​ជនសង្ស័យ​ម្នាក់​ត្រូវ​ឃាត់ខ្លួន​ពីបទ​ប្រើប្រាស់​អាវុធ​ខុសច្បាប់​

ថ្ងៃសុក្រ 21 មករា 2022, 12:40

​ខេត្តបាត់ដំបង​! ជនសង្ស័យ​ម្នាក់​ត្រូវបាន​កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សំឡូត​ឃាត់ខ្លួន​ពីបទ​ប្រើប្រាស់​អាវុធ​ខុសច្បាប់​។​

 

​លោក​វរសេនីយ៍ទោ ម៉ែន រី​ម អធិការនគរបាល​ស្រុក​សំឡូត​បានអោយដឹងថា​÷ បន្ទាប់ពី​ទទួលបាន​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ពាក់ព័ន្ធ​ករណី​ប្រើប្រាស់​អាវុធ​ខុសច្បាប់​នៅក្នុង​មូលដ្ឋាន​របស់ខ្លួន​ចំណុច​ភូមិ​តា​តោក ឃុំ​តា​តោក ស្រុក​សំឡូត នៅ​យប់​ថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២២ ភ្លាមនោះ​លោក​បាន​ដឹកនាំ​កម្លាំង​ផ្នែក​ជំនាញ​ចុះទៅពិនិត្យ​និង​ធ្វើការ​បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​០១​នាក់ រួមជាមួយ​វត្ថុតាង​កាំភ្លើង​០១​ដើម​និង​គ្រាប់​មួយចំនួន​។​

 

​ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន​ឈ្មោះ ឈួន វ៉ាន់​ថា ភេទ​ប្រុស អាយុ ៣៩​ឆ្នាំ រស់នៅ​ភូមិ​តា​តោក ឃុំ​តា​តោក ស្រុក​សំឡូត ចំណែកឯ​វត្ថុតាង​កាំភ្លើង AK ៤៧ ស្វាយ​បត់​០១​ដើម រួមទាំង​គ្រាប់​ចំនួន ២២​គ្រាប់​ផងដែរ​។​

 

​ប្រភព​ខាងលើ​បានអោយដឹងថា​÷ ដោយ​ផ្តើមចេញពី​ជម្លោះ​ក្នុង​គ្រួសារ​ជាមួយ​ប្រពន្ធ នៅ​យប់កើតហេតុ​ជនសង្ស័យ​ក៏បាន​ទាញយក​កាំភ្លើង​ដែល​លាក់ទុក​មក​គំរាម​បាញ់ និង​ដេញ​ប្រពន្ធ​ចេញពីផ្ទះ​ទើប​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដឹង​ដល់​នគរបាល​មូលដ្ឋាន​ចុះ​ឃាត់ខ្លួន​និង​ដកហូតយក​កាំភ្លើង​បានតែ​ម្តង​។​

 

​ក្រោយពី​ឃាត់ខ្លួន​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​សំឡូត រៀបចំ​កសាង​សំណុំរឿង​បញ្ជូនបន្ត​ទៅកាន់​ការិយាល័យ​ជំនាញ​ខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕​

​ជនសង្ស័យ​ម្នាក់​ត្រូវ​ឃាត់ខ្លួន​ពីបទ​ប្រើប្រាស់​អាវុធ​ខុសច្បាប់​
​ជនសង្ស័យ​ម្នាក់​ត្រូវ​ឃាត់ខ្លួន​ពីបទ​ប្រើប្រាស់​អាវុធ​ខុសច្បាប់​
​ជនសង្ស័យ​ម្នាក់​ត្រូវ​ឃាត់ខ្លួន​ពីបទ​ប្រើប្រាស់​អាវុធ​ខុសច្បាប់​

PLB Banner on article detail

អត្ថបទពេញនិយម