ក្នុងនាម​កម្ពុជា​ជា​ប្រធាន​អាស៊ាន សម្ដេច​តេ​ជោ​គាំទ្រ​ឲ្យ​បើក​ទេសចរណ៍​អាស៊ាន​ឡើងវិញ ចេញពី​ក្រុងព្រះសីហនុ​

ថ្ងៃពុធ 19 មករា 2022, 9:23

​នៅ​ល្ងាច​ថ្ងៃ​អង្គារ ១​រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស​. ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០២២ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ  ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​បើក​វេទិកា​ទេសចរណ៍​អាស៊ាន​លើក​ទី​៤០ (ATF 2022) ដែល​រៀប​ធ្វើឡើង​នៅ​ក្រុងព្រះសីហនុ​។ ដែល​កម្មវិធី​នេះ​មានការ​ចូលរួម​ពី​បណ្ដា​ថ្នាក់ដឹកនាំ រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន និង​ស្ថាប័ន​អង្គការ​ពាក់ព័ន្ធ​នឹង​វិស័យ​ទេសចរណ៍​ជាច្រើន​ទៀតផង​ដែរ​។

 

​តាម​របាយការណ៍​រប​ស់ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​កម្ពុជា បានដឹងថា វេទិកា​ទេសចរណ៍​អាស៊ាន​លើក​ទី​៤០ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នេះ ត្រូវ​រៀបចំ​ចាប់ពី​ថ្ងៃទី​១៦-២២ ខែមករា ឆ្នាំ​២០២២​។ វេទិកា​ទេសចរណ៍​អាស៊ាន​ឆ្នាំ​២០២២ គឺជា​ការបង្ហាញឱ្យឃើញ​នូវ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​កម្ពុជា ក៏ដូចជា​ប្រទេស​សមាជិក​អាស៊ាន​ដទៃទៀត ក្នុងការ​ធ្វើឱ្យ​វិស័យ​ទេសចរណ៍​មាន​ដង្ហើម​ឡើងវិញ ក្រោយ​រង​ការវាយប្រហារ​យ៉ាងខ្លាំង​ពី​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ រយៈពេល​ប្រមាណ​២​ឆ្នាំ​កន្លងទៅនេះ​។ វេទិកា​ទេសចរណ៍​អាស៊ាន​នេះ នឹង​ក្លាយជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​ក្នុងការ​ប្រកាស​បើក​គោលដៅ​ទេសចរណ៍​ក្នុង​តំបន់​អាស៊ាន​ឡើងវិញ​ជា​ផ្លូវការ​។ ព្រឹត្តិការណ៍​អន្តរជាតិ​នេះ​នឹង​ជួយ​ផ្សព្វផ្សាយ​ពី​ប្រទេស​កម្ពុជា​ជា​គោលដៅ​ទេសចរណ៍​សុវត្ថិភាព​មួយ​ក្នុង​តំបន់​អាស៊ាន​។

 

​សម្តេច​តេ​ជោ ហ៊ុន សែន ពិតជា​រីករាយ និង​បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ជាទីបំផុត​ចំពោះ​វត្តមាន​ថ្នាក់ដឹកនាំ រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន​ទាំងអស់​ដែល​បាន​អញ្ជើញ​មកកាន់​ប្រទេស​កម្ពុជា​នាពេលនេះ​។ សម្តេច​តេ​ជោ​បាន​មានប្រសាសន៍ថា ដំណើរ​ការបើក​ប្រទេស​ឡើងវិញ រាជរដ្ឋាភិបាល​កម្ពុជា បាន​ដាក់ចេញ​យុទ្ធសាស្ត្រ​ស្តីពី​ការរស់នៅ​តាមបែប​គន្លង​ថ្មី រួមទាំង​កម្មវិធី​ស្តារ​កំណើន​សេដ្ឋកិច្ចកម្ពុជា ជាមួយនឹង​ការរស់នៅ​តាមបែប​គន្លង​ថ្មី​។ សម្តេច​តេ​ជោ​បានប្រកាស​គាំទ្រ​ក្នុង​ការបើក​ទេសចរណ៍​ផ្ទៃក្នុង​អាស៊ាន​ឡើងវិញ ពេលនេះ និង​ប្រកាស​គាំទ្រ​នូវ​ទេសចរណ៍​វ៉ាក់សាំង នៅក្នុង​តំបន់​អាស៊ាន​។

 

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​សម្តែង​ការកោតសរសើរ​ដល់​ប្រទេស​ថៃ ដែល​បាន​អនុវត្ត​ជាមួយ​ប្រទេស​កម្ពុជា ក្នុងការ​អនុញ្ញាតឱ្យ​ប្រជាជន​ដែល​ចាក់​វ៉ាក់សាំង​ឆ្លង​ទៅវិញទៅមក ដោយ​មិនបាច់​ធ្វើ​ច​ត្តា​ឡី​ស័ក​។ សម្តេច​តេ​ជោ​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ប្រតិភូ​អន្តរជាតិ​ទាំងអស់​ក្នុងការ​ធ្វើដំណើរ​មក​ចូលរួម​វេទិការ​ទេសចរណ៍​អាស៊ាន​ឆ្នាំ​២០២២ នៅពេលនេះ​តាមផ្លូវ​គោក និង​ផ្លូវអាកាស​ទោះបីជា​ប្រើពេល​វេលា​វែង និង​បំពេញបែបបទ​ធ្វើដំណើរ​បន្ថែម​ក្នុង​បរិបទ​កូ​វីដ​-១៩ យ៉ាងណាក៏ដោយ​។

 

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍​ទៀតថា កម្ពុជា​ពិតជា​មាន​សេចក្តី​រីករាយ​ដោយ​សង្កេតឃើញ​ការបើក​ប្រទេស​ឡើងវិញ​ជា​បណ្ដើរៗ នៅតាម​បណ្ដា​ប្រទេស​ក្នុង​តំបន់ និង​ពិភពលោក ជាពិសេស​ការរួមសាមគ្គីគ្នា និង​សហការ​យ៉ាងសកម្ម​រវាង​ប្រជាជន​អាស៊ាន ប្រទេស​ដៃគូ និង​ស្ថាប័ន​អន្តរជាតិ​ក្នុងការ​ឆ្លើយតប​ទៅនឹង​ការ​ប្រឈម​រួម​របស់​តំបន់ និង​សាកលលោក​។

 

​ក្នុងឱកាស​នេះ​ផងដែរ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​ចែករំលែក និង​ផ្ដល់នូវ​អនុសាសន៍​មួយចំនួន​ដូចខាងក្រោម​:

 

១- ការបើក​ដំណើរការ​សកម្មភាព​ស​ង្គ​ម​សេដ្ឋកិច្ច​ពេញលេញ​ឡើងវិញ ត្រូវបាន​វាយតម្លៃថា ស្ថិតក្នុង​ស្ថានភាព​បន្ទាន់ និង​ត្រូវ​ស្របតាម​កន្លង​ប្រក្រតីភាព​ថ្មី​សម្រាប់​ប្រទេស​ទាំងអស់​ក្នុង​អាស៊ាន ដែល​ហៅថា​ស្ថានភាព​ទីផ្សារ​ទេសចរណ៍ និង​មាន​ភាព​តូចចង្អៀត​ជាមួយនឹង​ការប្រកួតប្រជែង​កាន់តែ​ខ្ពស់ ទាំង​លើ​ទិដ្ឋភាព​នៃ​គុណភាព​ផលិតផល និង​សេវាកម្ម​តម្លៃ​សមរម្យ ទំនុកចិត្ត​លើ​សុវត្ថិភាព នៃ​គោលដៅ​ទេសចរណ៍​វិធានការ​ក្នុងការ​ទប់ស្កាត់ គ្រប់គ្រង​ស្ថានភាព​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ និង​ការសម្រួល​ដល់​ការធ្វើដំណើរ​។ ចំណុច​នេះ​គឺជា​កត្តា​គន្លឹះ​សម្រាប់​ការសម្រេចចិត្ត​របស់​ភ្ញៀវទេសចរ​ក្នុងការ​ជ្រើសរើស​គោលដៅ​ទេសចរណ៍​ក្នុង​បរិបទ​ថ្មី​។ ក្នុងន័យនេះ ផែនការ​ស្ដារ​វិស័យ​ទេសចរណ៍​អាស៊ាន​ក្រោយ​វិបត្តិ​កូ​វីដ​-១៩ នឹង​ក្លាយទៅជា​គន្លឹះ​យុទ្ធសាស្ត្រ​សំខាន់​សម្រាប់​ការធ្វើ​ឲ្យ​ដំណើរការ​ឡើងវិញ​ជា​បណ្ដើរៗ នៃ​ការទទួល​ភ្ញៀវទេសចរ​អន្តរជាតិ​កដោយ​ឈរលើ​គោលការណ៍​រក្សាបាន​នូវ​គោលដៅ​រវាង​សកម្មភាព​សង្គម​សេដ្ឋកិច្ច និង​ការធានា​សុវត្ថិភាព និង​សុខភាព​សាធារណៈ​ជាមួយនឹង​កិច្ចខិតខំ​ក្នុងការ​វិលត្រឡប់​ឲ្យ​បាន​ឆាប់​ទៅរក​ប្រក្រតីភាព​ថ្មី នៃ​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាជន​អាស៊ាន​។

 

២- សម្ដេច​តេ​ជោ​គាំទ្រ​គំនិត​ផ្តួចផ្តើម​សម្រាប់​បណ្ដា​ប្រទេស​អាស៊ាន​ក្នុងការ​រៀបចំ​អនុវត្ត​វិធានការ​សុខាភិបាល​ក្នុង​សហគមន៍​ទេសចរណ៍ ដែលជា​ការចូលរួម​ដ៏​មាន​សារៈសំខាន់​ក្នុងការ​ធានា​ជូន​ដំណើរ​អាជីវកម្ម​ទេសច​រណ៍​ឡើង​ផង និង​ចូលរួម​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩ តាមរយៈ​ការអនុវត្ត​គោលការណ៍​រួម​ជា​អតិបរមា​។ កម្ពុជា​បច្ចុប្បន្ន​បាននិងកំពុង​អនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព​នូវ​វិធានការ​សុវត្ថិភាព​វិធី​ប្រតិបត្តិ​ស្ដង់ដារ​សម្រាប់​ប្រតិបត្តិ​លើ​ការបើក​ដំណើរការ​អាជីវក​ម្មទេស​ចរណ៍​តាម​គន្លង​ប្រក្រតីភាព​ថ្មី​។​

 

៣- ក្នុង​រយៈពេល​ដ៏​ខ្លី អាស៊ាន​ក៏ត្រូវ​គិតគូរ​ជំរុញ​ចលនា​ទេសចរណ៍​ផ្ទៃក្នុង​អាស៊ាន​បន្ថែមទៀត​ស្របតាម​ទស្សនៈ អាស៊ាន​ដើម្បី​អាស៊ាន ហើយ​សម្តេច​គាំទ្រ​ទាំងស្រុង​នូវ​គំនិត​ផ្ដួចផ្ដើម​បើក​ទេសចរណ៍​ផ្ទៃក្នុង​អាស៊ាន​ក៏ដូចជា​បើក​តំបន់​ទាំងមូល​ដើម្បី​ទទួលបាន​នូវ​ការស្វាគមន៍​ទេសចរ​អន្តរជាតិ​ឡើងវិញ​។ ក្នុងនាម​កម្ពុជា​ជា​ប្រធាន​អាស៊ាន សម្ដេច​គាំទ្រ​ឲ្យ​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន​ពិភាក្សាគ្នា​និង​ឯកភាពគ្នា ប្រកាស​បើក​ទេសចរណ៍​អាស៊ាន​ឡើងវិញ​នៅ​ថ្ងៃស្អែក ចេញពី​ក្រុងព្រះសីហនុ​តែម្តង​។ ដើម្បី​ធានាបាន​នូវ​ជោគជ័យ​នៃ​ការបើកទទួល​ទេសចរ​អន្តរជាតិ​ឡើងវិញ គឺ​ចាំបាច់​ត្រូវ​ធានា​ឱ្យបាន​នូវ​ភាពជឿជាក់ និង​ទំនុកចិត្ត​ថា ជា​គោលដៅ​ទេសចរណ៍​អាស៊ាន​មាន​សុវត្ថិភាព​ដោយ​ឈរលើ​អត្រា​នៃ​ការចាក់​វ៉ាក់សាំង​ជា​សូចនាករ​គោល​។ សម្ដេច​តេ​ជោ​គាំទ្រ​នូវ​កម្មវិធី​ទេសចរណ៍​វ៉ាក់សាំង​ដែល​បាន​ដាក់ចេញ​តាមរយៈ​បណ្ដា​ប្រទេស​អាស៊ាន និង​គាំទ្រ​លើ​ការដាក់ចេញ​យុទ្ធនាការ​អាស៊ាន​ជា​គោលដៅ​ទេសចរណ៍​ប្រកបដោយ​ភាពកក់ក្តៅ និង​សុវត្ថិភាព​។

 

៤- រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន​ប្រទេស​ដៃគូ​អាស៊ាន និង​ថ្នាក់ដឹកនាំ អង្គការ​ទេសចរណ៍​ពិភពលោក ព្រមទាំង​សមាគម​ទេសចរណ៍​អាស៊ាន គួរ​បន្ត​ពង្រឹង​អភិវឌ្ឍ​មូលធន​មនុស្ស ខិតខំ​អនុវត្ត​ប្រកបដោយ​កិច្ចសហប្រតិបត្តិការ​ដែល​មាន​ស្រាប់ ព្រមទាំង​បង្កើន​ការផ្លាស់ប្ដូរ ចែករំលែក​បទពិសោធ​ន៍​ល្អៗ​ជុំវិញ​ការទាក់ទាញ និង​ការអភិវឌ្ឍ​ទេពកោសល្យ ដោយ​គិតគូរ​ផងដែរ​នូវ​ការជំរុញ​កម្មវិធី​អក្ខរកម្ម​ឌីជីថល ការជំរុញ​សហគ្រិន​វ័យក្មេង និង​ជួយ​គាំទ្រ​សិប្បកម្ម​សហគ្រាស​ធុន​តូច និង​មធ្យម ក្នុង​វិស័យ​ទេសចរណ៍​ដល់​កម្រិត​មូលដ្ឋាន និង​ត្រូវ​ទាញ​អត្ថប្រយោជន៍ ពី​នាវា​នុ​វត្ត ការភ្ជាប់​ឌីជីថល និង​បដិវត្ត​ឧស្សាហកម្ម ៤.០ ដើម្បី​អភិវឌ្ឍ​ទេសចរណ៍​អាស៊ាន​ប្រកបដោយ​ភាព​ឆ្លាត​វៃ​ចីរភាព និង​បរិ​យា​ប័ន្ន​។

 

៥- អាស៊ាន​ត្រូវ​រួមគ្នា​ជំរុញ​មើល​ឡើងវិញ​នូវ​វិស័យ​ទេសចរណ៍​ប្រកបដោយ​ភាព​ធន់ និង​ឆ្ពោះទៅ​អនាគត​កាន់តែ​ប្រសើរ​ជាង​មុន​ប្រកបដោយ​គុណភាព ចីរភាព និង​បរិ​យាប​ន្ន ។ ក្នុងន័យនេះ​សម្ដេច​តេ​ជោ​សូម​អំពាវនាវ​ឲ្យ​អាស៊ាន​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជា​ដៃគូ​សន្ទនា និង​ដៃគូ​អភិវឌ្ឍន៍​នានា និង​កសាង​ភាពជា​ដៃគូ​ឯកជន ក្នុងប្រទេស  ក្នុង​តំបន់ និង​ពិភពលោក​ឆ្ពោះទៅរក​ភាព​រីកចម្រើន​វិស័យ​ទេសចរណ៍​ប្រកបដោយ​ភាព​ធន់​តាម​កន្លង​ប្រក្រតីភាព​ថ្មី និង​នាំមក​នូវ​វិបុលភាព​របស់​អាស៊ាន​ទាំងមូល​៕​

ក្នុងនាម​កម្ពុជា​ជា​ប្រធាន​អាស៊ាន សម្ដេច​តេ​ជោ​គាំទ្រ​ឲ្យ​បើក​ទេសចរណ៍​អាស៊ាន​ឡើងវិញ ចេញពី​ក្រុងព្រះសីហនុ​
ក្នុងនាម​កម្ពុជា​ជា​ប្រធាន​អាស៊ាន សម្ដេច​តេ​ជោ​គាំទ្រ​ឲ្យ​បើក​ទេសចរណ៍​អាស៊ាន​ឡើងវិញ ចេញពី​ក្រុងព្រះសីហនុ​
ក្នុងនាម​កម្ពុជា​ជា​ប្រធាន​អាស៊ាន សម្ដេច​តេ​ជោ​គាំទ្រ​ឲ្យ​បើក​ទេសចរណ៍​អាស៊ាន​ឡើងវិញ ចេញពី​ក្រុងព្រះសីហនុ​
ក្នុងនាម​កម្ពុជា​ជា​ប្រធាន​អាស៊ាន សម្ដេច​តេ​ជោ​គាំទ្រ​ឲ្យ​បើក​ទេសចរណ៍​អាស៊ាន​ឡើងវិញ ចេញពី​ក្រុងព្រះសីហនុ​
ក្នុងនាម​កម្ពុជា​ជា​ប្រធាន​អាស៊ាន សម្ដេច​តេ​ជោ​គាំទ្រ​ឲ្យ​បើក​ទេសចរណ៍​អាស៊ាន​ឡើងវិញ ចេញពី​ក្រុងព្រះសីហនុ​
ក្នុងនាម​កម្ពុជា​ជា​ប្រធាន​អាស៊ាន សម្ដេច​តេ​ជោ​គាំទ្រ​ឲ្យ​បើក​ទេសចរណ៍​អាស៊ាន​ឡើងវិញ ចេញពី​ក្រុងព្រះសីហនុ​
ក្នុងនាម​កម្ពុជា​ជា​ប្រធាន​អាស៊ាន សម្ដេច​តេ​ជោ​គាំទ្រ​ឲ្យ​បើក​ទេសចរណ៍​អាស៊ាន​ឡើងវិញ ចេញពី​ក្រុងព្រះសីហនុ​
ក្នុងនាម​កម្ពុជា​ជា​ប្រធាន​អាស៊ាន សម្ដេច​តេ​ជោ​គាំទ្រ​ឲ្យ​បើក​ទេសចរណ៍​អាស៊ាន​ឡើងវិញ ចេញពី​ក្រុងព្រះសីហនុ​
ក្នុងនាម​កម្ពុជា​ជា​ប្រធាន​អាស៊ាន សម្ដេច​តេ​ជោ​គាំទ្រ​ឲ្យ​បើក​ទេសចរណ៍​អាស៊ាន​ឡើងវិញ ចេញពី​ក្រុងព្រះសីហនុ​
ក្នុងនាម​កម្ពុជា​ជា​ប្រធាន​អាស៊ាន សម្ដេច​តេ​ជោ​គាំទ្រ​ឲ្យ​បើក​ទេសចរណ៍​អាស៊ាន​ឡើងវិញ ចេញពី​ក្រុងព្រះសីហនុ​

PLB Banner on article detail