សាប៊ូ Liby

ចូលឆ្នាំ​ខាល ព​.​ស ២៥៥៧ ខាងមុខ អាជ្ញាធរខេត្ត គ្រោង​នឹង​រៀបចំ​សង្ក្រាន្ត​សៀមរាប​

ថ្ងៃអង្គារ 18 មករា 2022, 11:14

​សៀមរាប​៖  អាជ្ញាធរ​ខេត្តសៀមរាប គ្រោង​ចាប់យក​ការរៀបចំ​សង្ក្រាន្ត​សៀមរាប បង្ហាញ​មោទនភាព​លើ​សមិទ្ធផល​ថ្មី ( ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​៣៨​ខ្សែ ) ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​ផ្ទែ​ក្នុង​ជាតិ និង​អន្តរជាតិ ទន្ទឹមនឹង​មានការ​ត្រៀម​ខ្លួន​រួចជាស្រេច ឆ្លងកាត់​វិញ្ញាសារ​សាកល្បង ដកខ្លួន​ចេញពី​វិបត្តិ​កូ​វីដ​-១៩ នា​ថ្ងៃបុណ្យ​ចូលឆ្នាំ​ចិន​-​វៀតណាម ខាងមុខ។

 

​នៅក្នុង​កិច្ចប្រជុំ​របស់​គណៈបញ្ជាកា​រ​ឯកភាព​រដ្ឋបាលខេត្ត​សៀមរាប នា​ព្រឹក​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០២២ បញ្ហាសំខាន់ៗ​មួយចំនួន​ត្រូវបាន​លើកយក​មកពី​ភា​ក្សា​ដោះស្រាយ ដូចជា​ការងារ​ពង្រឹង​អនុវត្ត​វិធានការ​គ្រប់គ្រង​ដោះស្រាយ​បញ្ហាដីធ្លី​នៅក្នុង​តំបន់​៣​បឹង​ទន្លេសាប  ប្រតិបត្តិ​ការបង្ក្រាប​គ្រឿង​ញៀន ក្តីកង្វល់​អំពី​បញ្ហា​កើនឡើង​នៃ​គ្រោះថ្នាក់​ចរាចរណ៍​ជាដើម ក៏ប៉ុន្តែ​អ្វីដែល​កិច្ច​ប្រជុំបាន​លើកយក​មកពី​គ្រោះ​យោបល់​លម្អិត​ជាង​នោះ គឺ​ការងារ​សន្តិសុខ​សង្គម និង​សណ្តាប់ធ្នាប់​សាធារណៈ ដែល​ពាក់ព័ន្ធ​ទៅនឹង​ការប្រើប្រាស់​សមិទ្ធផល​ថ្មី ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ថ​ផ្លូវ​៣៨​ខ្សែ​ក្នុង​ក្រុង​សៀមរាប ដែលជា​ចំណងដៃ​ដ៏​ថ្លៃថ្លា សម្តេច​តេ​ជោ​ប្រមុខ​នៃ​រាជរដ្ឋាភិបាល ដើម្បី​ការអភិវឌ្ឍន៍​។​

 

​ឯកឧត្តម ទៀ សីហា អភិបាលខេត្ត និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្តសៀមរាប បាន​បង្ហើប​ឲ្យ​ដឹង​នៅក្នុង​កិច្ចប្រជុំ​នោះ​ថា  ជាមួយនឹង​ការបើក​ទំព័រ​ថ្មី នៃ​សេដ្ឋកិច្ចសង្គម​លើ​គ្រប់​វិស័យ វិញ្ញាសារ​សាកល្បង​ធំៗ ដើម្បី​ពិសោធន៍​លើ​កម្លាំង​រើបំរះ​ចេញពី​វិបត្តិ​កូ​វីដ​-១៩​នោះ គឺ​ពិធី​ឆ្លង​ឆ្នាំ​សកល​បាន​កន្លងផុត និង​កំពុង​ត្រៀម​ការសាកល្បង​បុណ្យចូលឆ្នាំ​ចិន​-​វៀតណាម នាពេលខាងមុខ​។​

 

ឯកឧត្តម សង្ឃឹមថា យ៉ាងណាក៏ដោយ នៅក្នុង​អំឡុង​ខែកុម្ភៈ ឬ ខែ​មិនា ឆ្នាំ​២០២២​ខាងមុខនេះ  ខេត្តសៀមរាប​នឹង​អាច​ឆ្លងកាត់​ពី​ធី​កាត់​ខ្សែបូរ សម្ភោ​ធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ ហេ​ដ្ឋា​រចនា​នា​សម្ព័ន្ធ​ផ្លូវ​៣៨​ខ្សែ ក្រោម​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​នៃ​សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ដូច្នោះ​ហើយ​គោលដៅ​ខាងមុខ បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ ឆ្នាំខាល ចត្វា​ស័ក ព​.​ស ២៥៦៧ នឹងត្រូវ​បានរៀបចំ​ឲ្យ​មាន​ជា​ព្រឹត្តិការណ៍​សង្ក្រាន្ត​សៀមរាប ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​ទេសចរ​អន្តរជាតិ​ផងដែរ​។

 

​ជុំវិញ​បញ្ហា​ផ្លូវ​៣៨​ខ្សែ​នេះ គឺជា​ការងារ​អទិភាព​មួយ​ដ៏​ខាន់ ដែល​ត្រូវ​ចាប់​ផ្តើមចេញពី​ការជួបជុំ​នៃ​អ្នកជំនាញ​ពាក់ព័ន្ធ​ទាំងអស់ រួមទាំង​អាជ្ញាធរ​ក្រុង​ផងដែរ លើ​ការរៀបចំ​សណ្តាប់ធ្នាប់ ចរាចរណ៍ ការប្រើប្រាស់​ចំណីផ្លូវ ការរៀបចំ​កន្លែង​លក់ដូរ​របស់​ប្រជាពលរដ្ឋ ជាដើម​។ បរិស្ថាន អនាម័យ​ស្អាត និង​សេចក្តីថ្លៃថ្នូរ គឺ​ទាមទារ​ឲ្យ​មានការ​ចូលរួម​ពី​សំណាក់​អ្នកពាក់ព័ន្ធ​ទាំងអស់ ក្នុងនោះ​ជន​គំរូ​បំផុត គឺ​បងប្អូន​ប្រជាពលរដ្ឋ ទាំង​ការចូលរួម​ផ្សព្វផ្សាយ និង​ទាំង​ការចូលរួម​អនុវត្ត​។  

 

​អភិបាលខេត្ត​សៀមរាប មានប្រសាសន៍ថា អ្វីដែល​ចង់ឃើញ​សម្រាប់​ថ្ងៃ​អនាគត គឺ​ការរីកចម្រើន​ទៅមុខ​ជានិច្ច​។ កិច្ចប្រជុំ​ក៏បាន​វាយតម្លៃ​ដែរ​ថា សំខាន់​នៅក្នុង​កាលៈទេសៈ​នេះ បើទោះជា​ផ្តោតទៅលើ​បញ្ហា​អ្វី​ក៏ដោយ តែ​មិនអាច​បំភ្លេច​បានទេ គន្លឹះ​រក្សា​និរន្តរភាព​នៃ​ការបើក​ប្រទេស​ឡើងវិញ នោះ​គឺ​ការបន្ត​ដាក់ចេញ នូវ​ការ​ជម្រុញ​ចលនា​ចាក់​វ៉ាក់សាំង ការពារ​ជម្ងឺ​កូ​វីដ​-១៩  បើទោះជា​មានការ​កត់សម្គាល់​ឃើញថា បងប្អូន​ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់​មជ្ឈដ្ឋាន យល់ច្បាស់​អំពី​គុណ​តម្លៃ​របស់​វ៉ាកសាំង និង​ដឹង​ច្បាស់​កំពុង​អនុវត្ត វិធាន​សុ​វត្តិភាព ៣​ការពារ ៣​កុំ គឺ​ស្មើនឹង​ការរក្សា​ជីវិត​របស់ខ្លួន​យ៉ាងណាក៏ដោយ​៕ ដោយ តាំង ហូ​

ចូលឆ្នាំ​ខាល ព​.​ស ២៥៥៧ ខាងមុខ  អាជ្ញាធរខេត្ត គ្រោង​នឹង​រៀបចំ​សង្ក្រាន្ត​សៀមរាប​
ចូលឆ្នាំ​ខាល ព​.​ស ២៥៥៧ ខាងមុខ  អាជ្ញាធរខេត្ត គ្រោង​នឹង​រៀបចំ​សង្ក្រាន្ត​សៀមរាប​
ចូលឆ្នាំ​ខាល ព​.​ស ២៥៥៧ ខាងមុខ  អាជ្ញាធរខេត្ត គ្រោង​នឹង​រៀបចំ​សង្ក្រាន្ត​សៀមរាប​
ចូលឆ្នាំ​ខាល ព​.​ស ២៥៥៧ ខាងមុខ  អាជ្ញាធរខេត្ត គ្រោង​នឹង​រៀបចំ​សង្ក្រាន្ត​សៀមរាប​
ចូលឆ្នាំ​ខាល ព​.​ស ២៥៥៧ ខាងមុខ  អាជ្ញាធរខេត្ត គ្រោង​នឹង​រៀបចំ​សង្ក្រាន្ត​សៀមរាប​
ចូលឆ្នាំ​ខាល ព​.​ស ២៥៥៧ ខាងមុខ  អាជ្ញាធរខេត្ត គ្រោង​នឹង​រៀបចំ​សង្ក្រាន្ត​សៀមរាប​
ចូលឆ្នាំ​ខាល ព​.​ស ២៥៥៧ ខាងមុខ  អាជ្ញាធរខេត្ត គ្រោង​នឹង​រៀបចំ​សង្ក្រាន្ត​សៀមរាប​

PLB Banner on article detail