​មនុស្ស​ជាង ១០០០​នាក់​ ចូលរួម​រត់​ម៉ា​រ៉ា​តុង​មនុស្សធម៌ ​កៀរគរ​ថវិកា​ជួយ​កុមារកំព្រា​

ថ្ងៃពុធ 19 មករា 2022, 15:25

​ខេត្តបាត់ដំបង ៖ មនុស្ស​ប្រមាណ​ជាង ១០០០​នាក់​បាន​ចូលរួម​ក្នុង ព្រឹត្តិការណ៍​រត់​ម៉ា​រ៉ា​តុង​មនុស្សធម៌ ឆ្នាំ​២០២២ ដើម្បី​កៀរគរ​ថវិកា​ជួយ​ដល់​កុមារកំព្រា​ក្នុង​ខេត្តបាត់ដំបង ដែល​ពិធី​នេះ​ប្រារព្ធ​ធ្វើឡើង​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម ស សុខា អនុប្រធាន​សហភាព​ស​ហ​ព័ន្ធ​យុវជន​កម្ពុជា​ទទួលបន្ទុក​បី​ខេត្ត​គឺ​ខេត្តបាត់ដំបង បន្ទាយមានជ័យ និង​ព្រៃវែង តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​.)​។​

​ព្រឹត្តិការណ៍ “​បាត់ដំបង​ម៉ា​រ៉ា​តុង​មនុស្សធម៌​” ឆ្នាំ​២០២២​នេះ ប្រារព្ធ​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃទី ១៩ ខែមករា ឆ្នាំ​២០២២ នៅ​បរិវេណ​ខាងមុខ​សាលាខេត្ត​បាត់ដំបង និង​ជា​ព្រឹត្តិការណ៍​លើក​ទី​៤ ដែល​រៀបចំ​ដោយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តបាត់ដំបង សហការ​ជាមួយ​រដ្ឋបាលខេត្ត គោលបំណង​ដើម្បី​កៀរគរ​ថវិកា​ជួយ​ដល់​កុមារកំព្រា​ក្នុង​ខេត្ត​។​

​ឯកឧត្តម ធូ ភា អភិបាល នៃ​គណៈ​អភិបាលរង​ខេត្ត តំណាង​ឯកឧត្តម សុខ លូ អភិបាល នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង បាន​មានប្រសាសន៍ថា នេះ​គឺជា​ព្រឹត្តិការណ៍​ដ៏​មានគុណ​តម្លៃ​មនុស្សធម៌​ប្រសើរ​ថ្លៃថ្លា​បំផុត​ដែល​រៀបចំឡើង​ដោយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តបាត់ដំបង ហើយ​ក្នុងនាម​ឯកឧត្តម សុខ លូ អភិបាល​នៃ​គណៈ​អភិបាលខេត្ត ឯកឧត្តម​សូម​វាយតម្លៃ​ខ្ពស់​និង​កោតសរសើរ​ចំពោះ​សកម្មភាព​សប្បុរសធម៌​របស់​យុវជន ស​.​ស​.​យ​.​ក ខេត្តបាត់ដំបង​នាពេលនេះ​ក៏ដូចជា​ពេលកន្លងមក​ដែល​តែងតែ​ចូលរួម​គ្រប់​សកម្មភាព​ប្រយោជន៍​សង្គម​ជានិច្ច ដែល​សកម្មភាព​ដ៏​ប្រពៃ​ថ្លៃថ្លា​ទាំងនេះ​បាន​ដើរតួនាទី​យ៉ាងសំខាន់​ដែល​ក្លាយ​ជំ​គំរូ​ទៅដល់​យុវជន​ផ្សេងៗ​ទៀត​ក្នុងការ​ចូលរួម​កសាង​និង​អភិវឌ្ឍន៍​ប្រទេសជាតិ​។​

​ឯកឧត្តម​បាន​មានប្រសាសន៍​ទៀតថា ដោយ​ឋិត​ក្រោម​ការដឹកនាំ​ប្រកបដោយ​កិត្តិ​បណ្ឌិត​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រោម​ការផ្តល់​អនុសាសន៍​ណែនាំ​ជាប្រចាំ ព្រមទាំង​ឧបត្ថម្ភ​កំ​ទ្រ​គ្រប់សព្វ​បែបយ៉ាង​ពី​សំណាក់​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ខេត្តបាត់ដំបង ធ្វើអោយ​ខេត្តបាត់ដំបង​មានការ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​លើ​គ្រប់​វិស័យ​ដែលជា​មូលដ្ឋាន​ផ្តល់នូវ​សេចក្តី​សុខកាយ សប្បាយចិត្ត ដល់​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត​ក្នុង​ទស្សនវិស័យ​អភិវឌ្ឍ​ខេត្តបាត់ដំបង​អោយក្លាយ​ជា​ខេត្ត​ទេសចរណ៍ធម្មជាតិ វប្បធម៌ និង​ប្រពៃណី ស្របតាម​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ​យ៉ាងពិត​ប្រាកដ​។​

​ឯកឧត្តម ស សុខា អនុប្រធាន​សហភាព​ស​ហ​ព័ន្ធ​យុវជន​កម្ពុជា​តំណាងអោយ​ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ឯកឧត្តម​បាន​សម្តែង​ការកោតសរសើរ​ទៅដល់​ឯកឧត្តម ស រដ្ឋា ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តបាត់ដំបង និង​គណៈ​គ្រប់គ្រង​ទទួល​ផ្នែក​ផែន​កីឡា ដែល​បាន​ផ្តួចផ្តើម​គំនិត​ក្នុង​ការរៀបចំ​កម្មវិធី​រត់​ម៉ា​រ៉ា​តុង​និង​ដើម្បី​ស្វែងរក​ថវិកា​ជួយ​ដល់​កុមារកំព្រា​ក្នុង​ខេត្តបាត់ដំបង ហើយក៏​សូម​ថ្លែង​អំណរ​អរគុណ​ចំពោះ សប្បុរសជន ក៏ដូចជា​ឯកឧត្តម លោកជំទាវ ជា​អភិបាល អភិបាលរង​ខេត្ត លោក លោកស្រី ថ្នាក់ដឹកនាំ​មន្ទីរ​ពាក់ព័ន្ធ​ទាំងអស់​ដែល​បាន​ចូលរួម​យ៉ាងសកម្ម ។​

​ជាមួយគ្នានេះ​ឯកឧត្តម​សង្ឃឹម​និង​ជឿជាក់ថា តាមរយៈ​ភាព​ទន់​នា​ថ្ងៃនេះ ឯកឧត្តម​ប្រធាន ស​.​ស​.​យ​.​ក​.​ខេត្ត ក៏ដូចជា​ក្រុមគ្រួសារ​របស់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​និង​បន្ត​ក្នុង​ការរៀបចំ​កម្មវិធី​កីឡា​ដើម្បី​ផ្តល់ឱកាស​អោយ​ក្រុមការងារ​ថ្នាក់​ខេត្ត យុវជន​របស់​យើង​ទាំង​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​រដ្ឋ​និង​ឯកជន​ទាំងអស់​បាន​ចូលរួម​ប្រកួតប្រជែង​លេង​លក្ខណៈ​សប្បាយ​ក្នុងនាម​គ្រួសារ​បាត់ដំបង​។​

​គួរ​បញ្ជាក់ថា បន្ទាប់ពី​បាន​រត់ប្រណាំង​យ៉ាង​ស្វិតស្វាញ​របស់​កីឡាករ កីឡាការិនី ដែលមាន​ចំងាយ​ដី​០៥​គីឡូម៉ែត្រ​រួចមក ជា​លទ្ធផល ចំណាត់ថ្នាក់​លេខ​០១​ផ្នែក​បុរស​បាន​ទៅ​ឈ្មោះ MIRoSHi  AVE  វ័យ​៥១​ឆ្នាំ ជា​ជនបរទេស លេខ​០២​បាន​ទៅលើ​ឈ្មោះ Dauey Cal ko វ័យ ៣៣​ឆ្នាំ ជា​ជនបរទេស  និង​លេខ​០៣ បាន​ទៅលើ​ឈ្មោះ សុ​យ មាស យុវជន ស​.​ស​.​យ​.​ក​.​ស្រុក​ភ្នំព្រឹក​វ័យ​២១​ឆ្នាំ ។​និង​ផ្នែក​នារី ចំណាត់ថ្នាក់​លេខ​០១ បាន​ទៅ​ស្ត្រី​ជនជាតិ​បរទេស​ឈ្មោះ​AGNES វ័យ​៥៥​ឆ្នាំ លេខ​០២​បាន​ទៅលើ​ឈ្មោះ ញ៉ូ ចំ​រ៉ុ​ម វ័យ​៣០​ឆ្នាំ​(​ករុណា បាត់ដំបង​) លេខ​០៣ ឈ្មោះ រ៉ា ធីតា វ័យ​១៦​ឆ្នាំ សិស្ស​វិទ្យាល័យ​ព្រះមុនីវង្ស​។​

PLB Banner on article detail