៖ អង្ករ ២៥​គីឡូក្រាម , ត្រីខ​១០​កំប៉ុង  , ទឹកបរិសុទ្ធ ០១​កេស ,​មី​០១​កេស , ទឹកត្រី ទឹក​ស៊ី​អុ​ី​វ ០១​យួរ , ជែ​ល​ចំនួន​០១​ដប​ផងដែរ​។​ជាមួយនេះដែរ​ឯកឧត្តម​និង​សហការី បាន​ប្រគេន គ្រឿង​បរិក្ខា​ចំពោះ​ព្រះសង្ឃ វត្ត​អន្លង់​តា​អួរ រួមមាន អង្ករ ១០០kg ,​ទឹកបរិសុទ្ធ​ចំនួន ១០​កេស , មី ២​កេស និង​បច្ច័យ​មួយចំនួន​ផងដែរ ។​

PLB Banner on article detail

អត្ថបទពេញនិយម