ចុះ​កើប​អាចម៍​ប្រចៀវ​នៅ​បាត​ល្អាង​ភ្នំ ប្រទះឃើញ​គ្រោងឆ្អឹង​មនុស្ស​

ថ្ងៃច័ន្ទ 21 កុម្ភៈ 2022, 15:1

​ខេត្តបាត់ដំបង​៖ គ្រោងឆ្អឹង​សាកសព​មនុស្ស​ម្នាក់​ត្រូវបាន​ពលរដ្ឋ​ប្រទះឃើញ​នៅក្នុង​បាត​ល្អាង​ភ្នំ​ដែល​មនុស្សម្នា​ចូលទៅ​មិន​ដល់ ខណ​:​ដែល​ពួកគេ​នាំគ្នា​ធ្វើ​ជណ្តើរ​ចុះទៅ​ដើម្បី​ប្រមូលយក​អាចម៍​ប្រចៀវ​លក់​។   

 

​ហេតុការណ៍​ភ្ញាក់ផ្អើល​ប្រទះឃើញ​គ្រោងឆ្អឹង​ខាងលើនេះ កើតឡើង​កាលពី​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០២២ ត្រង់ចំណុច​ក្នុង​ល្អាង​ភ្នំ​ឈូង​ស្វាយ ស្ថិតក្នុង​ភូមិ​តា​ង៉ែ​ន ឃុំ​តា​គ្រាម ស្រុក​បាណន់ ខេត្តបាត់ដំបង​។   

 

​ប្រជាពលរដ្ឋ​បានអោយដឹងថា ល្អាង​ភ្នំ​ខាងលើនេះ​កន្លងមក​គ្មាន​អ្នកណាម្នាក់​ចុះទៅ​ដល់​ទេ ដោយសារ​វា​ជ្រៅ ហើយ​ងងឹត នេះ​ដោយសារ តែ​ពលរដ្ឋ​ចង់បាន​អាចម៍​ប្រចៀវ​យកមកប្រើ​ប្រាស់​និង​លក់​ទើប​នាំគ្នា​វ៉ៃ​ឈើ​ធ្វើ​ជណ្តើរ​ដើម្បី​ចុះទៅ​បាត​ល្អាង ក៏បាន​ប្រទះ​និង​គ្រោងឆ្អឹង​មនុស្ស​នេះ​តែម្តង​។   

 

​ក្រោយពី​ប្រទះឃើញ​និង​រាយការណ៍​ជូន​សមត្ថកិច្ច ភ្លាមនោះ​កម្លាំង​ការិយាល័យ​បច្ចេកទេស​វិទ្យាសាស្ត្រ និង​កោសល្យវិច័យ ក៏បាន​ចុះទៅ​ពិ​ន្យ​និង​ផ្គុំ រូបរាង​រួចមក ក៏បាន​សន្និដ្ឋានថា សព​មនុស្ស​ម្នាក់នេះ​ស្លាប់​ដោយ​ជាប់​ចំណង ហើយ​រយ​:​ពេល​នៃ​ការស្លាប់​គឺអាច​ក្នុង​របប​ខ្មែរក្រហម ឬក៏​ក្នុងអំឡុង​ឆ្នាំ​១៩៧៩ ព្រោះ​មិនមែន​ស្លាប់​ក្នុង​ចន្លោះ​ពី​១០ ឬ​២០ ឆ្នាំនេះ​ទេ​។   

 

​បច្ចុប្បន្ន​គ្រោងឆ្អឹង​ទាំងនេះ ត្រូវបាន​សមត្ថកិច្ច​ប្រគល់​ទៅអោយ​ទីវ​ត្ត​អារាម​ដែល​នៅក្បែ​នោះ ធ្វើការ​បូជា​ហើយ ដើម្បីអោយ​ព្រលឹង​សព​បាន​ស្ងប់ស្ងាត់​៕​

ចុះ​កើប​អាចម៍​ប្រចៀវ​នៅ​បាត​ល្អាង​ភ្នំ ប្រទះឃើញ​គ្រោងឆ្អឹង​មនុស្ស​

PLB Banner on article detail

អត្ថបទពេញនិយម