ឯកឧត្តម សក់ សេដ្ឋា អាជ្ញា​ធរមាន​សមត្ថកិច្ច ត្រូវខិតខំ​រក្សា​ឲ្យ​បាន​នូវ​សុខសន្ដិភាព និង​សន្ដិសុខ​

ថ្ងៃសុក្រ 4 មីនា 2022, 18:34

​ខេត្តបាត់ដំបង​!  ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួងមហាផ្ទៃ តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ បាន​ណែនាំ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច ត្រូវខិតខំ​រក្សា​ឲ្យ​បាន​នូវ​សុខសន្ដិភាព និង​សន្ដិសុខ ហើយ​ត្រូវ​រៀបចំ​កំណត់ និង​បង្ក្រាប​ឲ្យ​បាន​នូវ​ការ​ញុះញង់​បំភ្លៃ​ព័ត៌មាន​ដែល​បង្ក​ជា​រឿង​អសន្ដិសុខ​ក្នុងសង្គម និង​ត្រូវខិតខំ​អប់រំ​ប្រជាពលរដ្ឋ​ឲ្យ​មានការ​យល់ដឹង​អំពី​បញ្ហា​ប្រឈម​នានា សណ្ដាប់ធ្នាប់​សង្គម បញ្ហា​គ្រឿងញៀន អំពើហិង្សា និង​ការចូលរួម​គោរព​ច្បាប់​នានា​របស់​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​កាន់តែ​មាន​សុខ​សណ្ដាប់ធ្នាប់​សង្គម​ផងដែរ ។​

 

 ឯកឧត្តម រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួងមហាផ្ទៃ​មានប្រសាសន៍​បែបនេះ​នៅពេល​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​ប្រកាស​ចូលកាន់​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង នា​ព្រឹក​ថ្ងៃទី​០៤ ខែមីនា ឆ្នាំ​២០២២ នៅ​សាលប្រជុំ​សាលាខេត្ត​បាត់ដំបង​​ដោយមាន​ការអញ្ជើញ​ចូលរួម​ពី ឯកឧត្តម​រដ្ឋលេខាធិកា​រ អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ  ឯកឧត្តម អ៊ុយ រី ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម សុខ លូ អភិបាល នៃ​គណៈ​អភិបាលខេត្ត ឯកឧត្តម អគ្គនាយក អគ្គនាយករង ព្រម​ឯកឧត្តម លោកជំទាវ សមាជិក ក្រុមប្រឹក្សា​ខេត្ត លោកស្នងការ​នគរបាល មេបញ្ជាការ​កងរាជអាវុធហត្ថ មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង និង​លោក លោកស្រី​ជា​ប្រធាន និង​អនុប្រធាន​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត​ផងដែរ​។ 

 

​បន្ទាប់ពី​ការប្រគល់​អនុក្រឹត្យ ស្ដីពី​ការផ្ទេរ​ភារកិច្ច​មន្ដ្រីរាជការ​រួច លោក ខូ​យ រី​ដា ដែល​ត្រូវបាន​ផ្ទេរ​ភារកិច្ច​ពី​អភិបាលរង​ខេត្តពោធិ៍សាត់ មក​ទទួល​ភារកិច្ច​ជា​អភិបាលរង​ខេត្តបាត់ដំបង បាន​ឡើង​មានប្រសាសន៍​ប្ដេជ្ញាចិត្ត ជូន​ដល់​ថ្នាក់ដឹកនាំ និង​អង្គពិធី​ទាំងមូល ក្នុង​ការបន្ត​ខិតខំ​ប្រឹងប្រែង​ចូលរួម​ជួយ​ក្នុង​ការងារ​ជាមួយ​រដ្ឋបាល​ខេត្តបាត់ដំបង និង​បន្ត​ខិតខំ​ប្រឹងប្រែង​ក្នុងការ​បម្រើ​ប្រជាពលរដ្ឋ​ផងដែរ ។ 

 

​ឋិត​ក្នុងឱកាស​នោះ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួងមហាផ្ទៃ តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​ក្រឡាហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​មានប្រសាសន៍​ថ្លែង​នូវ​ការកោតសរសើរ​ដល់​លោក យឹម សៀ​ប ដែល​កន្លងមក​លោក​បាន​ខិតខំ​ប្រឹងប្រែង​បំពេញភារកិច្ច​របស់ខ្លួន​បាន​យ៉ាង​ល្អ ក្នុងការ​រួមចំណែក​ជាមួយ​ឯកឧត្តម លោកជំទាវ​ក្នុង​រដ្ឋបាលខេត្ត ក្នុងការ​ចូលរួម​អភិវឌ្ឍន៍​ក្នុង​ខេត្តបាត់ដំបង ហើយ​ក៏បាន​ផ្ដាំផ្ញើ​ដល់​លោក ខូ​យ រី​ដា ដែល​ទើបបាន​ផ្ទេរ​ភារកិច្ច​មក​ខេត្តបាត់ដំបង ខិតខំ​បន្ត​ចូលរួម​ក្នុងការ​អភិវឌ្ឍ​ខេត្តបាត់ដំបង​ឲ្យ​កាន់តែ​រីកចម្រើន ។​

 

 ឯកឧត្តម​បាន​បន្តទៀតថា ក្រោម​ការដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានធ្វើ​ឲ្យ​ប្រទេស​កម្ពុ​ជាមាន​សុខសន្ដិភាព​ពេញលេញ ធ្វើ​ឲ្យ​មានការ​អភិវឌ្ឍ រីកចម្រើន​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ហើយ​បច្ចុប្បន្ននេះ​សម្ដេច​បានដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​ខិតខំ​ប្រឹងប្រែង​ក្នុងការ​ទប់ស្កាត់​ការឆ្លង​ជា​សហគមន៍​នៃ​ជំងឺ​កូ​វីដ​-១៩​ដែល​កំពុង​រីក​រាលដាល​ខ្លាំង ដោយ​អនុវត្ត​នូវ​យុទ្ធសាស្ដ្រ​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​ទាំង​ដូ​ស​មូលដ្ឋាន និង​ដូ​ស​ជំរុញ ។ 

 

​បន្ថែម​ពីនេះ​ឯកឧត្តម បាន​មានប្រសាសន៍​ណែនាំ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច ត្រូវខិតខំ​រក្សា​ឲ្យ​បាន​នូវ​សុខសន្ដិភាព និង​សន្ដិសុខ ហើយ​ត្រូវ​រៀបចំ​កំណត់ និង​បង្ក្រាប​ឲ្យ​បាន​នូវ​ការ​ញុះញង់ បំភ្លៃ​ព័ត៌មាន​ដែល​បង្ក​ជា​រឿង​អសន្ដិសុខ​ក្នុងសង្គម ហើយ​ត្រូវខិតខំ​អប់រំ​ប្រជាពលរដ្ឋ​ឲ្យ​មានការ​យល់ដឹង​អំពី​បញ្ហា​ប្រឈម​នានា សណ្ដាប់ធ្នាប់​សង្គម បញ្ហា​គ្រឿងញៀន អំពើហិង្សា និង​ការចូលរួម​គោរព​ច្បាប់​នានា​របស់​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា កាន់តែ​មាន​សុខ​សណ្ដាប់ធ្នាប់​សង្គម​ផងដែរ ៕​

ឯកឧត្តម សក់ សេដ្ឋា អាជ្ញា​ធរមាន​សមត្ថកិច្ច ត្រូវខិតខំ​រក្សា​ឲ្យ​បាន​នូវ​សុខសន្ដិភាព និង​សន្ដិសុខ​
ឯកឧត្តម សក់ សេដ្ឋា អាជ្ញា​ធរមាន​សមត្ថកិច្ច ត្រូវខិតខំ​រក្សា​ឲ្យ​បាន​នូវ​សុខសន្ដិភាព និង​សន្ដិសុខ​
ឯកឧត្តម សក់ សេដ្ឋា អាជ្ញា​ធរមាន​សមត្ថកិច្ច ត្រូវខិតខំ​រក្សា​ឲ្យ​បាន​នូវ​សុខសន្ដិភាព និង​សន្ដិសុខ​
ឯកឧត្តម សក់ សេដ្ឋា អាជ្ញា​ធរមាន​សមត្ថកិច្ច ត្រូវខិតខំ​រក្សា​ឲ្យ​បាន​នូវ​សុខសន្ដិភាព និង​សន្ដិសុខ​
ឯកឧត្តម សក់ សេដ្ឋា អាជ្ញា​ធរមាន​សមត្ថកិច្ច ត្រូវខិតខំ​រក្សា​ឲ្យ​បាន​នូវ​សុខសន្ដិភាព និង​សន្ដិសុខ​
ឯកឧត្តម សក់ សេដ្ឋា អាជ្ញា​ធរមាន​សមត្ថកិច្ច ត្រូវខិតខំ​រក្សា​ឲ្យ​បាន​នូវ​សុខសន្ដិភាព និង​សន្ដិសុខ​
ឯកឧត្តម សក់ សេដ្ឋា អាជ្ញា​ធរមាន​សមត្ថកិច្ច ត្រូវខិតខំ​រក្សា​ឲ្យ​បាន​នូវ​សុខសន្ដិភាព និង​សន្ដិសុខ​

PLB Banner on article detail