និស្សិត​ម្នាក់ ទាញ​កាំភ្លើងខ្លី​បាញ់សម្លាប់​ខ្លួន ដោយសារ​ជំងឺ​បាក់​ទឹកចិត្ត​

ថ្ងៃសុក្រ 21 មករា 2022, 10:48

​សៀមរាប​៖ ដោយសារ​ជំងឺ​បាក់​ទឹកចិត្ត បុរស​ម្នាក់​បាន​ទាញ​កាំភ្លើងខ្លី​បាញ់សម្លាប់​ខ្លួនឯង នៅក្នុង​វង់​ផឹកស៊ី បង្ក​ភាព​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង ២០ និង​៥០​នាទី ថ្ងៃទី ២០ ខែមករា ឆ្នាំ​២០២២ នៅ​ចំណុច​ប៊ូ​ទិច​គ្រី​សណា​វីឡា ស្ថិត​ក្នុងភូមិ​សាលាកន្សែង សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប​។​

 

​យោងតាម​ការបញ្ជាក់​ពី​សមត្ថកិច្ច​បានអោយដឹង​ថា មុនពេល​កើតហេតុ​វេលា​ម៉ោង​១៩​យប់ ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០២២ ជនរងគ្រោះ​បាន​អង្គុយ​ហូបចុក​ជុំគ្នា​ជាមួយ​ក្រុមគ្រួសារ​នៅ​ប៊ូ​ទិច គ្រី​សណា​វីឡា ស្ថិត​ក្នុងភូមិ​សាលាកន្សែង សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប លុះ​រហូតដល់​វេលា​ម៉ោង ២០ និង ៥០​នាទី ជនរងគ្រោះ​បាន​យក​កាំភ្លើងខ្លី ម៉ាក G-Lock17  ជា​របស់ ឈ្មោះ រតនា ហៅ ខ្លា​៩ ភេទ​ប្រុស មិន​ស្គាល់​ត្រកូល ( ជា​អាវុធហត្ថ​នៅ​រាជធានី​ភ្នំពេញ ) ដោយ ឈ្មោះ រតនា បាន​ទុក​អាវុធ​នៅលើ​កៅអីអង្គុយ​នៅក្បែ​ជនរងគ្រោះ ហើយ​ចេញទៅ​ទិញ​ម្ហូប​នៅ​ខាងក្រៅ​។ ភ្លាមនោះ​ជនរងគ្រោះ បាន​យក​កាំភ្លើងខ្លី អា​មេ​បញ្ចូល​គ្រាប់ បាញ់​ក្បាល​ផ្នែក​ខាង ស្តាំ បណ្តាល​ឲ្យ​ស្លាប់​នៅ​កន្លែងកើតហេតុ​តែម្តង​។​

 

​ជនរងគ្រោះ​មានឈ្មោះ រស់ សៀវ​លាង ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​និស្សិត រស់នៅ​នៅ​ភូមិ​ប្រិ​យ​ចាស់ សង្កាត់​ទឹក​វិល ក្រុង​សៀមរាប​។​

 

​តាម​ការបំភ្លឺ​ពី​ឈ្មោះ ប្រាក់ សារិន ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ ត្រូវជា​ឳ​ពុក​ជនរងគ្រោះ បាន​ប្រាប់ថា​៖ នៅ​កំឡុង​ដើមខែ​ធ្នូ ឆ្នាំ​២០២១ បន្ទាប់ពី​ម្ដាយក្មេក​របស់ខ្លួន​បានទទួល​មរណៈភាព កូនប្រុស​របស់ខ្លួន ចាប់ផ្ដើម​មាន​អាការ​ប្លែកៗ​និយាយ​ផ្ដេសផ្ដាស និង​មាន​ជម្ងឺ​បាក់​ទឹកចិត្ត និង​ធ្លាប់​និយាយ​រក​សម្លាប់ខ្លួន ពីរដង​មកហើយ ដោយ​ឃើញ​បែប​នោះ​រូប​ខ្លួន​ក៏បាន​នាំយក​កូនប្រុស​មក​សៀមរាប ដើម្បី​ព្យាបាល និង​លេបថ្នាំ រ​ង្ងា់​ប់​អារម្មណ៍​ជាប្រចាំ​ថ្ងៃ​។​

 

​លោក​បន្តថា កន្លងមក​កូនប្រុសរ​បស់​ខ្លួន​ធ្លាប់បាន​ទៅ​ចូលរួម​បាញ់​អាវុធ​គ្រាប់​ពិត​នៅ​ទីលាន​ជាច្រើនលើក​។ លុះដល់​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០២២ ក្រុមគ្រួសារ​របស់រប​ស់​ខ្លួន​បាន​ទៅ​ភ្នំពេញ​ដើម្បី​ចូលរួម​ភ្ជាប់ពាក្យ​ក្មួយ​ហើយ​នៅ​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០២២ ក៏បាន​នាំគ្នា​ត្រឡប់មក​សៀមរាប​វិញ ដោយពេល​នោះ​ម្ដាយមីង​របស់ខ្លួន​ក៏បាន​មក​ដែរ ដោយ​រូបគាត់​បាន​សម្រាក​នៅ​ប៊ូ​ទិ​ក គ្រី​សណា​វិឡា ស្ថិត​ភូមិ​សាលាកន្សែង ហើយ​នៅវេលា​ម៉ោង​១៩:៣០​នាទី រូប​ខ្លួន​និង​ក្រុមគ្រួសារ បានមក​ចូលរួម​ហូបចុក​ជាមួយ​ម្ដាយមីង​នៅ​ប៊ូ​ទិ​ក​នោះ ដោយ​ក្រុមគ្រួសារ​ខ្លួន និង​ម្ដាយ មីង​បាន​ហូបចុក​នៅ​ខាងក្រៅ ចំនែក​ក្រុម​អង្គរក្ស​របស់​ក្មួយ​ខ្ញុំ​ពីរ​នាក់​គឺ​គាត់​ផឹក​នៅ​តុ​ខាងក្នុង​ប៊ូ​ទិ​ក ។​

 

​ខ​ណះ​ពេល​កំពុង​ផឹក​នោះ​កូនប្រុស​របស់ខ្លួន​បាន​ដើរចូល​ទៅខាង​ក្នុង​ផឹកស៊ី​លេង​ជាមួយ​ក្រុម​អង្គរក្ស​នោះ​ព្រោះ​ពួកគាត់​ជាម​នុស្ស​ស្គាល់គ្នា​ច្បាស់ ។ ជាក់ស្ដែង​នៅវេលា​ម៉ោង​ប្រហែល ២១:០០​នាទី ខ​ណះ​ពេល​កំពុង​ហូបចុក​ជុំគ្នា​ក៏​ស្រាប់តែ​លឺ​សូរសម្លេង​ផ្ទុះអាវុធ​នៅ​ខាងក្នុង ហើយ​ភ្លាមនោះ​រូប​ខ្លួន​បាន​ស្ទុះ​ទៅ​មើល​ក៏​ឃើញ​កូនប្រុស​ឈ្មោះ រស់ សៀវ​លាង បាន​ដេកស្លាប់​ផ្ងារពោះ​ក្នុង​ថ្លុកឈាម ហើយ​រូប​ខ្លួន​បាន​លើក​ជួយសង្គ្រោះ​កូន​ប៉ុន្តែ​រូបគេ​បាន​ស្លាប់​បាត់ទៅហើយ ដោយពេល​នោះ​រូប​ខ្លួន​មិនបាន​ឃើញ​អាវុធ​នៅក្បែរ​សព​កូនប្រុស​ខ្លួន​នោះទេ ហើយ​ក្រោយមក​បាន​ម្ចាស់​អាវុធ​ឈ្មោះ រតនា ហៅ​ខ្លា​៩ ជា​ក្រុម​អង្គរក្ស​នោះ​ជា​ម្ចាស់​អាវុធ​បាន​យក​អាវុធ​នោះមក​ទុក នៅ​កន្លែងកើតហេតុ​នោះ​វិញ​ហើយ​ចេញទៅ​បាត់ ។​

 

​ការសន្និដ្ឋាន​របស់​កា​រិ​យា​ល័យ បច្ចេក ទេស និង​វិទ្យាសាស្ត្រ ការសន្និដ្ឋាន របស់លោក​គ្រូពេទ្យ ជំនាញ ករណី​ខាងលើនេះ ជា​ករណី អត្តឃាត ( បាញ់សម្លាប់​ខ្លួន )​។​
​ចំពោះ ឈ្មោះ រតនា ហៅ ខ្លា​៩ ដែលជា​ម្ចាស់ អាវុធ ក្រោយពេល​កើតហេតុ បាន​គេចខ្លួនបាត់ ចំពោះ​វត្ថុតាង​( អាវុធ​G-Lock17 )​ត្រូវបាន​កម្លាំង បច្ចេក​ធ្វើការ​ចាប់យក ទៅ​រក្សាទុក ។​


​ដោយ​តាំង ហូ​

និស្សិត​ម្នាក់ ទាញ​កាំភ្លើងខ្លី​បាញ់សម្លាប់​ខ្លួន ដោយសារ​ជំងឺ​បាក់​ទឹកចិត្ត​
និស្សិត​ម្នាក់ ទាញ​កាំភ្លើងខ្លី​បាញ់សម្លាប់​ខ្លួន ដោយសារ​ជំងឺ​បាក់​ទឹកចិត្ត​
និស្សិត​ម្នាក់ ទាញ​កាំភ្លើងខ្លី​បាញ់សម្លាប់​ខ្លួន ដោយសារ​ជំងឺ​បាក់​ទឹកចិត្ត​
និស្សិត​ម្នាក់ ទាញ​កាំភ្លើងខ្លី​បាញ់សម្លាប់​ខ្លួន ដោយសារ​ជំងឺ​បាក់​ទឹកចិត្ត​

PLB Banner on article detail