មិន​ខ្វល់​ពី​នរណា​! កូរ៉េខាងជើង បាញ់​មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ ទំនងជា​មី​ស៊ី​ល​ផ្លោង​បាលី​ស្ទិ​ក​

ថ្ងៃព្រហស្បតិ៍ 24 មីនា 2022, 19:44

(​កូរ៉េខាងជើង​)៖ ប្រទេស​កូរ៉េខាងជើង បាន​បាញ់​សាកល្បង​មី​ស៊ី​ល​ផ្លោង ដែល​កូរ៉េខាងត្បូង និង​ជប៉ុន សង្ស័យថា ប្រទេស​នេះ​កំពុង​បន្ត​ការសាកល្បង​អាវុធ​ដែល​អាច​ឈានដល់ ការបាញ់​មី​ស៊ី​ល​រយៈ ចម្ងាយ​ឆ្ងាយ ដ៏​ធំ​មួយ​។​

 

​យោងតាម​ការចុះផ្សាយ របស់​សារព័ត៌មាន​CNA នៅ​ថ្ងៃទី ២៤ ខែមីនា ឆ្នាំ​២០២២ នេះ ថា កូរ៉េខាងត្បូង និង​សហរដ្ឋអាមេរិក បាន​ព្រមាន​ថា ទីក្រុង​ព្យុងយ៉ាង​ហាក់ដូចជា កំពុង​រៀបចំ ការបាញ់​សាកល្បង​មី​ស៊ី​ល​ផ្លោង​អន្តរទ្វីប​ICBM នៅ​រយៈ​ចម្ងាយ​ពេញលេញ​ជា​លើកដំបូង ចាប់តាំងពី​ឆ្នាំ ២០១៧​មក​។ ការសាកល្បង​នេះ​ក៏ត្រូវ​បាន​ផ្អាក​ម្តងមកហើយ​។​

 

​ទោះបីជា​មានការ​បំពាន​ទណ្ឌកម្ម​អន្តរជាតិ​លើ​កម្មវិធី​អាវុធ​របស់ខ្លួន​ក៏ដោយ ទីក្រុង​ព្យុងយ៉ាង នៅតែ​បង្កើន​ការជំរុញ​ទំនើបកម្ម​យោធា​របស់ខ្លួន​កាលពី​សប្តាហ៍​មុន ដោយបាន​ធ្វើការ​សាកល្បង​បរាជ័យ​លើ​អ្វីដែល​អ្នកវិភាគ​សង្ស័យ​ថា ជា​មី​ស៊ី​ល​ICBM រយៈ​ចម្ងាយ​ឆ្ងាយ ថ្មី​។​

 

​ប្រភពពី​យោធា​កូរ៉េខាងត្បូង បាន​និយាយថា ពួកគេ​បាន​រកឃើញ​មី​ស៊ី​ល​មិន​ស្គាល់​អត្តសញ្ញាណ ដែល​បាន​បាញ់ ចូលទៅក្នុង​សមុទ្រ​ខាងកើត ដោយ​មិន​ផ្តល់ព័ត៌មាន​លម្អិត​បន្ថែ​ម​នោះទេ​៕​

មិន​ខ្វល់​ពី​នរណា​! កូរ៉េខាងជើង បាញ់​មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ ទំនងជា​មី​ស៊ី​ល​ផ្លោង​បាលី​ស្ទិ​ក​
មិន​ខ្វល់​ពី​នរណា​! កូរ៉េខាងជើង បាញ់​មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ ទំនងជា​មី​ស៊ី​ល​ផ្លោង​បាលី​ស្ទិ​ក​
មិន​ខ្វល់​ពី​នរណា​! កូរ៉េខាងជើង បាញ់​មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ ទំនងជា​មី​ស៊ី​ល​ផ្លោង​បាលី​ស្ទិ​ក​
មិន​ខ្វល់​ពី​នរណា​! កូរ៉េខាងជើង បាញ់​មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ ទំនងជា​មី​ស៊ី​ល​ផ្លោង​បាលី​ស្ទិ​ក​
មិន​ខ្វល់​ពី​នរណា​! កូរ៉េខាងជើង បាញ់​មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ ទំនងជា​មី​ស៊ី​ល​ផ្លោង​បាលី​ស្ទិ​ក​
មិន​ខ្វល់​ពី​នរណា​! កូរ៉េខាងជើង បាញ់​មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ ទំនងជា​មី​ស៊ី​ល​ផ្លោង​បាលី​ស្ទិ​ក​

PLB Banner on article detail