តួកគី ព្រមានមិនឲ្យនាវាាចម្បាំងបើកឆ្លងកាត់សមុទ្រខ្មៅ ក្នុងតំបន់របស់ខ្លួន

ថ្ងៃព្រហស្បតិ៍ 3 មីនា 2022, 7:17

​ប្រទេស​តួ​ក​គី បានធ្វើ​ការព្រមាន នឹង​បង្កើន​ការ​រឹតបណ្តឹង មិន​ឲ្យ​នាវាចម្បាំង​មិន​ស្ថិតក្នុង​ប្រទេស​ដែនសមុទ្រ​ខ្មៅ ឆ្លងកាត់​ច្រក​សមុទ្រ Bosphorus និង Dardanelles ដែលជា​តំបន់​របស់​ប្រទេស​តួ​ក​គី ស្របតាម​អនុសញ្ញា Montreux​។​

​យោងតាម​ការចុះផ្សាយ​ដោយ​ទីភ្នាក់ងារ

សារព័ត៌មាន​ចិន​ស៊ិន​ហួ កាលពី​ថ្ងៃទី​០២ មីនា ម្សិលមិញ រដ្ឋមន្ត្រីការបរទេស​រ​តួ​ក​គី​លោក Mevlut Cavusoglu បាន​ប្រាប់​អ្នកយកព័ត៌មាន  បន្ទាប់ពី​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ថា​៖ តួ​ក​គី​បាន​ជូនដំណឹង​ដល់​ប្រទេស​ជាប់​ទន្លេ និង​មិន​ជាប់​ទន្លេ​ទាំងអស់ រឹតបណ្តឹង​នឹង​ប្រឆាំងនឹង​វត្តមាន​នាវាចម្បាំង​របស់​ពួកគេ​ឆ្លងកាត់​ច្រក​សមុទ្រ​។​

 

​លោក​បន្តថា​៖ ស្របតាម​អនុសញ្ញា Montreux គឺ​មិនទាន់មាន​ផ្លូវ​ឆ្លងកាត់ ឬ​សំណើសុំ​ឆ្លងកាត់​ច្រក​សមុទ្រ​ខ្មៅ​ក្នុង​តំបន់​ទាំង​២​នេះ​ទេ រហូតមកដល់​ថ្ងៃនេះ​។​លោក​បញ្ជាក់ថា ក្នុងករណី​នាវាចម្បាំង​ត្រឡប់​ទៅ​មូលដ្ឋាន​របស់ខ្លួន​វិញ ការឆ្លងកាត់​មិនអាច​រារាំង​បាន​នោះទេ​។​

 

​សូមបញ្ជាក់ថា អនុសញ្ញា Montreux បាន​បង្កើតឡើង​ក្នុង​ឆ្នាំ​១៩៣៦ ដោយ​តួ​ក​គី​មានការ​គ្រប់គ្រង​លើ​ការដឹកជញ្ជូន​កងទ័ព​ជើង​ទឹក​ក្នុង​តំបន់ Bosporus និង Dardanelles ត​ភ្ជាប់​សមុទ្រ​ខ្មៅ និង​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​។ កិច្ចព្រមព្រៀង​នេះ​អនុញ្ញាតឱ្យ​តួ​ក​គី​កាត់ផ្តាច់​ការដឹកជញ្ជូន​នាវា​យោធា​ឆ្លងកាត់​ច្រក​សមុទ្រ ក្នុងអំឡុងពេល​សង្គ្រាម លើកលែងតែ​នាវា ដែល​ត្រឡប់​ទៅ​មូលដ្ឋាន​របស់​ពួកគេ​វិញ ប៉ុណ្ណោះ​៕

តួកគី ព្រមានមិនឲ្យនាវាាចម្បាំងបើកឆ្លងកាត់សមុទ្រខ្មៅ ក្នុងតំបន់របស់ខ្លួន
តួកគី ព្រមានមិនឲ្យនាវាាចម្បាំងបើកឆ្លងកាត់សមុទ្រខ្មៅ ក្នុងតំបន់របស់ខ្លួន

PLB Banner on article detail