ឆេះ​យានដ្ឋាន តូប​លក់ទំនិញ និង​រថយន្ត​ជាច្រើន​គ្រឿង ផ្អើល​ក្រុងព្រះសីហនុ​

ថ្ងៃព្រហស្បតិ៍ 20 មករា 2022, 9:52

​មាន​ករណី​អគ្គីភ័យ​មួយកន្លែង​ឆេះ​យានដ្ឋាន និង​តូប​លក់ទំនិញ​ផ្សេងៗ សរុប​ចំនួន​៩ ក្នុងនោះ​ឆេះ​រថយន្ត​ជាច្រើន​គ្រឿង នៅ​ក្រុងព្រះសីហនុ​។​

 

​នាយកដ្ឋាន​នគរបាល​បង្ការ ពន្លត់​អគ្គិភ័យ​បានអោយដឹងថា​នៅ​យប់​ថ្ងៃទី​១៩​ខែមករា ឆ្នាំ​២០២២ ឈានចូល​ថ្ងៃទី​២០ មករា ២០២២​នៅវេលា​ម៉ោង ០១​និង​០០​នាទី នៅ​ចំណុច​កែង​រ៉ា​រថភ្លើង​ដែល​ស្ថិតនៅ​ក្រុម​១៣ ភូមិ​៣ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ។

 

មាន​ករណី​អគ្គីភ័យ​មួយកន្លែង​បានកើត​ឡើង​ដែល​បណ្តាល​ខូចខាត​សម្ភា​រះ​ដូចខាងក្រោម​៖
១- តូប​ទិញ​អេតចាយ ឈ្មោះ ឃួន វុទ្ធី ភេទ ប្រុស ឆេះ​អីវ៉ាន់​ទាំងស្រុង ។
២- តូប​បញ្ចូល​ហ្គាស ឈ្មោះ ហ៊ួ​ន ហុង ភេទ ប្រុស ឆេះ​សំភារៈ​ខូចខាត​ទាំងស្រុង ។
៣- តូប​អេតចាយ ឈ្មោះ សេង គង់ ភេទ ប្រុស ឆេះ សំភារៈ ឆេះ​ខូចខាត​ទាំងស្រុង ។
៤- យានដ្ឋាន ឈ្មោះ ទុយ រ៉ា ភេទ ប្រុស ឆេះ​រថយន្ត ចំនួន ០៨ គ្រឿង ម៉ូតូ ២ គ្រឿង ។
៥- តូប​ឈ្មោះ យី សុធា ភេទ ប្រុស លក់ អីវ៉ាន់ គ្រឿងទេស (​ចាប់ហួយ​) ឆេះ​ខូចខាត​ទាំងស្រុង ។
៦- តូប​លក់​អីវ៉ាន់​គ្រឿងទេស ចាប់​ហ៊ួ​យ ឈ្មោះ យី ឆ​វ័ន ភេទ ប្រុស ឆេះ​អីវ៉ាន់​ទាំងស្រុង ។
៧- តូប​លក់​បាយ ឈ្មោះ ឆៅ ពណ្ណរាយ ភេទ ប្រុស ឆេះ​អីវ៉ាន់ ខូចខាត​ទាំងស្រុង និង​ម៉ូតូ​សណ្តោង​រឺ​ម៉ក​ចំនួន ០១ គ្រឿង ។
៨- តូប​លក់​បាយ ឈ្មោះ លាង ដា​នី ភេទ ស្រី ឆេះ​អីវ៉ាន់​លក់ដូរ​ខូចខាត​ទាំងស្រុង ។
៩- តូប​ឈ្មោះ ម៉េង ផល ភេទ ប្រុស លក់​គ្រឿង​ភេសជ្ជៈ និង​បាយ ឆេះ​អីវ៉ាន់​ទាំងស្រុង​តូប​ចុង​គេ ។

 

​ក្នុងករណី​អគ្គិភ័យ​ប​ខាងលើនេះ​បាន​ប្រើប្រាស់​រថយន្ត​អន្តរាគមន៍​ពន្លត់​អគ្គិភ័យ​សរុប ១៤​គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន ៣៨ រថយន្ត ។

 

ក្នុងករណី​ខាងលើនេះ​មិន​បណ្តាលអោយ​រងរបួស​ដល់​មនុស្ស​ឡើយ សមត្ថកិច្ច​មិនទាន់​បញ្ជាក់​ពី​មូលហេតុ​នៃ​ការឆេះ​នេះ​នៅឡើយ​ទេ ៕

 

រូបភាព​៖​នាយកដ្ឋាន​នគរបាល​បង្ការ ពន្លត់​អគ្គិភ័យ​

ឆេះ​យានដ្ឋាន តូប​លក់ទំនិញ និង​រថយន្ត​ជាច្រើន​គ្រឿង ផ្អើល​ក្រុងព្រះសីហនុ​
ឆេះ​យានដ្ឋាន តូប​លក់ទំនិញ និង​រថយន្ត​ជាច្រើន​គ្រឿង ផ្អើល​ក្រុងព្រះសីហនុ​
ឆេះ​យានដ្ឋាន តូប​លក់ទំនិញ និង​រថយន្ត​ជាច្រើន​គ្រឿង ផ្អើល​ក្រុងព្រះសីហនុ​
ឆេះ​យានដ្ឋាន តូប​លក់ទំនិញ និង​រថយន្ត​ជាច្រើន​គ្រឿង ផ្អើល​ក្រុងព្រះសីហនុ​
ឆេះ​យានដ្ឋាន តូប​លក់ទំនិញ និង​រថយន្ត​ជាច្រើន​គ្រឿង ផ្អើល​ក្រុងព្រះសីហនុ​
ឆេះ​យានដ្ឋាន តូប​លក់ទំនិញ និង​រថយន្ត​ជាច្រើន​គ្រឿង ផ្អើល​ក្រុងព្រះសីហនុ​

PLB Banner on article detail

អត្ថបទពេញនិយម