ពលរដ្ឋ​ងាយ​រងគ្រោះ​​៤០០​គ្រួសារ ​ក្នុង​ខេត្តបាត់ដំបង ទទួល​អំណោយ​មនុស្សធម៌​ពីសា​ខា​កាកបាទក្រហមកម្ពុជា

ថ្ងៃសុក្រ 18 មីនា 2022, 10:30

ខេត្តបាត់ដំបង ៖ នៅ​ព្រឹក​ថ្ងៃទី​១៧ ខែ មីនា ឆ្នាំ​២០២២​នេះ ក្រុមការងារ​សាខា​កាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ដឹកនាំ​ដោយ​ឯកឧត្តម សុខ លូ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​ខេត្ត​និង​លោកជំទាវ រួម​ដំណើរ​ដោយ ឯកឧត្តម លោកជំទាវ លោក​លោកស្រី​គណៈ​កិត្តិយស​សាខា   គណៈកម្មាធិការ​សាខា ក្រុម​ប្រតិបត្តិ​សាខា អនុសាខា សប្បុរសជន អ្នកស្ម័គ្រចិត្ត ព្រមទាំង​មានការ​ចូលរួម​ពី​អាជ្ញាធរ​មូលដ្ឋាន​បាន​អញ្ជើញ​ចុះសួរសុខទុក្ខ​និង​នាំយក​អំណោយ​មនុស្សធម៌ របស់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តបាត់ដំបង​ផ្តល់ជូន​គ្រួសារ​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ ជន​ចាស់ជរា ស្ត្រី​មេម៉ាយ ជនពិការ​ដែលមាន​ជីវភាព​ក្រីក្រ ចំនួន ៤០០​គ្រួសារ​មកពី ៤៧​ភូមិ ក្នុង​ឃុំ​ចំនួន​០៨ ដែល​រៀបចំ​ធ្វើឡើង​នៅ​២​ទីតាំង​ផ្សេងគ្នា ដោយ​ក្នុងនោះ​ស្រុក​គាស់ក្រឡ​ចំនួន​២០០​គ្រួសារ និង​ស្រុក​មោង​ឬ​ស្សី​ចំនួន​២០០​គ្រួសារ ។​

ថ្លែង​ក្នុងឱកាស​នោះ​ឯកឧត្តម សុខ លូ  ប្រធាន​គណៈកម្មាធិការ​សាខា បាន​ពាំ​នាំមក​នូវ​ប្រសាសន៍​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់ សម្តេច​កិត្តិ ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ជូន​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​មក​ទទួល​អំណោយ​ទាំងអស់​ដោយ​ក្តី​នឹករឭក​បំផុត ដែលជា​និច្ចកាល​សម្តេច​តែងតែ​គិតគូរ​ពី​សុខទុក្ខ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​អ្នកមាន​ជំងឺ ចាស់ជរា ស្ត្រី​មេម៉ាយ​កូន​ច្រើន​ក្នុងបន្ទុក ជន​ងាយ​រងគ្រោះ និង​ជនរងគ្រោះ​ដោយ​គ្រោះមហន្តរាយ​ផ្សេងៗ​ដោយ​មិន​ប្រកាន់​រើសអើង​វណ្ណៈ ជាតិ​សាសន៍ ពណ៌​សម្បុរ ឬ​និន្នាការ​នយោបាយ​អ្វី​ឡើយ ពោលគឺ ទីណា​មានទុក្ខ​លំបាក ទីនោះ​មាន​កាកបាទក្រហមកម្ពុជា និង​ផ្តាំផ្ញើ ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ប្រកាន់យក​នូវ​អនាម័យ​ល្អ រស់នៅ ស្អាត ហូប​ស្អាត ផឹក​ស្អាត និង​ខិតខំ​ប្រឹងប្រែង​ប្រកបមុខរបរ បង្ករ​បង្កើន​ផល ដាំ​ដំណាំ​រួមផ្សំ ចិញ្ចឹមសត្វ ដើម្បី​ទ្រទ្រង់​ជីវភាព​គ្រួសារ ឱ្យបាន ប្រសើរឡើង ។ 

បន្ថែម​ពីនេះ​ឯកឧត្តម​ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ ក្នុងការ​រាយការណ៍​ពេល​ជួបនឹង​សកម្មភាព​នានា​ពី​ការជួញដូរ ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​នៅតាម​សហគមន៍ ដើម្បី​មានការ​អន្តរាគមន៍​ប​ង្ក្រា​ប​បាន​ទាន់ពេលវេលា និង​មួយវិញទៀត​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​នៅតែ​ជា​ហានិភ័យ​ខ្ពស់​សម្រាប់​ការរស់នៅ​ប្រចាំថ្ងៃ​របស់​យើងទាំងអស់គ្នា ហើយ​សូមឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​អប់រំ​ណែនាំ​កូនចៅ​របស់ខ្លួន​ឱ្យបាន​ជាប់​ជាប្រចាំ ដើម្បីឱ្យ​ពួកគេ​គោរព​ច្បាប់​ចរាចរណ៍ ពិសេស​ក្នុងពេល​បើកបរ​សូមកុំ​សេព​គ្រឿង​ស្រវឹង ត្រូវ​ពាក់មួក​សុវត្ថិភាព​រាល់​ពេល​បើកបរ​ម៉ូតូ ទោះ​ទៅណា​ជិត​ឬ​ឆ្ងាយ និង​ពាក់​ខ្សែក្រវ៉ាត់​ឱ្យបាន​ត្រឹមត្រូវ​ពេល​បើកបរ​រថយន្ត ដើម្បី​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​សម្រាប់​ខ្លួនឯង​និង​អ្នកដទៃ និង​សូម​ទៅ​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ឱ្យបាន​គ្រប់ៗ​គ្នា ចាប់ពី​ដូ​ស​ទី​១ ដល់​ដូ​ស​ទី​៣​ឬ​ដូ​ស​ជំរុញ ដើម្បី​កាត់បន្ថយ​ការឆ្លង និង​ហានិភ័យ​នៃ​ការស្លាប់​ដោយ​មេរោគ​កូ​វីដ​-១៩ ខណៈ​មេរោគ​បំប្លែង​ខ្លួន​ថ្មី​អូរ​មី​ក្រុង កំពុង​ផ្ទុះ​ឆ្លង និង​អាច​បន្ត​មក​តាម​បណ្តា​ខេត្ត បើ​មិនមាន​ការចូលរួម​អនុវត្តតាម​វិធានការ​សុវត្ថិភាព​របស់​ក្រសួងសុខាភិបាល និង​គោលការណ៍ ៣​កុំ ៣​ការពារ ឱ្យបាន​ត្រឹមត្រូវ​នោះទេ ។​

អំណោយ​ដែល​ត្រូវ​ផ្តល់ជូន​ក្នុង​មួយ​គ្រួសារៗ​រួមមាន​៖ 
-​អង្ករ​២៥​គីឡូក្រាម -​ត្រីខ​១០​កំប៉ុង  -​ទឹកបរិសុទ្ធ ០១​កេស ,​មី​០១​កេស -​ទឹកត្រី ទឹកស៊ីអ៊ីវ ០១​យួរ និង​ជែ​ល​ចំនួន​០១​ដប​ផងដែរ​។​

PLB Banner on article detail

អត្ថបទពេញនិយម