បន្ត​រកឃើញ​ពលករ​០៦​នាក់ វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ក្នុងចំណោម​ពលករ​ជាង ២០០​នាក់​ដែល​ភាគី​ថៃ​បញ្ជូនមក​កម្ពុជា​

ថ្ងៃសុក្រ 4 មីនា 2022, 18:36

​ខេត្តបាត់ដំបង​! ដោយ​អនុវត្តន​តាម​បទបញ្ជា​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សាត គឹម​សាន ស្នងការ​នគរបាល​ខេត្តបាត់ដំបង និង​លោក​វរសេនីយ៍ឯក ហាត ឡៃ​ឡែ ស្នងការរង​ផែនការ​ងារ​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក ជាប់​ជាប្រចាំ​ស្ដីពី​ការ ការពារ​សន្តិសុខ​តាម​ខ្សែបន្ទាត់​ព្រំដែន កម្ពុជា​-​ថៃ  ត្រួតពិនិត្យ​ពលរដ្ឋ​ឆ្លងដែន និង​ស្រាវជ្រាវ​រកមុខ​សញ្ញា​មេខ្យល់​នាំ​ពលករ​ចេញ​ដោយ​មិន​ស្របច្បាប់​ក្នុងភូមិ​សាស្ត្រ​របស់ខ្លួន​។​

 

 ជាក់ស្តែង​នៅ​ថ្ងៃទី​៤ ខែ មីនា ឆ្នាំ​២០២២​នេះ លោក​វរសេនីយ៍ឯក ម៉​ង់ ស៊ី មេបញ្ជាការ​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨១៩ បាន​ចាត់​កម្លាំង​ប៉ុស្តិ៍​អូរ​អន្លក់ សហការ​ជាមួយ​កម្លាំង​កងយោធពល​ខេរ​ភូមិន្ទ និង​ក្រុមគ្រូពេទ្យ ទៅ​ទទួល​ពលករ​វិលត្រឡប់​មក​ស្រុក​វិញ ដែល​ភាគី​ថៃ​បាន​បញ្ជូនមក​តាម​ច្រក​តំបន់​អូរ​អន្លក់ ស្ថិតក្នុង​ភូមិ​អូរ​អន្លក់ ឃុំ​តា​សែន ស្រុក​កំរៀង ខេត្តបាត់ដំបង ។​

 

​បន្ទាប់ពី​សាកសួរ​កត់​ឈ្មោះ ចុះ​កំណត់ហេតុ​និង​អប់រំ​ណែនាំ​អំពី​វិធានការ ការពារ​ការឆ្លង​ជំងឺ​កូ​វី​-១៩ រួច​ឃើញថា​ពលករ​សរុប​មាន​ចំនួន ២១០​នាក់​.​ក្នុងនោះ​ស្រី ៧៨​នាក់​.​និង​ក្មេង ៣០​នាក់​.​ត្រូវបាន​ក្រុមគ្រូពេទ្យ​ធ្វើ​តេសរ​ហ័ស ជា​លទ្ធផល វិជ្ជមាន​កូ​វីដ​-១៩ ចំនួន​០៦​នាក់ ដោយឡែក​ពលករ​ចំនួន ៨៦​នាក់ .​ស្រី ៣០​នាក់​.​និង​ក្មេង ១២​នាក់​.​ត្រូវបញ្ជូន​ទៅធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​មណ្ឌល​គីឡូ​៩ ស្រុក​សំពៅ​លូន ហើយ​ចំពោះ​ពលករ​ដែលមាន​កាត​ចាក់​វ៉ាក់សាំង ចំនួន ១១៨​នាក់​.​ស្រី ៤៤​នាក់​. និង​ក្មេង ១៧​នាក់​.​ក្នុង​នោះបាន​ចាក់​វ៉ាក់សាំង​អោយ​ក្មេង​ចាប់ពី​អាយុ​៥​ឆ្នាំ​ដល់​១៨​ឆ្នាំ ចំនួន​៤​នាក់​.​ខាង​ក្រុមគ្រូពេទ្យ​អនុញ្ញាតអោយ​ត្រឡប់​ទៅ​ស្រុកកំណើត​រៀងៗ​ខ្លួន​វិញ ៕​

 

បន្ត​រកឃើញ​ពលករ​០៦​នាក់ វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ក្នុងចំណោម​ពលករ​ជាង ២០០​នាក់​ដែល​ភាគី​ថៃ​បញ្ជូនមក​កម្ពុជា​
បន្ត​រកឃើញ​ពលករ​០៦​នាក់ វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ក្នុងចំណោម​ពលករ​ជាង ២០០​នាក់​ដែល​ភាគី​ថៃ​បញ្ជូនមក​កម្ពុជា​
បន្ត​រកឃើញ​ពលករ​០៦​នាក់ វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ក្នុងចំណោម​ពលករ​ជាង ២០០​នាក់​ដែល​ភាគី​ថៃ​បញ្ជូនមក​កម្ពុជា​
បន្ត​រកឃើញ​ពលករ​០៦​នាក់ វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ក្នុងចំណោម​ពលករ​ជាង ២០០​នាក់​ដែល​ភាគី​ថៃ​បញ្ជូនមក​កម្ពុជា​
បន្ត​រកឃើញ​ពលករ​០៦​នាក់ វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ក្នុងចំណោម​ពលករ​ជាង ២០០​នាក់​ដែល​ភាគី​ថៃ​បញ្ជូនមក​កម្ពុជា​
បន្ត​រកឃើញ​ពលករ​០៦​នាក់ វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ក្នុងចំណោម​ពលករ​ជាង ២០០​នាក់​ដែល​ភាគី​ថៃ​បញ្ជូនមក​កម្ពុជា​
បន្ត​រកឃើញ​ពលករ​០៦​នាក់ វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ក្នុងចំណោម​ពលករ​ជាង ២០០​នាក់​ដែល​ភាគី​ថៃ​បញ្ជូនមក​កម្ពុជា​
បន្ត​រកឃើញ​ពលករ​០៦​នាក់ វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ក្នុងចំណោម​ពលករ​ជាង ២០០​នាក់​ដែល​ភាគី​ថៃ​បញ្ជូនមក​កម្ពុជា​

PLB Banner on article detail

អត្ថបទពេញនិយម