ឯកឧត្តម បណ្ឌិត ជាម ច័ន្ទ​សោភ័ណ​៖ ការថែរក្សា​សម្បត្តិ​បេតិកភណ្ឌ គឺ​ស្មើនឹង​ថែរក្សាព្រលឹ​ង​ជាតិ​

ថ្ងៃសៅរ៍ 19 កុម្ភៈ 2022, 18:26

(​ខេត្ត​ត្បូងឃ្មុំ​) កាលពី​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២២ ឯកឧត្តម បណ្ឌិត ជាម ច័ន្ទ​សោភ័ណ​មានប្រសាសន៍ថា​(​ការថែរក្សា​សម្បត្តិ​បេតិកភណ្ឌ គឺ​ស្មើ​និង​ថែរក្សា​ព្រលឹ​ង​ជាតិ​)​សម្រាប់​សម្បត្តិ​វប្បធម៌ ជា​បេតិកភណ្ឌ​ជាតិ​គេ​បាន​ចាត់ទុកថា​គឺជា​របស់​មួយ​មានតម្លៃ​ខ្លាំងណាស់​មិនអាច កាត់ថ្លៃ​បាន​ពីព្រោះ​វត្ថុ​ទាំងអស់នោះ​គឺជា​តំណាង​ឲ្យ​អត្តសញ្ញាណ​ឬ​ជា​ដួងព្រលឹង​របស់​ជាតិ​សាសន៍​នីមួយៗ ជា​កេរ​មរតក របស់​មនុស្សជាតិ​ជំនាន់​មុនៗ​ដែល​បាន​កសាង​ទុក​មកជា​យូរអង្វែង​។​ក្នុង​ច្បាប់​ផ្នែក​សម្បត្តិ​វប្បធម៌​ដែល​គេ​អាច​ហៅថា​បេតិកភណ្ឌ​បាន​គឺ​វត្ថុ​នោះ​មាន​អាយុ​ចាប់ពី​៥០​ឆ្នាំ​ឡើង ទៅ​៖ «​គឺ​បានន័យថា​អ្វី ដែល​សំខាន់​សំដៅ​ទៅលើ​រឿង​វប្បធម៌ អារ្យធម៌ ជំនឿ ប្រពៃណី ទំនៀមទម្លាប់ ប្រសាទ​បុរាណ ស្អីៗ​ទាំងអស់​ដែល​នៅ​ជុំវិញខ្លួន​យើង​ដែល​បន្សល់ទុក​តាំងពី​សម័យមុន​រហូត​មកដល់​ពេលបច្ចុប្បន្ន​ហើយ​ដែល​តម្លៃ​ដែល​គេ​ឲ្យ​ទៅលើ បេតិកភណ្ឌ​ហ្នឹង​គឺ​គេ​ឲ្យ​តម្លៃ​ដោយសារ​ទៅលើ​អាយុកាល ដោយសារ​ទៅលើ​ភាពចំណាស់​ដោយសារ​ទៅលើ​តម្លៃ​មានតែ​មួយ​មិនអាច​កាត់ថ្លៃ​បាន​ដែល មនុស្ស​ពី​ជំនាន់​ដើម​ហ្នឹង​គឺ​លោក​ខំប្រឹង​ថែរក្សា​ទុក​ឲ្យ​កូនចៅ​ជំនាន់​ក្រោយ​»​។​ហើយ​នូវ​ខេត្ត​ត្បូងឃ្មុំ​ក៍មាន​ប្រសាទ​បុរាណ ស្រះ ទួល​បុរាណ និង​ស្ថានីយ​បុរាណ  ច្រើន​កន្លែង​អាយុកាល​រាប់ពាន់​ឆ្នាំ​កូន​ខ្មែរ​មិនសូវ​បាន​ស្គាល់ ។​

 

ឯកឧត្តម បណ្ឌិត ជាម ច័ន្ទ​សោភ័ណ​៖ ការថែរក្សា​សម្បត្តិ​បេតិកភណ្ឌ គឺ​ស្មើនឹង​ថែរក្សាព្រលឹ​ង​ជាតិ​

 

​ឯកឧត្តម បណ្ឌិត អភិបាលខេត្ត​ត្បូងឃ្មុំ​បាន​ប្រាប់​BTB News​អោយដឹងថា បើតាម​របាយការណ៍រ​បស់ លោក កួ ហុក ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត​ត្បូងឃ្មុំ បច្ចុប្បន្ន​មាន​ប្រាសាទបុរាណ​ចំនួន​០៩​នៅសល់​រូបរាង​និង​ទួល​បុរាណ​ជាង​៣០​ទៀត​មាន​អាយុកាល​រាប់​សតវត្ស​ន៍​។​

 

​ឯកឧត្តម បណ្ឌិត អភិបាលខេត្ត​ត្បូងឃ្មុំ បាន​បន្ថែមទៀតថា​៖​ដោយសារ​កត្តា​ធម្មជាតិ​និង​ពេលវេលា​ប្រាសាទ​ខ្លះ​រង​ការ​ទ្រុឌទ្រោម​ប្រឈម​ការដួលរលំ​។ ដោយមាន​ការយកចិត្ត​ទុកដាក់​ពី​មន្ត្រី​មន្ទីរ​និង​ក្រុម​អ្នក ជំនាញ បានធ្វើ​ការជួសជុល​ប្រាសាទ​មួយចំនួន ដើម្បី​រក្សាបាន​រូបរាង​កុំ​ឲ្យ​បាត់បង់​ទុក​បង្ហាញ ដល់​កូនចៅ ជំនាន់​ក្រោយ​បាន​ស្វែងយល់​និង​បាន​ស្គាល់​ពី​សម្បត្តិ វប្បធម៌ ដូនតា​ជំនាន់​មុន​។​ ​ទោះបី ខេត្ត​ត្បូងឃ្មុំ មាន​សំណង់​ប្រាសាទបុរាណ​រាប់​សតវត្ស​ន៍ បន្សល់ទុក មានតម្លៃ​មិនអាច កាត់ថ្លៃ​បាន បើតាម​ប្រធាន​មន្ទីរ​វប្បធម៌​ខេត្ត​ត្បូងឃ្មុំ ក្នុងចំណោម​ប្រាសាទ​ទាំងអស់​មិនសូវ​មានព​ល​រដ្ឋ​ទូទៅ​បាន ស្គាល់ នោះទេ​។ មានតែ​ប្រាសាទ​នៅ  ក្នុង​វត្ត​ព្រៃនគរ​ក្នុង ដែលមាន​ភ្ញៀវ​មួយចំនួន​បាន​ទៅលេង ម្តង​ម្តា​ល នៅ​ថ្ងៃ ចុង​សប្តាហ៍ ឬ​នៅពេល​មានបុណ្យ​ទាន​ធំៗ​។​
​គួរ​បញ្ជាក់ថា ប្រាសាទ​ទាំង ៩ ដែល​នៅ​សេសសល់​ក្នុង​ខេត្ត ត្បូងឃ្មុំ​មាន ដូចជា​៖

 

១/​ប្រាសាទ ព្រះ​ធាតុ​ធំ​

ឯកឧត្តម បណ្ឌិត ជាម ច័ន្ទ​សោភ័ណ​៖ ការថែរក្សា​សម្បត្តិ​បេតិកភណ្ឌ គឺ​ស្មើនឹង​ថែរក្សាព្រលឹ​ង​ជាតិ​

 

​ប្រាសាទព្រះធាតុធំ​

 

​ប្រាសាទព្រះធាតុធំ មាន​តួ​ប៉ម​ប្រាសាទ​ចំនួន​ពីរ  ស្ថិតនៅក្នុង​បរិវេណ​វត្ត​ហ្លួង​ព្រះស្តេច​កន ភូមិ​អង្គរ​ក្នុង ឃុំ​ដូនតី ស្រុក​ពញាក្រែក​ខេត្ត​ត្បូងឃ្មុំ​។​ប្រាសាទព្រះធាតុធំ​ផ្តើមកសាង​ក្នុង​ចន្លោះ​សម័យ​ហ្វូណន និង​សម័យ​ចេនឡា​ក្នុង​រាជ្យ​ព្រះបាទ​ភ​វ​រ្ម​ន័​ទី​១​។​ដើមឡើយ​ក្រុម​ប្រាសាទ​មាន​តួ​ប៉ម​៣​សង់​ពី​ឥដ្ឋ​នៅលើ​ទីទួល​ខ្ពស់​មួយ​កម្ពស់ ១.៥​ម៉ែត្រ លាតសន្ធឹង​ពី​ជើង​ទៅ​ត្បូង​រត់​ត្រង់​ជួរ​គ្នា​នៅលើ​ទីលាន​តែមួយ​បែរមុខ​ទៅ​ទិសខាងកើត​។​

 

​ដោយ​កត្តា​ធម្មជាតិ និង​ពេលវេលា​បានធ្វើ ឱ្យ​ប្រាសាទ​រង​ការ​ទ្រុឌទ្រោម​យ៉ាងខ្លាំង និង​កំពុងមាន ហានិភ័យ យ៉ាងខ្លាំង​ដល់​តួ​ប៉ម​ប្រាសាទ​ទាំងមូល​។​

 

​តួ​ប៉ម​ទាំង​៣​នៃ​ប្រាសាទ​បាន​ខូចខាត​ទាំងស្រុង​។​តួ​ប៉ម​មួយផ្នែក​ខាងជើង​សព្វថ្ងៃ​ត្រូវបាន​គេ​ចាក់ដី​លុប​គ្រឹះ​ប្រាសាទ​និង​វត្ថុ​សំណល់​នានា​ព្រមទាំង​បាន​រៀប​ឥដ្ឋ​ជា​ខឿន​ទប់​ដី​ដូច្នេះ​ប្រាសាទព្រះធាតុធំ​ដែលមាន​បច្ចុប្បន្ននេះ​មាន​តួ​ប៉ម​ប្រាសាទ តែ​២​ប៉ុណ្ណោះ ។​

 

២/​ប្រាសាទព្រះធាតុតូច​

 

ឯកឧត្តម បណ្ឌិត ជាម ច័ន្ទ​សោភ័ណ​៖ ការថែរក្សា​សម្បត្តិ​បេតិកភណ្ឌ គឺ​ស្មើនឹង​ថែរក្សាព្រលឹ​ង​ជាតិ​

 

​ប្រាសាទព្រះធាតុតូច​កសាង​ឡើង​ក្នុង​សតវត្ស​ន៍ទី​៧​ពី​ឥដ្ឋ​និង​ថ្មភក់​។​ប្រាសាទ​នេះ​ស្ថិតក្នុង​កំពែង​តែមួយ នៃ​បន្ទាយ​ព្រៃនគរ​ក្នុងភូមិ​អង្គរ​ក្នុង ឃុំ​ដូនតី ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​។ អ្នកស្រុក​ហៅ​ប្រាសាទ​នេះ​ជា ចេតិយ ហើយ​តាម​ការអង្កេត​ទៅលើ​ស្លាកស្នាម​គ្រឹះ​ជា​ក្រុម​ប្រាសាទ​ឥដ្ឋ​ដែលមាន​ក្រុម​ប្រាសាទ​លើសពី​បី​។​

 

៣/​ប្រាសាទ​ចេ​តិ​យ៏​ព្រះ​ធាតុ​តូច​

 

ឯកឧត្តម បណ្ឌិត ជាម ច័ន្ទ​សោភ័ណ​៖ ការថែរក្សា​សម្បត្តិ​បេតិកភណ្ឌ គឺ​ស្មើនឹង​ថែរក្សាព្រលឹ​ង​ជាតិ​

 

ប្រាសាទចេតិយ​ព្រះ​ធាតុ​តូច​នេះ​ស្ថិតនៅ​ភូមិ​ខ្សាក ឃុំ​ពពេល ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ សាងសង់​ពី    ថ្មបាយក្រៀម​នៅលើ​ទីទួល​និង​មាន​ស្រះស្រង់​នៅ​ពីមុខ​ប្រាសាទ​ផងដែរ​។​
 

 

៤/ ប្រាសាទ ព្រៃ​គី​

 

ឯកឧត្តម បណ្ឌិត ជាម ច័ន្ទ​សោភ័ណ​៖ ការថែរក្សា​សម្បត្តិ​បេតិកភណ្ឌ គឺ​ស្មើនឹង​ថែរក្សាព្រលឹ​ង​ជាតិ​

 

​ប្រាសាទព្រៃ​គី​ស្ថិតនៅ​ភូមិ​អណ្តោត ឃុំ​កណ្តោលជ្រុំ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ សាងសង់​អំពី​ដី​ដុត (​ឥដ្ឋ​) មាន​ទំហំ ៤​ម៉ែត្រ​បួន​ជ្រុង និង​មាន​កម្ពស់ ៧.៥​ម៉ែត្រ ក្នុង​រាជ្យ​កាល​ព្រះបាទ​ជ័យ​វរ្ម័នទី​៤ សតវត្សរ៍​ទី ១០​សម្រាប់​ឧទ្ទិស​ដល់​ព្រាហ្មណ៍​សាសនា​។ សង់​នៅលើ​ទីទួល​មា​នក​សិន្ទ​ទឹក​ជុំវិញ និង​មាន​តួ​ប៉ម​បី​សង់​ពី​ឥដ្ឋ​លាយ​ថ្មបាយក្រៀម នៅលើ​ខឿន​ថ្ម បាយក្រៀម ដែលមាន​បណ្តោយ​ប្រវែង ២៣,៤០​ម៉ែត្រ និង​ទទឹង ប្រវែង ១២,៦០​ម៉ែត្រ​។​

 

៥/ ប្រាសាទ​ជើង​អង្គ​

 

ឯកឧត្តម បណ្ឌិត ជាម ច័ន្ទ​សោភ័ណ​៖ ការថែរក្សា​សម្បត្តិ​បេតិកភណ្ឌ គឺ​ស្មើនឹង​ថែរក្សាព្រលឹ​ង​ជាតិ​

 

​សាង​ឡើង​នៅ​សតវត្ស​ន៍ទី​១០ ពី​ឥដ្ឋ និង​ថ្មភក់​។ ប្រាសាទ​ជើង​អង្គ​ស្ថិតនៅ​ក្នុងភូមិ​ជើង​អង ឃុំ​កណ្តោលជ្រុំ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​។ ប្រាសាទ​នេះ​សាង​ក្នុង​រាជ្យ​កាល ព្រះបាទ​ជ័យវរ្ម័ន​ទី​៤ ស​.​វ ទី​១០ ចន្លោះ​ឆ្នាំ ៩២១-៩៤២​មាន​លក្ខណៈ​សិល្បៈ​ក្នុង​រចនាបថ​កោះ​កេរ សម្រាប់​ឧទ្ទិស​ដល់​ព្រាហ្មណ៍​សាសនា​។ ប្រាសាទ នេះ​សង់​នៅលើ​ដី​ទួល​លើក មាន​តួ​ប៉ម បែរមុខ​ទៅ​ទិសខាងកើត​។ បើ​ពិនិត្យ​ទ្រង់ទ្រាយ​និង​ស្លាកស្នាម នៅសល់​ប្រាសាទ​នេះ មាន​តួ​ប៉ម​បី​សង់​ពី​ឥដ្ឋ ស្ថិតនៅលើ​ខឿន​ថ្ម បាយក្រៀម​តែមួយ សព្វថ្ងៃ​តួ​ប៉ម​ពីរ​សងខាង​បាន​រលំ​អស់ សល់ តែ​តួ​កណ្តាល ដែលមាន​កំពស់​ប្រហែល​១៥​ម៉ែត្រ​។​

 

៦/ ប្រាសាទព្រះធាតុ​សម្តី​

 

ឯកឧត្តម បណ្ឌិត ជាម ច័ន្ទ​សោភ័ណ​៖ ការថែរក្សា​សម្បត្តិ​បេតិកភណ្ឌ គឺ​ស្មើនឹង​ថែរក្សាព្រលឹ​ង​ជាតិ​

 

​ប្រាសាទព្រះធាតុ​សម្តី ស្ថិតនៅ​ខាងត្បូង​សាលាខេត្ត​ត្បូងឃ្មុំ ភូមិ​និគម​លើ ឃុំ​ស្រឡប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ​។ ប្រាសាទព្រះធាតុ​សម្តី បាន​បាក់បែក នៅសល់តែ​ជញ្ជាំង​ផ្នែក​ខាងលិច​និង​ទិស​ខាងត្បូង​ប៉ុណ្ណោះ ជាហេតុ​ធ្វើ​ឲ្យ​ប្រាសាទ​រង​ហានិភ័យ​ខ្ពស់បំផុត​។​

 

៧/ ប្រាសាទព្រះធាតុ​ខ្ទុំ​ឋ

 

ឯកឧត្តម បណ្ឌិត ជាម ច័ន្ទ​សោភ័ណ​៖ ការថែរក្សា​សម្បត្តិ​បេតិកភណ្ឌ គឺ​ស្មើនឹង​ថែរក្សាព្រលឹ​ង​ជាតិ​

 

​សាងសង់ ឡើង​នៅ​សតវត្ស​ន៍ទី​១០ ពី​ឥដ្ឋ និង​ថ្មបាយក្រៀម​។ ប្រាសាទព្រះធាតុ​ខ្ចុំ ស្ថិតនៅ​ខាងលិច ភូមិ​ស្វាយ​ទិព្វ​ចម្ងាយ​១ គីឡូម៉ែត្រ ឃុំ​ជីគរ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ​។ ប្រាសាទ​នេះ​សង់​ពី​ឥដ្ឋ នៅលើ​ទីទួល ខ្ពស់​មួយ និង​មាន​កំពែង​ខាងក្រោម មាន​ថ្មបាយក្រៀម នឹង​បំណែក​ឥដ្ឋ នៅ​រាយប៉ាយ​ពាស់ពេញ​ផ្ទៃដី​។     តួ​នៃ​ប្រាសាទ​បច្ចុប្បន្ន នៅសល់ តែ​ជញ្ជាំង ពាក់កណ្តាល តែប៉ុណ្ណោះ ពាក់កណ្តាល​ផ្នែក​កំពូល​ត្រូវបាន​បាក់បែក​ទាំងស្រុង​។​ ​នៅ​ពីមុខ​ប្រាសាទ​មាន​ផ្ទាំងសិលា​ចារឹក​មួយ​ផ្ទាំង​មាន​ស្ថានភាព​ល្អប្រសើរ​ត្រូវបាន​គេ​ចាក់​ជាប់​នៅ​ពីមុខ​ប្រាសាទ តែម្តង​។ បច្ចុប្បន្ន តំបន់ នេះ​ត្រូវបាន ជ្រើសរើស ជាទី​អារាម សម្រាប់​គោរពបូជា​មានការ​សាងសង់​សាលាឆាន់ កុដិ និង​សា​ឡុំ​ជាដើម​។​

 

៨/ ប្រាសាទ ព្រះ​ធាតុ បា​ស្រី​

 

ឯកឧត្តម បណ្ឌិត ជាម ច័ន្ទ​សោភ័ណ​៖ ការថែរក្សា​សម្បត្តិ​បេតិកភណ្ឌ គឺ​ស្មើនឹង​ថែរក្សាព្រលឹ​ង​ជាតិ​

 

​ប្រាសាទព្រះធាតុ​បា​ស្រី ឬ​ប្រាសាទព្រះធាតុព្រះស្រី​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ព្រះ​ធាតុ​ថ្មដា ឃុំ​ព្រះ​ធាតុ ស្រុក​អូ​រាំង​ឪ ខេត្ត​ត្បូងឃ្មុំ​។ វិហារ​វត្ត​ព្រះ​ធាតុ​បា​ស្រី​ត្រូវបាន​សង់​នៅលើ​គ្រឹះ​ប្រាសាទ​ចាស់​រាង​ជា​ការេ​មាន​ទំហំ ១៥ ម៉ែត្រ បួន​ជ្រុង និង​មាន​កម្ពស់ ៣៣​ម៉ែត្រ ដែលមាន​ផ្តែរ​បុរាណ​ចំនួន​២​ផ្ទាំង និង​សសរ​ពេជ្រ​បន្សល់ទុក​នៅ ជាប់​និង​ជញ្ជាំង​ព្រះវិហារ​បច្ចុប្បន្ន​។ បើតាម​ការសិក្សា​ស្រាវជ្រាវ​អំពី រចនាបថ​នៃ​ផ្តែរ​និង​សសរ​ពេជ្រ​ដូចជា​បំណែក​ផ្សែង​ទៀត​នៃ​បង្គំ ប្រាសាទ គឺអាច​សន្និដ្ឋានបានថា ប្រាសាទ​នេះ​គឺ​ប្រហែល​មាន រចនាបថ​កោះ​កេរ​ក្នុង​សតវត្ស​ន៍ទី​១០​។​

 

​នៅ​អម​សងខាង​ផ្លូវ​ចូល​វត្ត​ព្រះ​ធាតុ មាន​គ្រឹះ​ប្រាសាទពីរ​ទៀត ដែល​សាងសង់​ពី​ថ្មបាយក្រៀម នៅ​ផ្នែក​ខាងស្តាំ​ដៃ​គេ​ហៅថា ប្រាសាទ​វិហារ​គុ​ហ៍ នៅ​ផ្នែក​ខាងឆ្វេង​ដៃ​ហៅថា​ប្រាសាទ​ព្រះ​ចូល​និព្វាន និង​មាន​គ្រឹះ ប្រាសាទ ផ្សេងទៀត​នៅ​ខាងជើង​វត្ត ដែល​សព្វថ្ងៃ​គ្រឹះ​ប្រាសាទ​ទាំងអស់នោះ ត្រូវបាន​សាងសង់​សំណង់​ថ្មី​ពីលើ​អស់ហើយ ៕

 

​អត្ថបទ លោក សាន ស៊ីម​


PLB Banner on article detail

អត្ថបទពេញនិយម