អាជ្ញាធរមានសមត្ថកិច្ចចុះអនុវត្តរៀបចំសណ្តាប់ធ្នាប់នៅជុំវិញបរិវេណផ្សារណាត់

ថ្ងៃច័ន្ទ 14 មីនា 2022, 16:6

ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃទី១៤  ខែមីនា ឆ្នាំ ២០២២នេះ កម្លាំងគណៈបញ្ជាការឯកភាពខេត្កដែលមានកម្លាំងនគរបាលផែនសណ្តាប់ធ្នាប់ កម្លាំងការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្រ្គោះ កម្លាំងនៃអធិការដ្ឋាននគរបាលក្រុងនិងកម្លាំងកងរាជអាវុធហត្ថខេត្តក្រុង ដែលដឹកនាំដោយលោក ឆាយ ម៉ាទីណាល់ អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង បានចុះអនុវត្តរៀបចំសណ្តាប់ធ្នាប់នៅជុំវិញបរិវេណផ្សារណាត់ក្រុងបាត់ដំបង បន្ទាប់ពីបានធ្វើការរៀបចំសណ្តាប់ធ្នាប់ដូចគ្នានេះនៅបរិវេណផ្សារបឹងឈូក ក្នុងមួយរយៈពេលកន្លងមក បានល្អប្រសើរហើយនោះ។

 

 ការចុះអនុវត្តធ្វើឡើងនេះគោលបំណងដើម្បីរក្សាបាននូវសោភ័ណភាព អនាម័យបរិស្ថាន សណ្តាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាពសាធារណៈផងដែរ ព្រោះនៅជុំវិញបរិវេណផ្សារណាត់ក្រុងបាត់ដំបង នាពេលកន្លងមកមានបញ្ហាស្មុគស្មាញជាច្រើនដោយសារការលក់ដូររបស់បងប្អូនអាជីវករមួយចំនួនបានយកផ្លូវសាធារ ណៈ ជុំវិញផ្សារនេះប្រកបអាជីវកម្មលក់ដូរឬអា ជីវកម្មផ្សេងៗទៀតយ៉ាងអាណាធិបតេយ្យ ដែលជាហេតុបង្កទៅដល់ការកកស្ទះចរាចរណ៍នៅជុំវិញនោះ និងបង្កឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សណ្តាប់ធ្នាប់សាធារណៈនៅក្នុងក្រុង ខណៈដែលក្រុងបាត់ដំបងត្រូវបានវាយតម្លៃថា ជាទីក្រុងស្អាតក្នុងចំណោមទីក្រុងមួយចំនួនទៀតក្នុងព្រះរាជាណាចក្រកម្ពុជា ។

 

នៅក្នុងយុទ្ធនាការនាពេលនេះដែរ មានមហាជនទូទៅដែលរស់នៅក្នុងក្រុងបាត់ដំបង ក៏ដូចជាភ្ញៀវជាតិ និងភ្លៀវអន្តរជាតិដែលធ្វើដំណើរឆ្លងកាត់ បានសាទរយ៉ាងក្រៃលេងចំពោះចំណាត់ ការរបស់រដ្ឋបាលខេត្តបាត់ដំបង ដែលកំពុងបញ្ជាដឹកនាំផ្ទាល់ដោយលោក ឆាយ ម៉ាទីណាល់ អភិបាលរងខេត្ត ក្រោមអនុសាសន៍ដឹកនាំដ៏ប៉ិនប្រសព្វរបស់ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ធ្វើយ៉ាងណាឱ្យទីក្រុងបាត់ដំបង សក្តិសមជាទីក្រុងដែលជាប់ជាជ័យលាភីទីក្រុងស្អាតអាស៊ានលើកទី៣ (ASEA N Clean Tourist City) និងដើម្បីចូលរួមអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី១០ក្រោមប្រធានបទ(ទីក្រុងស្អាតគាំទ្រការបើកទេសចរណ៍កម្ពុជា)អមជាមួយការប្រកាសយុទ្ធនាការ (កម្ពុជាស្អាត)ឆ្ពោះទៅស្វាគមន៍ព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ នាពេលខាងមុខនេះ៕

អាជ្ញាធរមានសមត្ថកិច្ចចុះអនុវត្តរៀបចំសណ្តាប់ធ្នាប់នៅជុំវិញបរិវេណផ្សារណាត់
អាជ្ញាធរមានសមត្ថកិច្ចចុះអនុវត្តរៀបចំសណ្តាប់ធ្នាប់នៅជុំវិញបរិវេណផ្សារណាត់
អាជ្ញាធរមានសមត្ថកិច្ចចុះអនុវត្តរៀបចំសណ្តាប់ធ្នាប់នៅជុំវិញបរិវេណផ្សារណាត់
អាជ្ញាធរមានសមត្ថកិច្ចចុះអនុវត្តរៀបចំសណ្តាប់ធ្នាប់នៅជុំវិញបរិវេណផ្សារណាត់
អាជ្ញាធរមានសមត្ថកិច្ចចុះអនុវត្តរៀបចំសណ្តាប់ធ្នាប់នៅជុំវិញបរិវេណផ្សារណាត់
អាជ្ញាធរមានសមត្ថកិច្ចចុះអនុវត្តរៀបចំសណ្តាប់ធ្នាប់នៅជុំវិញបរិវេណផ្សារណាត់
អាជ្ញាធរមានសមត្ថកិច្ចចុះអនុវត្តរៀបចំសណ្តាប់ធ្នាប់នៅជុំវិញបរិវេណផ្សារណាត់

PLB Banner on article detail