មនុស្ស០៥នាក់បានរងរបួសធ្ងន់នៅក្នុងហេតុការណ៍រថយន្ត ០២គ្រឿងបុកគ្នានៅស្រុកថ្មគោល

ថ្ងៃព្រហស្បតិ៍ 20 មករា 2022, 12:44

ខេត្តបាត់ដំបង!យ៉ាងហោចណាស់មនុស្សប្រុសស្រីក្មេងចាស់ចំនួន០៥នាក់បានរងរបួសធ្ងន់នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តពីរគ្រឿងបុកគ្នាពេញទំហឹងនៅស្រុកថ្មគោល។

 

សមត្ថកិច្ចបានឲ្យដឹងថា÷ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង ១៦និង៣០នាទី ថ្ងៃទី ១៩ ខែមករា ឆ្នាំ  ២០២២ នៅលើកំណាត់ផ្លូវវាងក្រុង(ហាយវេ) ស្ថិតត្រង់ចំណុច ក្រុមទី ១៣ ភូមិជ្រៃថ្មី ឃុំ ជ្រៃ ស្រុក ថ្មគោល ខេត្តបាត់ដំបង។

 

ប្រភពពីកន្លែងកើតហេតុបានអោយដឹងថា÷ ករណីគ្រោះថ្នាក់នេះដែរដំបូងឡើយគេឃើញរថយន្តដឹកគ្រឿងចក្រធុនធ្ងន់មួយគ្រឿងម៉ាកISUZU ពណ៌ ស គ្មាន ស្លាក លេខ បើកបរដោយជនមិនស្គាល់អត្តសញ្ញាណធ្វើដំណើរចេញពីចំណុចផ្លូវលំ ចំណែករថយន្តធុនតូចមួយគ្រឿងទៀតម៉ាក CAMRY ឆ្លាម ពណ៌ ទឹកប្រាក់ សេរីឆ្នាំ១៩៧៩ ពាក់ ស្លាក លេខ ភ្នំពេញ  2F-9866 បើកបរដោយជនមិនស្គាល់ឈ្មោះបើកបរលើផ្លូវជាតិ ទិសដៅពីលិចទៅកើតលុះមកដល់ចំណុចផ្លូវបំបែកប្រសប់រថយន្តធុនធំបានបុកលើរថយន្តធុនតូចពេញទំហឹងបណ្តាលអោយប៉ើងធ្លាក់ចូលប្រឡាយទឹកតែម្តង។

 

ប្រភពដដែលបានអោយដឹងថា! បន្ទាប់ពីកើតហេតុគេសង្កេតឃើញភាគីខាងរថយន្តតូចផ្ទុកមនុស្សក្មេងចាស់ប្រុសស្រីចំនួន ០៥នាក់រងរបួសធ្ងន់ធ្ងរមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយត្រូវបានប្រជាពលរដ្ឋដូចគ្នាដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ ដោយឡែកអ្នកបើកបររថយន្តធុនធំ បានចុះពីរថយន្តរត់គេចខ្លួនបាត់ស្រមោល។

 

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅធ្វើគំនូសហេតុរួច និងបានស្ទូចយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តបាត់ដំបងដើម្បី ចាត់ចែង និងហៅភាគីពាក់ព័ន្ធឲ្យចូលខ្លួនដើម្បីដោះស្រាយតាមផ្លូវច្បាប់៕

មនុស្ស០៥នាក់បានរងរបួសធ្ងន់នៅក្នុងហេតុការណ៍រថយន្ត ០២គ្រឿងបុកគ្នានៅស្រុកថ្មគោល
មនុស្ស០៥នាក់បានរងរបួសធ្ងន់នៅក្នុងហេតុការណ៍រថយន្ត ០២គ្រឿងបុកគ្នានៅស្រុកថ្មគោល
មនុស្ស០៥នាក់បានរងរបួសធ្ងន់នៅក្នុងហេតុការណ៍រថយន្ត ០២គ្រឿងបុកគ្នានៅស្រុកថ្មគោល
មនុស្ស០៥នាក់បានរងរបួសធ្ងន់នៅក្នុងហេតុការណ៍រថយន្ត ០២គ្រឿងបុកគ្នានៅស្រុកថ្មគោល
មនុស្ស០៥នាក់បានរងរបួសធ្ងន់នៅក្នុងហេតុការណ៍រថយន្ត ០២គ្រឿងបុកគ្នានៅស្រុកថ្មគោល

PLB Banner on article detail