សាប៊ូ Liby

រថយន្តឡើងចំណោទដាក់លេខមិនចូលរអិលក្រឡាប់បុករុញម៉ូតូបណ្តាលអោយមនុស្សជាច្រើននាក់ស្លាប់និងរបួស

ថ្ងៃអាទិត្យ 13 កុម្ភៈ 2022, 15:16

ខេត្តបាត់ដំបង៖ យ៉ាងហោចណាស់មនុស្សចំនួន ៤នាក់បានស្លាប់ និង ៩នាក់រងបួសធ្ងន់ស្រាល នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្កដោយរថយន្តកែឆ្នៃដឹកដំឡូងមីឡើងចំណោទរអិលក្រឡាប់ទៅបុករុញម៉ូតូដែលកំពុងធ្វើដំណើរក្នុងទិសដៅស្របគ្នា ដែលហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើនេះបានកើតឡើងនៅវេលាម៉ោង ៨និង០០នាទី ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចលើភ្នំព្រឹក  ស្ថិតក្នុងភូមិថ្នល់បត់ ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

ប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តកែឆ្នៃពណ៌ខៀវខ្ចី មួយគ្រឿងដឹកដំឡូងមីនិងអ្នករួមដំណើរជាច្រើននាក់ផងដែរ បើកបរដោយឈ្មោះ ឡោម រឿន ភេទប្រុស អាយុប្រហែល៤៧ឆ្នាំ រស់នៅភូមិទួលជ្រៃ ឃុំសំពៅលូន ស្រុកសំពៅលូន ខេត្តបាត់ដំបង ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចឡើងចំណោទលើភ្នំព្រឹកស្រាប់តែរថយន្តដាក់លេខមិនចូលក៏រអិលថយក្រោយក្រឡាប់ទៅបុករុញម៉ូតូ០១គ្រឿងម៉ាកសង់ពណ៌ខ្មៅ សេរីឆ្នាំ២០២២ ពាក់ស្លាកលេខបាត់ដំបង 1AP 2707បណ្តាលអោយទាំងអ្នកបើកបរនិងរួមដំណើរខាងរថយន្ត ស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល០៩នាក់ ចំណែកភាគីខាងម៉ូតូស្លាប់ចំនួន០៣នាក់ភ្លាមៗផងដែរ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យធ្វើកំណត់ហេតុរួចបានប្រគល់សពទៅអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីចំណែករថយន្តឆ្នៃនិងម៉ូតូ យកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលអូររំដួល រងចាំការដោះស្រាយតាមនីតិវិធីច្បាប់ ។

រថយន្តឡើងចំណោទដាក់លេខមិនចូលរអិលក្រឡាប់បុករុញម៉ូតូបណ្តាលអោយមនុស្សជាច្រើននាក់ស្លាប់និងរបួស
រថយន្តឡើងចំណោទដាក់លេខមិនចូលរអិលក្រឡាប់បុករុញម៉ូតូបណ្តាលអោយមនុស្សជាច្រើននាក់ស្លាប់និងរបួស
រថយន្តឡើងចំណោទដាក់លេខមិនចូលរអិលក្រឡាប់បុករុញម៉ូតូបណ្តាលអោយមនុស្សជាច្រើននាក់ស្លាប់និងរបួស
រថយន្តឡើងចំណោទដាក់លេខមិនចូលរអិលក្រឡាប់បុករុញម៉ូតូបណ្តាលអោយមនុស្សជាច្រើននាក់ស្លាប់និងរបួស
រថយន្តឡើងចំណោទដាក់លេខមិនចូលរអិលក្រឡាប់បុករុញម៉ូតូបណ្តាលអោយមនុស្សជាច្រើននាក់ស្លាប់និងរបួស

PLB Banner on article detail

អត្ថបទពេញនិយម