ផ្ទះប្រជាពលរដ្ឋចំនួន២៣ខ្នង រងការខូចខាតក្នុងនោះធ្ងន់ចំនួន៨ខ្នងអស់ទាំងស្រុងក្នុងភូមិចំនួន២ ក្នុងឃុំទួលពង្រ ស្រុកម៉ាឡៃដោយសារខ្យល់កន្ត្រាក់

ថ្ងៃព្រហស្បតិ៍ 3 កុម្ភៈ 2022, 16:11

(បន្ទាយមានជ័យ)​÷មានភ្លៀងកក់ខែមួយមេយ៉ាងធំលាយឡំទៅដោយខ្យល់កន្ត្រាក់បានបក់បោកមកចំ២ភូមិក្នុង ស្រុក ម៉ាឡៃ បណ្តាលឲ្យផ្ទះប្រជាពលរដ្ឋ
ចំនួន២៣ខ្នង រងការខូចខាតក្នុងនោះធ្ងន់ចំនួន៨ខ្នងអស់ទាំងស្រុងក្នុងភូមិចំនួន២ ក្នុងឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង៦យប់ ថ្ងៃទី០ ២ខែកុម្ភៈ ឆ្នាំ២០២២ ។

លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៨១៥ បានឲ្យដឹងថា នេះគឺជាភ្លៀងកក់ខែដំបូង លាយឡំជាមួយនិងខ្យល់កន្ត្រាក់បានបក់បោកយ៉ាងខ្លាំងមកចំ២ភូមិ គឺភូមិអភិវឌ្ឍន៍និងភូមិសន្តិភាព ក្នុងឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បង្កឲ្យប៉ះពាល់ដល់លំនៅឋានរបស់បងប្អូនប្រជាពលរដ្ឋ សរុបចំនួន២៣ខ្នង ក្នុងនោះផ្ទះប្រជាពលរដ្ឋ៨ខ្នង ខូចខ្ទេចអស់ទាំងស្រុងនិងដំណាំហូបផ្លែមួយចំនួន ប៉ុន្តែមិនបណ្តាលឲ្យមានគ្រោះថ្នាក់ដល់មនុស្សនិងសត្វពាហនៈនោះឡើយ ។

លោកបានបញ្ជាក់ឲ្យដឹងបន្តទៀតថានៅថ្ងៃទី៣ខែកុម្ភៈ ឆ្នាំ២០២២ ដោយទទួលបានការណែនាំរបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរ​បាលខេត្តបន្ទាយមានជ័យ លោកបានចាត់តាំងកម្លាំងអន្តរាគមន៍របស់វរៈចំនួន២០នាក់ ដឹកនាំដោយលោកវរសេនីយ៍ទោ មាស ម៉េងហួង មេបញ្ជាការរង វរសេនាតូចការពារព្រំដែនគោកលេខ៨១៥ សហការ ជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ ចុះជួយរៀបចំនិងប្រមូលស័ង្កសី ឈើ ដែលហើរប៉ើងតាមខ្យល់ ជូនប្រជាពលរដ្ឋនិងជួលជុលផ្ទះជូនគាត់វិញ ផងដែរ៕

ផ្ទះប្រជាពលរដ្ឋចំនួន២៣ខ្នង រងការខូចខាតក្នុងនោះធ្ងន់ចំនួន៨ខ្នងអស់ទាំងស្រុងក្នុងភូមិចំនួន២ ក្នុងឃុំទួលពង្រ ស្រុកម៉ាឡៃដោយសារខ្យល់កន្ត្រាក់
ផ្ទះប្រជាពលរដ្ឋចំនួន២៣ខ្នង រងការខូចខាតក្នុងនោះធ្ងន់ចំនួន៨ខ្នងអស់ទាំងស្រុងក្នុងភូមិចំនួន២ ក្នុងឃុំទួលពង្រ ស្រុកម៉ាឡៃដោយសារខ្យល់កន្ត្រាក់
ផ្ទះប្រជាពលរដ្ឋចំនួន២៣ខ្នង រងការខូចខាតក្នុងនោះធ្ងន់ចំនួន៨ខ្នងអស់ទាំងស្រុងក្នុងភូមិចំនួន២ ក្នុងឃុំទួលពង្រ ស្រុកម៉ាឡៃដោយសារខ្យល់កន្ត្រាក់
ផ្ទះប្រជាពលរដ្ឋចំនួន២៣ខ្នង រងការខូចខាតក្នុងនោះធ្ងន់ចំនួន៨ខ្នងអស់ទាំងស្រុងក្នុងភូមិចំនួន២ ក្នុងឃុំទួលពង្រ ស្រុកម៉ាឡៃដោយសារខ្យល់កន្ត្រាក់
ផ្ទះប្រជាពលរដ្ឋចំនួន២៣ខ្នង រងការខូចខាតក្នុងនោះធ្ងន់ចំនួន៨ខ្នងអស់ទាំងស្រុងក្នុងភូមិចំនួន២ ក្នុងឃុំទួលពង្រ ស្រុកម៉ាឡៃដោយសារខ្យល់កន្ត្រាក់
ផ្ទះប្រជាពលរដ្ឋចំនួន២៣ខ្នង រងការខូចខាតក្នុងនោះធ្ងន់ចំនួន៨ខ្នងអស់ទាំងស្រុងក្នុងភូមិចំនួន២ ក្នុងឃុំទួលពង្រ ស្រុកម៉ាឡៃដោយសារខ្យល់កន្ត្រាក់
ផ្ទះប្រជាពលរដ្ឋចំនួន២៣ខ្នង រងការខូចខាតក្នុងនោះធ្ងន់ចំនួន៨ខ្នងអស់ទាំងស្រុងក្នុងភូមិចំនួន២ ក្នុងឃុំទួលពង្រ ស្រុកម៉ាឡៃដោយសារខ្យល់កន្ត្រាក់

PLB Banner on article detail