តើ​ពិធី​ចាប់​ត្រី​រួមគ្នា របស់​អ្នកស្រុក​អង្គរ ធ្វើឡើង​ដើម្បី​អ្វី​?

ថ្ងៃពុធ 23 កុម្ភៈ 2022, 8:22

​ក្រោយពី​បញ្ចប់​ការងារ​ច្រូតកាត់ ប្រមូល​ផល​ស្រូវ​រួចរាល់​ហើយ ប្រជាជន​ក្នុងភូមិ​បង្កោង ឃុំ​អំពិល ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប តែងតែ​ប្រារព្ធ​ពិធី​ចាប់​ត្រី​សម្រាប់​ពិធី​ឡើង​មាឃ ឬ​ឡើងអ្នកតា​រៀងរាល់​ខែមាឃ តាម​ទម្លាប់​មិនដែល​អាក់ខាន​។ ពិធី​ចាប់​ត្រី​រួមគ្នា​នេះ ធ្វើឡើង​នៅក្នុង​បឹង​បុរាណ​មួយ​ដែល​អ្នកភូមិ​អភិរក្ស​ត្រី​មិនឱ្យ​មានការ​នេសាទ​ផ្តេសផ្តាស គឺ​ទុក​សម្រាប់តែ​រកត្រី​រួមគ្នា​ក្នុងឱកាស ធ្វើ​ពិធី​ឡើង​មាឃ ឬ​ឡើងអ្នកតា​ប៉ុណ្ណោះ​។​

​លោក​មេភូមិ ពេជ្រ ឃិន បានឱ្យដឹងថា ពិធី​ចាប់​ត្រី​ឡើង​មាឃ ត្រូវ​ប្រារព្ធ​ធ្វើឡើង​នៅ​ថ្ងៃ​១​កើត ខែមាឃ តែ​ត្រូវ​ពន្យារ​ពេលមកដល់​៥​រោច ខែមាឃ​នេះ​វិញ មូលហេតុ​ទឹក​ក្នុង​បឹង​ច្រើន ថែមទាំង​មាន​ភ្លៀង​កក់ខែ​ថែមទៀត ដែលនាំឱ្យ​ពិបាក​ក្នុងការ​ចាប់​ត្រី​បន្តិច ដោយ​ការនេសាទ​ប្រើតែ​ឧបករណ៍​បុរាណ​សុទ្ធសាធ​។​

​លោក​ឱ្យដឹងទៀតថា ឆ្នាំនេះ​ត្រី​ក្នុង​បឹង​សម្បូរ ហើយ​ប្រជាពលរដ្ឋ​មានការ​យល់ដឹង និង​ចូលរួម​អភិរក្ស​កាន់តែ​បានល្អ​ប្រសើរ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​។ គណៈកម្មការ​បានកំណត់​ការជួប​ជុំគ្នា និង​ចុះ​ចាប់​ម៉ោង​៧​ព្រឹក ដែលមាន​បាញ់​កាំជ្រួច​ធ្វើជា​សញ្ញា​ផង​។ ជំនួស​ការ​ហ៊ុំ​សម្រាស់ នៅ​ឆ្នាំនេះ គណៈកម្មការ​រៀបចំ​ក​ម្ម​វិធី​បានសម្រេច​ជីក​ស្រះ​មួយ​នៅក្នុង​ផ្ទៃ​បឹង​ដើម្បី​ទុក​ចាប់​ត្រី​រួម​យកទៅ​ធ្វើជា​ម្ហូបអាហារ និង​ធ្វើ​ចង្ហាន់​ជាដើម​នៅក្នុង​ពី​ធី​ឡើង​មាឃ ដោយឡែក ត្រី​ដែល​រកបាន​ពី​បឹង​ប្រជាពលរដ្ឋ​អាច​យកទៅ​ធ្វើជា​ម្ហូប​លក្ខណៈ​គ្រួសារ​។​

​លោក​មេភូមិ​បញ្ជាក់ថា រាល់​ឆ្នាំ ត្រី​ចាប់​រួម​បាន​មិន​ក្រោម​មួយរយ​គីឡូ​នោះឡើយ និង​អនុញ្ញាត​ឱ្យតែ​អ្នកភូមិ​បង្កោង​តែប៉ុណ្ណោះ​។ ប៉ុន្ដែ​ក្រោយពី​អ្នកភូមិ​បង្កោង​បានធ្វើ​ពិធី​ចាប់​ត្រី​រួមគ្នា​រួចហើយ​ទើប​អ្នកភូមិ​ផ្សេង​អាចមាន​សិទ្ធិមក​រកត្រី​នៅ​បឹង​នេះ​នៅ​ថ្ងៃ​បន្ទាប់​បាន​។​

​លោក ភក្តិ ភណ្ឌ អ្នកចូលរួម​ចាប់​ត្រី​ម្នាក់​ក្នុងចំណោម​ប្រជាពលរដ្ឋ​ភូមិ​បង្កោង​បាន​សម្តែង​ការសប្បាយ​ចិត្ត ដោយ​ភូមិ​របស់ខ្លួន​រក្សា​នូវ​ទំនៀម​ដែលមាន​តាំងពី​យូរ​មកហើយ​។ លោក ភក្តិ ភណ្ឌ បញ្ជាក់ថា លោក​តែងតែ​មក​ចូលរួម​ចាប់​ត្រី​នៅ​បឹង​នេះ​មិនដែល​ខកខាន ក្រៅពី​បាន​រកត្រី​ក៏បាន​ជួបជុំ​បងប្អូន​ក្នុងភូមិ​សប្បាយរីករាយ ហើយ​ត្រី​ដែល​រកបាន​មួយផ្នែក​នឹងធ្វើ​ទឹក​នំ​បញ្ចុក​ប្រគេន​ចង្ហាន់​ព្រះសង្ឃ​ក្នុង​ថ្ងៃ​ឡើង​មាឃ និង​មួយផ្នែក​ទៀត​សម្រាប់​ក្រុមគ្រួសារ​។​

​លោក គួ​យ សង្វារ ប្រជាពលរដ្ឋ​រស់នៅ​ខេត្តកណ្តាល​ដែល​បានមក​មើល​ព្រឹត្តិការណ៍​ចាប់​ត្រី​រួមគ្នា​ត្រៀម​ឡើង​មាឃ​របស់​អ្នកភូមិ បង្កោង​បានឱ្យដឹងថា នេះ​ជា​លើកទីមួយ​សម្រាប់​រូបលោក​ដែល​បានឃើញ​ទំនៀម​ចាប់​ត្រី​រួមគ្នា​ដែលជា​ទំនៀម​របស់​អ្នកស្រុក​អង្គរ​។​

​ទិដ្ឋភាព​សប្បាយរីករាយ​ប្រជាជន​ក្នុងភូមិ​បាន​ជួបជុំគ្នា ដោយ​មេភូមិ​ដឹកនាំ​ធ្វើ​ត​មិន​ដាច់ និង​រីកចម្រើន​បន្ថែមទៀត​។ លោក សង្វារ ចង់ឱ្យមាន​ពិធី​នេះ​នៅតែ​រក្សាបាន​គង់វង្ស ព្រមទាំង​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ចូលរួម​ថែរក្សា​ទំនៀមទម្លាប់​វប្បធម៌​ទាំងអស់គ្នា​៕

​ប្រភព​៖ អាជ្ញាធរ​ជាតិ​អប្សរា​

PLB Banner on article detail