ពលករ​ខ្មែរ​ជាង ២០០​នាក់​បន្ថែមទៀត ត្រូវ​ទាហាន​ថៃ​ចាប់បញ្ជូន​ប្រគល់អោយ​អាជ្ញាធរ​កម្ពុជា​

ថ្ងៃពុធ 19 មករា 2022, 15:35

​ខេត្តបាត់ដំបង​៖ ពលករ​ខ្មែរ​ប្រុស​ស្រី​ចំនួន​ជាង ២០០​នាក់​បន្ថែម​ទៀតហើយ​ត្រូវបាន​ទាហាន​ថៃ​ចាប់បញ្ជូន​ប្រគល់​មកអោយ​អាជ្ញាធរ​កម្ពុជា​វិញ​តាម​ច្រក​អូរ​អន្លក់ ស្ថិតក្នុង​ស្រុក​កំរៀង នៃ​ខេត្តបាត់ដំបង ស្រប​ពេលដែល​កម្លាំង​អនុវត្តតាម​គោលការណ៍​ស្ដីពី​ការការពារ​សន្តិសុខ​តាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ ដើម្បី​ត្រួតពិនិត្យ​ពលរដ្ឋ​ឆ្លងដែន និង​ស្រាវជ្រាវ​រកមុខ​សញ្ញា​មេខ្យល់​នាំ​ពលករ​ចេញ​ដោយ​មិន​ស្របច្បាប់ ក្នុងភូមិ​សាស្ត្រ​របស់ខ្លួន ។​

 

​ជាក់ស្តែង​នៅ​ថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២២​នេះ​នគរបាល​វរ​:៨១៩ សហការ​ជាមួយ​កម្លាំង​កងយោធពល​ខេមរភូមិន្ទ រួមទាំង​គ្រូពេទ្យ បាន​ចុះ​ទទួល​ពលករ​ខ្មែរ​ឲ្យ​វិល​ត្រឡប់មក​ស្រុក​វិញ​ពី​ភាគី​ថៃ សរុប​ចំនួន ២៣៩​នាក់ បញ្ជូន​តាម​ច្រក​តំបន់​អូរ​អន្លក់ ក្នុងភូមិ​អូរ​អន្លក់ ឃុំ​តា​សែន ស្រុក​កំរៀង ខេត្តបាត់ដំបង​។​

 

​ក្រោយ​ការប្រគល់​ទទួល មន្ត្រី ក៏ដូចជា​នគរបាល​ជំនាញ​បាន​អប់រំ​ណែនាំ​ពី​វិធានការ​ការពារ​ការ​រាល​ឆ្លង​នៃ​ជំងឺ​កូ​វី​-១៩ រួច​ក្រុមគ្រូពេទ្យ​ពិនិត្យ​យក​តេស្ត​ជា​លទ្ធផល​រកឃើញ​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ លើ​ស្ត្រី​ម្នាក់ និង​បាន​បញ្ជូន​ទៅកាន់​មណ្ឌល​ព្យាបាល ស្រុក​សំពៅ​លូន​។​

 

​ដោយឡែក​ចំពោះ​ពលករ​ដែលមាន​កាត​ចាក់​វ៉ាក់សាំង​រួច​ចំនួន ១៩៥​នាក់ បុរស​ចំនួន ៧៣​នាក់ ស្ត្រី​ចំនួន ៧០​នាក់ និង​ក្មេង​ចំនួន ៥២​នាក់ ត្រូវបាន​ក្រុមគ្រូពេទ្យ​អនុញ្ញាតអោយ​វិលត្រឡប់​ទៅកាន់​លំនៅឋាន​រៀងៗ​ខ្លួន​វិញ និង​អ្នក​នៅ​សេសសល់​មិនទាន់​បានទទួល​ការចាក់​វ៉ាក់សាំង ត្រូវបាន​ចាត់​បញ្ជូន​ទៅធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​មណ្ឌល​គីឡូ​៩ ក្នុងស្រុក​សំពៅ​លូន​។​

ពលករ​ខ្មែរ​ជាង ២០០​នាក់​បន្ថែមទៀត ត្រូវ​ទាហាន​ថៃ​ចាប់បញ្ជូន​ប្រគល់អោយ​អាជ្ញាធរ​កម្ពុជា​
ពលករ​ខ្មែរ​ជាង ២០០​នាក់​បន្ថែមទៀត ត្រូវ​ទាហាន​ថៃ​ចាប់បញ្ជូន​ប្រគល់អោយ​អាជ្ញាធរ​កម្ពុជា​
ពលករ​ខ្មែរ​ជាង ២០០​នាក់​បន្ថែមទៀត ត្រូវ​ទាហាន​ថៃ​ចាប់បញ្ជូន​ប្រគល់អោយ​អាជ្ញាធរ​កម្ពុជា​
ពលករ​ខ្មែរ​ជាង ២០០​នាក់​បន្ថែមទៀត ត្រូវ​ទាហាន​ថៃ​ចាប់បញ្ជូន​ប្រគល់អោយ​អាជ្ញាធរ​កម្ពុជា​
ពលករ​ខ្មែរ​ជាង ២០០​នាក់​បន្ថែមទៀត ត្រូវ​ទាហាន​ថៃ​ចាប់បញ្ជូន​ប្រគល់អោយ​អាជ្ញាធរ​កម្ពុជា​
ពលករ​ខ្មែរ​ជាង ២០០​នាក់​បន្ថែមទៀត ត្រូវ​ទាហាន​ថៃ​ចាប់បញ្ជូន​ប្រគល់អោយ​អាជ្ញាធរ​កម្ពុជា​
ពលករ​ខ្មែរ​ជាង ២០០​នាក់​បន្ថែមទៀត ត្រូវ​ទាហាន​ថៃ​ចាប់បញ្ជូន​ប្រគល់អោយ​អាជ្ញាធរ​កម្ពុជា​
ពលករ​ខ្មែរ​ជាង ២០០​នាក់​បន្ថែមទៀត ត្រូវ​ទាហាន​ថៃ​ចាប់បញ្ជូន​ប្រគល់អោយ​អាជ្ញាធរ​កម្ពុជា​
ពលករ​ខ្មែរ​ជាង ២០០​នាក់​បន្ថែមទៀត ត្រូវ​ទាហាន​ថៃ​ចាប់បញ្ជូន​ប្រគល់អោយ​អាជ្ញាធរ​កម្ពុជា​

PLB Banner on article detail

អត្ថបទពេញនិយម