បើក​វគ្គ​បណ្តុះបណ្តាល “​កម្រិត​បឋម​វិជ្ជាជីវៈ​នគរបាល​» សម្រាប់​សិស្ស​នាយ​នគរបាល ក្របខ័ណ្ឌ​ថ្មី ឆ្នាំ​២០២០ នៅ​សាលា​នគរបាល​ជាតិភូមិ​ភាគ​៤

ថ្ងៃព្រហស្បតិ៍ 20 មករា 2022, 9:7

​សៀមរាប​៖ នៅ​រសៀល​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០២២​នេះ នៅ​សាលា​នគរបាល​ជាតិភូមិ​ភាគ​៤ ស្ថិតនៅ​ភូមិ​ក្រពើ ឃុំ​ប​ល្ល័​ង្គ ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សាស្ត្រាចារ្យ ឯក មនោ​សែន អនុប្រធាន​បណ្ឌិត្យសភា​នគរបាល​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​«​កម្រិត​បឋម​វិជ្ជាជីវៈ​នគរបាល​» ជូន​ដល់​សិស្ស​នគរបាល នគរបាល​ក្របខ័ណ្ឌ​ថ្មី ចំនួន​២០០​នាក់ ជានា​រី​៣៤​នាក់ មកពី​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ សិក្សា​រយៈពេល​៤​ខែ​។​

 

​បន្ទាប់ពី​បាន​ស្តាប់​របាយការណ៍​របស់​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សាយ រិទ្ធី​សក្តិ នាយក​សាលា​នគរបាល​ជាតិ​ភូមិភាគ​៤​រួចមក ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ឯក មនោ​សែន មាន​ប្រសា​ន៍​ថា នេះ​គឺជា​វគ្គ​បណ្តុះបណ្តាល​ប្រវត្តិសាស្ត្រ​ដ៏​សំខាន់​មួយ និង​ចាំបាច់​បំផុត​នៅក្នុង​ឆាកជីវិត​របស់​ប្អូនៗ ដោយបាន​ផ្លាស់ប្តូរ​ជីវភាព​ការងារ​របស់​ប្អូនៗ​ពី​ជន​ស៊ីវិល មកជា​កងកម្លាំង​នគរបាលជាតិ​។ សិស្ស​ដែល​អាច​ទទួលបាន​វិញ្ញាបនបត្រ​សិក្សា​បាន​នោះ លុះត្រាតែ​សិក្សា​ទទួលបាន​ជោគជ័យ​និង​អនុវត្តតាម​នីតិវិធី​ជា​ធរមាន​។ ក្រោម​ការយកចិត្តទុកដាក់​ពី​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ ជាពិសេស​ក្រោម​កិច្ចដឹកនាំ​បញ្ជា​ផ្ទាល់​ពីស​ម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បណ្ឌិត្យសភា​នគរបាល​ក​ម្ពុ​ជា បានដាក់​ចេញ​នូវ​ផែនការ​យុទ្ធសាស្ត្រ រយៈពេល​៥​ឆ្នាំ និង​កម្មវិធី​កំណែទម្រង់​លើ​ការងារ​សំខាន់ៗ​រួមមាន​៖ ការងារ​ដឹកនាំ​គ្រប់គ្រង ការអភិវឌ្ឍ​កម្មវិធី​អប់រំ ការអភិវឌ្ឍ​សមត្ថភាព​គ្រូបង្រៀន ការពង្រឹង​វិន័យ និស្សិត​-​សិក្ខាកាម សិស្ស​នាយ​នគរបាល និង​សិស្ស​នាយ​នគរបាល​រង ការអភិវឌ្ឍ​ធនធានមនុស្ស ការបង្កើតឱ្យមាន​យន្ត​ការធានា​គុណភាព​អប់រំ​ផ្ទៃក្នុង ការបង្កើត​ឱ្យ មាន​វប្បធម៌​គុណភាព ការអភិវឌ្ឍន៍​ហេ​ដ្ឋា​រចនា​សម្ពន្ធ​និង​សម្ភារៈ​សិក្សា ការពង្រឹង​សមត្ថភាព​ស្រាវជ្រាវ​វិទ្យាសាស្ត្រ នគរបាល និង​ការពង្រឹង​ពង្រីក​កិច្ចសហការ​ប្រតិបត្តិកា​រ​ជាតិ​និង​អន្តរជាតិ សំដៅ​លើកកម្ពស់​គុណភាព​អប់រំ​បណ្ដុះបណ្ដាល ព្រមទាំង​ឆ្លើយតប​ទៅនឹង​តម្រូវការ​អង្គភាព​ប្រើប្រាស់​កងកម្លាំង​នគរបាលជាតិ ស្របតាម​ទិសដៅ​របស់​ក្រសួងមហាផ្ទៃ និង​គោលនយោបាយ​កំណែទម្រង់​កងកម្លាំងប្រដាប់អាវុធ​របស់​រាជរដ្ឋាភិបាល ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី ដ៏​ឆ្នើម​នៃ​យើងទាំងអស់គ្នា​។

 

​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ បានផ្តល់​អនុសាសន៍​ដ​ល់​សិស្ស​នគរបាល​គ្រប់រូប គឺ​ត្រូវ​ចូលរួម​អនុវត្តតាម​វិធានការ​សុវត្ថិភាព ៣​កុំ​និង​៣​ការពារ ក្នុងការ​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ ត្រូវ​យកចិត្តទុកដាក់​សិក្សា​រៀនសូត្រ​ហ្វឹកហាត់​ដោយ​ធ្វើ​ស្វ័យ​សិក្សា​ទាំង​ទ្រឹស្ដី នឹង​ការអនុវត្ត​ជាក់ស្តែង ត្រូវមាន​វត្តមាន​គ្រប់ពេល​សិក្សា និង​ពេល​ប្រជុំជួរ គោរព​វិន័យ​ឱ្យបាន​ខ្ជាប់ខ្ជួន នឹង​ហាម​ដាច់ខាត​ចំពោះ​ការប្រព្រឹត្ត​នូវ​សកម្មភាព​ខុសច្បាប់​នានា ត្រូវគោរព​ឱ្យបាន​នូវ​បទបញ្ជាផ្ទៃក្នុង បទ​ប្បញ្ញត្តិ សេចក្តីសម្រេច​នានា របស់​បណ្ឌិត្យសភា ប្រកាន់ខ្ជាប់​នូវ​ទស្សនៈ «​រៀន​ឱ្យ​ចេះ មិនមែន​រៀន​ឱ្យ​ចប់ » «​គុណភាព​មិនអាច​សម្រប​សម្រួល​បានឡើយ​» អ្នក​ដែល​មិនបាន​ទទួលជោគជ័យ​ក្នុងការ​សិក្សា នឹងមិន​ត្រូវ​បានផ្តល់​វិញ្ញាបនបត្រ​ជូន​ទេ នៅពេល​ត្រឡប់​ទៅ​បម្រើ​ការងារ​វិញ ត្រូវ​ចេះ​បង្ហាញ​ពី​ឥរិយាបថ​ការងារ​ថ្មី ជា​មន្ត្រីនគរបាល​ដែលមាន​លក្ខណសម្បត្តិ​គ្រប់គ្រាន់ មាន​សីលធម៌​ល្អ មានការ​ទទួលខុសត្រូវ​លើ​ការងារ មាន​ភាពស្មោះត្រង់ ដើម្បីឱ្យ​ថ្នាក់ដឹកនាំ ផ្តល់​ជំនឿ​ទុកចិត្ត​មកលើ​ខ្លួន​៕ ដោយ តាំង ហូ

បើក​វគ្គ​បណ្តុះបណ្តាល “​កម្រិត​បឋម​វិជ្ជាជីវៈ​នគរបាល​» សម្រាប់​សិស្ស​នាយ​នគរបាល ក្របខ័ណ្ឌ​ថ្មី ឆ្នាំ​២០២០ នៅ​សាលា​នគរបាល​ជាតិភូមិ​ភាគ​៤
បើក​វគ្គ​បណ្តុះបណ្តាល “​កម្រិត​បឋម​វិជ្ជាជីវៈ​នគរបាល​» សម្រាប់​សិស្ស​នាយ​នគរបាល ក្របខ័ណ្ឌ​ថ្មី ឆ្នាំ​២០២០ នៅ​សាលា​នគរបាល​ជាតិភូមិ​ភាគ​៤
បើក​វគ្គ​បណ្តុះបណ្តាល “​កម្រិត​បឋម​វិជ្ជាជីវៈ​នគរបាល​» សម្រាប់​សិស្ស​នាយ​នគរបាល ក្របខ័ណ្ឌ​ថ្មី ឆ្នាំ​២០២០ នៅ​សាលា​នគរបាល​ជាតិភូមិ​ភាគ​៤
បើក​វគ្គ​បណ្តុះបណ្តាល “​កម្រិត​បឋម​វិជ្ជាជីវៈ​នគរបាល​» សម្រាប់​សិស្ស​នាយ​នគរបាល ក្របខ័ណ្ឌ​ថ្មី ឆ្នាំ​២០២០ នៅ​សាលា​នគរបាល​ជាតិភូមិ​ភាគ​៤
បើក​វគ្គ​បណ្តុះបណ្តាល “​កម្រិត​បឋម​វិជ្ជាជីវៈ​នគរបាល​» សម្រាប់​សិស្ស​នាយ​នគរបាល ក្របខ័ណ្ឌ​ថ្មី ឆ្នាំ​២០២០ នៅ​សាលា​នគរបាល​ជាតិភូមិ​ភាគ​៤
បើក​វគ្គ​បណ្តុះបណ្តាល “​កម្រិត​បឋម​វិជ្ជាជីវៈ​នគរបាល​» សម្រាប់​សិស្ស​នាយ​នគរបាល ក្របខ័ណ្ឌ​ថ្មី ឆ្នាំ​២០២០ នៅ​សាលា​នគរបាល​ជាតិភូមិ​ភាគ​៤
បើក​វគ្គ​បណ្តុះបណ្តាល “​កម្រិត​បឋម​វិជ្ជាជីវៈ​នគរបាល​» សម្រាប់​សិស្ស​នាយ​នគរបាល ក្របខ័ណ្ឌ​ថ្មី ឆ្នាំ​២០២០ នៅ​សាលា​នគរបាល​ជាតិភូមិ​ភាគ​៤

PLB Banner on article detail

អត្ថបទពេញនិយម