កម្ពស់​ទឹកស្ទឹង​សង្កែ​ស្រក​ចុះ​បណ្តើរ​ៗ​វិញ​ហើយ​

ថ្ងៃច័ន្ទ 12 សីហា 2019, 13:46

​ខេត្តបាត់ដំបង​ ​៖​ ​យោង​តាម​ការ​ជូនដំណឹង​របស់​រដ្ឋបាល​ខេត្តបាត់ដំបង​បាន​ឲ្យដឹង​ថា​ ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ ​កម្ពស់​ទឹកស្ទឹង​សង្កែ​ ​បាន​ស្រក​ចុះ​ជា​បណ្តើរ​ៗ​ហើយ​ ​ក្រោយពី​បាន​ហក់​ឡើង​ខ្លាំង​កាលពី​ចុង​សប្តាហ៍​នេះ​។​

​យោង​តាម​ការពិនិត្យ​ ​នៅ​ព្រឹក​ថ្ងៃទី១២​ ​ខែសីហា​ ​នេះ​ ​កម្ពស់​ទឹកស្ទឹង​សង្កែ​នៅ​ក្រោម​កម្ពស់១៣ម៉ែត្រ​ ​ខណៈ​កាលពី​ល្ងាចមិញ​ទឹកស្ទឹង​ឡើង​ទៅដល់​ជិត១៤ម៉ែត្រ​។​

​ការ​ហក់​ឡើង​នៃ​កម្ពស់​ទឹកស្ទឹង​សង្កែ​កាលពី​ចុង​សប្តាហ៍​នេះ​ ​បើ​តាម​រដ្ឋបាល​ខេត្តបាត់ដំបង​ថា​ ​ដោយសារ​មានការ​បើកទ្វារ​ទឹក​អាង​ពហុ​បំណង​សេក​សក​ ​ក្រោយពី​ទឹក​ក្នុង​អាង​នេះ​បាន​ឡើង​ខ្លាំង​ ​បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​ប៉ែក​ខាងលើ​ស្រុក​សំឡូត​ ​ជាប់​ព្រំដែន​ប្រទេស​ថៃ​៕​

កម្ពស់​ទឹកស្ទឹង​សង្កែ​ស្រក​ចុះ​បណ្តើរ​ៗ​វិញ​ហើយ​ កម្ពស់​ទឹកស្ទឹង​សង្កែ​ស្រក​ចុះ​បណ្តើរ​ៗ​វិញ​ហើយ​
PLB Banner on article detail

អត្ថបទពេញនិយម