អាជ្ញាធរ​បាត់ដំបង ចុះ​យុទ្ធនា​ការអប់រំ​សុខភាព រួមគ្នា​ទប់ស្កាត់​ការចម្លង​វីរុស​កូ​វីដ​-១៩ ក្រោម​ប្រធានបទ ( រួមគ្នា​ប្រយុទ្ធ​វីរុស​កូ​វីដ -១៩ បំប្លែង​ថ្មី​អូ​មី​ក្រុង​)

ថ្ងៃអង្គារ 22 មីនា 2022, 14:15

​ខេត្តបាត់ដំបង​! នា​ព្រឹក​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០២២​នេះ អាជ្ញាធរ​នៃ​រដ្ឋបាលខេត្ត និង​ក្រុង រួមជាមួយ​ក្រុមគ្រូពេទ្យ​នៃ​មន្ទីរ​សុខាភិបាល​ខេត្តបាត់ដំបង បាន​ចុះ​យុទ្ធនា​ការអប់រំ​សុខភាព រួមគ្នា​ទប់ស្កាត់​ការចម្លង​វីរុស​កូ​វីដ​-១៩ ក្រោម​ប្រធានបទ ( រួមគ្នា​ប្រយុទ្ធ​វីរុស​កូ​វីដ -១៩ បំប្លែង​ថ្មី​អូ​មី​ក្រុង​) ដែល​ឆ្លង​លឿន​ខ្លាំង​ជាង​មុន អាច​បង្កឱ្យមាន​ហានិភ័យ​ធ្ងន់ធ្ងរ​ដល់​អ្នក​និង​គ្រួសារ ។​

 

​លោក ផេង សិទ្ធី អភិបាលក្រុង​បាត់ដំបង​បាន​មានប្រសាសន៍ថា ក្នុង​យុទ្ធនាការ​នាពេល​នេះដែរ​ធ្វើឡើង​នៅ​ទូទាំង​ក្រុង និង​តាម​បណ្តា​ស្រុក​មួយចំនួន​ក្នុង​ខេត្តបាត់ដំបង គោលបំណង​ដើម្បី​ក្រើនរំលឹក ពញ្ញាក់​ស្មារតី និង​បង្កើន​ជំរុញ​ការចូលរួម​របស់​បុគ្គ​ល គ្រួសារ និង​សហគមន៍ ព្រមទាំង​បងប្អូន​ប្រជាពលរដ្ឋ ស្ថាប័ន​-​ក្រសួង​ពាក់ព័ន្ធ អង្គភាព​សាធារណៈ​ដទៃ ទៀត អាជ្ញាធរ​មូលដ្ឋាន​គ្រប់លំដាប់​ថ្នាក់ មន្ទីរ អង្គភាព​ជំនាញ​នានា អង្គការ​ជាតិ​-​អន្តរជាតិ អង្គការ​មិនមែន​រដ្ឋាភិបាល និង​សេវា​ឯកជន​ទាំងអស់ ពួតដៃគ្នា​បន្ត​អនុវត្ត​វិធានការ​ចាំបាច់​នានា ដែល​បាន​ដាក់ចេញ​ដោយ​ការសម្រេច​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២២ ស្តីពី​ការពង្រឹង​ការអនុវត្ត​វិធានការ​ប្រយុទ្ធ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​ក្នុង​សហគមន៍​នៃ​វីរុស​កូ​វីដ​-១៩ ជាពិសេស​វីរុស​បំប្លែង​ថ្មី​ប្រភេទ "​អូ​មី​ក្រុង​"​។​

 

​ជាមួយគ្នានេះ លោក​អភិបាលក្រុង​ក៏បាន​ក្រើនរំលឹក​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវ​កុំ​ភ្លេច​នូវ​វិធានការ ៣​កុំ ៣​ការពារ ដោយ​ត្រូវ​ចូលរួម​ពាក់​ម៉ាស់​អោយបាន​ជាប់​ជាប្រចាំ និង​មិនត្រូវ​ជួបជុំ​គ្នាច្រើន មិនត្រូវ​នៅ​កន្លែង​បិទ​ជិត​ដែល​មិនមាន​ខ្យល់អាកាស​ចេញចូល ព្រោះ​ពេលនេះ​លោក​កត់សម្គាល់​ឃើញថា​មាន​ប្រជាពលរដ្ឋ​មួយចំនួន​ហាក់​ធ្វេសប្រហែស ភ្លេចខ្លួន​ក្នុងការ​អនុវត្ត​វិធានការ​សុខាភិបាល​ត្រឹមត្រូវ និង​ហ្មត់ចត់ ដែលជា​ឱកាស​ដ៏​ល្អ​សម្រាប់​វីរុស​កូ​វីដ​-១៩​ធ្វើចរាចរ​យ៉ាងសកម្ម បង្កឱ្យមាន​ការចម្លង​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​សហគមន៍ ជាក់ស្ដែង​ចាប់តាំងពី ” អូ​មី​ក្រុង · ចូលមក​ប្រទេស​កម្ពុជា​យើង​តាំងពី​ពាក់កណ្តាល​ខែធ្នូ ឆ្នាំ​២០២១ មកដល់​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០២២​នេះ ករណី​ឈឺ និង​ស្លាប់ នៅតែ​រកឃើញ​មាន​ជា​បន្ត បន្ទាប់​រៀងរាល់ថ្ងៃ ដែល​ធ្វើឱ្យមាន​កំណើន​សរុប​នៃ​ករណី​ឈឺ និង​ស្លាប់​នៅ​កម្ពុជា ហើយ​ហានិភ័យ​នៃ​ការកើនឡើង​នៃ​ករណី​ជំងឺ​កូ​វីដ​-១៩ ដោយសា​តែ​វីរុស​កូ​វីដ​-១៩ ប្រភេទ " អូ​មី​ក្រុង " គឺ​ប្រហែល​ជាមាន​ខ្ពស់ នៅក្នុង​ចំណោម​សហគមន៍ ដោយសារ​ពួកគាត់​បានធ្វើ​តេស្ត​រហ័ស និង​ស្នាក់នៅ​ព្យាបាល​នៅតាម​ផ្ទះ​ដោយ​ខ្លួនឯង​។​

អាជ្ញាធរ​បាត់ដំបង ចុះ​យុទ្ធនា​ការអប់រំ​សុខភាព រួមគ្នា​ទប់ស្កាត់​ការចម្លង​វីរុស​កូ​វីដ​-១៩ ក្រោម​ប្រធានបទ ( រួមគ្នា​ប្រយុទ្ធ​វីរុស​កូ​វីដ -១៩ បំប្លែង​ថ្មី​អូ​មី​ក្រុង​)
អាជ្ញាធរ​បាត់ដំបង ចុះ​យុទ្ធនា​ការអប់រំ​សុខភាព រួមគ្នា​ទប់ស្កាត់​ការចម្លង​វីរុស​កូ​វីដ​-១៩ ក្រោម​ប្រធានបទ ( រួមគ្នា​ប្រយុទ្ធ​វីរុស​កូ​វីដ -១៩ បំប្លែង​ថ្មី​អូ​មី​ក្រុង​)
អាជ្ញាធរ​បាត់ដំបង ចុះ​យុទ្ធនា​ការអប់រំ​សុខភាព រួមគ្នា​ទប់ស្កាត់​ការចម្លង​វីរុស​កូ​វីដ​-១៩ ក្រោម​ប្រធានបទ ( រួមគ្នា​ប្រយុទ្ធ​វីរុស​កូ​វីដ -១៩ បំប្លែង​ថ្មី​អូ​មី​ក្រុង​)
អាជ្ញាធរ​បាត់ដំបង ចុះ​យុទ្ធនា​ការអប់រំ​សុខភាព រួមគ្នា​ទប់ស្កាត់​ការចម្លង​វីរុស​កូ​វីដ​-១៩ ក្រោម​ប្រធានបទ ( រួមគ្នា​ប្រយុទ្ធ​វីរុស​កូ​វីដ -១៩ បំប្លែង​ថ្មី​អូ​មី​ក្រុង​)
អាជ្ញាធរ​បាត់ដំបង ចុះ​យុទ្ធនា​ការអប់រំ​សុខភាព រួមគ្នា​ទប់ស្កាត់​ការចម្លង​វីរុស​កូ​វីដ​-១៩ ក្រោម​ប្រធានបទ ( រួមគ្នា​ប្រយុទ្ធ​វីរុស​កូ​វីដ -១៩ បំប្លែង​ថ្មី​អូ​មី​ក្រុង​)
អាជ្ញាធរ​បាត់ដំបង ចុះ​យុទ្ធនា​ការអប់រំ​សុខភាព រួមគ្នា​ទប់ស្កាត់​ការចម្លង​វីរុស​កូ​វីដ​-១៩ ក្រោម​ប្រធានបទ ( រួមគ្នា​ប្រយុទ្ធ​វីរុស​កូ​វីដ -១៩ បំប្លែង​ថ្មី​អូ​មី​ក្រុង​)
អាជ្ញាធរ​បាត់ដំបង ចុះ​យុទ្ធនា​ការអប់រំ​សុខភាព រួមគ្នា​ទប់ស្កាត់​ការចម្លង​វីរុស​កូ​វីដ​-១៩ ក្រោម​ប្រធានបទ ( រួមគ្នា​ប្រយុទ្ធ​វីរុស​កូ​វីដ -១៩ បំប្លែង​ថ្មី​អូ​មី​ក្រុង​)
អាជ្ញាធរ​បាត់ដំបង ចុះ​យុទ្ធនា​ការអប់រំ​សុខភាព រួមគ្នា​ទប់ស្កាត់​ការចម្លង​វីរុស​កូ​វីដ​-១៩ ក្រោម​ប្រធានបទ ( រួមគ្នា​ប្រយុទ្ធ​វីរុស​កូ​វីដ -១៩ បំប្លែង​ថ្មី​អូ​មី​ក្រុង​)

PLB Banner on article detail

អត្ថបទពេញនិយម