គយចល័តតំបន់៥បានបញ្ចេញកណ្តាប់ដៃដែក សហការជាមួយកម្លាំងសមត្ថកិច្ច ចុះបង្ក្រាបចាប់រថយន្តសេរីទំនើប មួយគ្រឿងអត់មានពន្ធនាំចូល

ថ្ងៃច័ន្ទ 14 មីនា 2022, 10:23

(បន្ទាយមានជ័យ)÷គយចល័តតំបន់៥១ក្រុម បានបញ្ចេញកណ្តាប់ដៃដែក សហការជាមួយកម្លាំងសមត្ថកិច្ច ចុះបង្ក្រាប ចាប់រថយន្តសេរីទំនើបបានមួយគ្រឿងអត់មានពន្ធម៉ាក(RX)350មានស្លាកលេខភ្នំពេញ 2AP 1389
នៅវេលាម៉ោង១នឹង១០នាទី រសៀលថ្ងៃ ទី១៣ ខែមីនា ឆ្នាំ២០២២នៅក្រុងប៉ោប៉ែត។

 

មន្ត្រីគយចល័តតំបន់៥ម្នាក់បានប្រាប់ឲ្យដឹងថារថយន្តដែលកំលាំងចំរុះចាប់នោះជារថយន្តសេរីទំនើបអត់មានព័ន្ធ ម៉ាក(RX)350មានស្លាកលេខភ្នំពេញ 2AP 1389 បើកដោយនារី២រនាក់ មកឈប់ចតនៅចំនុចខាងលិចផ្សារអគ្គថ្មីប៉ោយប៉ែត ស្ថិតនៅក្នុងភូមិនៅក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
មន្ត្រីគយចល័តតំបន់៥ម្នាក់នោះបានប្រាប់ឲ្យដឹងបន្តទៀតថាការចុះបង្រ្កាបឡានអត់ពន្ធនេះ គឺជាផែនការរបស់អគ្គនាយកដ្ឋានគយបានអនុវត្តដូចភ្លៀងរលឹម ហើយមិនលើកលែងដល់បុគ្គលថ្នាក់ណាឡើយ ទោះបីជាបុគ្គលនោះមានយសសក្តិកម្រិតណាក៏ដោយ ត្រូវតែចាប់បង្រ្កាបដើម្បីធ្វើការពិន័យថវិកាចូលរដ្ឋទាំងអស់។

 

ចំណែក រថយន្តដែលក្រុមចំរុះបង្ក្រាបនោះបាននាំយកមករក្សាទុកជាបណ្តោះអាសន្ន នៅទីតាំងឈរជើង របស់គយការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធ តំបន់៥ដើម្បីធ្វើកំណត់ហេតុល្មើសច្បាប់គយ ទៅតាមនីតិវិធី។

អ្នកជិះរថយន្តមានពន្ធបានសាទរចំពោះចំណាត់ការរបស់គយចល័តនេះ ដោយលើកឡើងថាវាជាពេលសមស្របហើយដែលត្រូវអនុវត្តឲ្យបានត្រឹមត្រូវទាំងអស់គ្នាកុំឲ្យអាងតែខ្លួនអ្នកធំអាងអំណាចជិះឡានគេចពន្ធបាន ចំណែកគ្នាជាពលរដ្ឋឬតូចតាចត្រូវតែចូលទៅបង់ពន្ធឲ្យខានតែបាននោះវាមិនកើតនោះទេ៕

គយចល័តតំបន់៥បានបញ្ចេញកណ្តាប់ដៃដែក សហការជាមួយកម្លាំងសមត្ថកិច្ច ចុះបង្ក្រាបចាប់រថយន្តសេរីទំនើប មួយគ្រឿងអត់មានពន្ធនាំចូល
គយចល័តតំបន់៥បានបញ្ចេញកណ្តាប់ដៃដែក សហការជាមួយកម្លាំងសមត្ថកិច្ច ចុះបង្ក្រាបចាប់រថយន្តសេរីទំនើប មួយគ្រឿងអត់មានពន្ធនាំចូល
គយចល័តតំបន់៥បានបញ្ចេញកណ្តាប់ដៃដែក សហការជាមួយកម្លាំងសមត្ថកិច្ច ចុះបង្ក្រាបចាប់រថយន្តសេរីទំនើប មួយគ្រឿងអត់មានពន្ធនាំចូល
គយចល័តតំបន់៥បានបញ្ចេញកណ្តាប់ដៃដែក សហការជាមួយកម្លាំងសមត្ថកិច្ច ចុះបង្ក្រាបចាប់រថយន្តសេរីទំនើប មួយគ្រឿងអត់មានពន្ធនាំចូល
គយចល័តតំបន់៥បានបញ្ចេញកណ្តាប់ដៃដែក សហការជាមួយកម្លាំងសមត្ថកិច្ច ចុះបង្ក្រាបចាប់រថយន្តសេរីទំនើប មួយគ្រឿងអត់មានពន្ធនាំចូល
គយចល័តតំបន់៥បានបញ្ចេញកណ្តាប់ដៃដែក សហការជាមួយកម្លាំងសមត្ថកិច្ច ចុះបង្ក្រាបចាប់រថយន្តសេរីទំនើប មួយគ្រឿងអត់មានពន្ធនាំចូល
គយចល័តតំបន់៥បានបញ្ចេញកណ្តាប់ដៃដែក សហការជាមួយកម្លាំងសមត្ថកិច្ច ចុះបង្ក្រាបចាប់រថយន្តសេរីទំនើប មួយគ្រឿងអត់មានពន្ធនាំចូល
គយចល័តតំបន់៥បានបញ្ចេញកណ្តាប់ដៃដែក សហការជាមួយកម្លាំងសមត្ថកិច្ច ចុះបង្ក្រាបចាប់រថយន្តសេរីទំនើប មួយគ្រឿងអត់មានពន្ធនាំចូល

PLB Banner on article detail